» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1606 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767672 នាក់

មេ​ចុងភៅ​កម្មវិធី​ប្រឡង​ធ្វើ​ម្ហូប​ខ្មែរ​ម្នាក់​ស្លាប់​ទាន់ហន់​អ្នកខ្លះ​ថា​មហារីក​តែ​ប្រពន្ធ​ប្រកែក​

​ភ្នំ​ពេញ​៖​មហាជន​ជាច្រើន​បាន​មានការ​ភ្ញាក់ផ្អើល និង​មានការ​សោកស្ដាយ​ជាខ្លាំង បន្ទាប់ពី​ទទួលបាន​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​មួយ​ថា​លោក ស៊ូ សោ​ភ័​ណ្ឌ​រិទ្ធី ដែលជា​គណៈកម្មការ​នៅក្នុង​កម្មវិធី MasterChef Khmer គឺ​បានទទួល​មរណភាព នា​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ​។a die chef1

នៅ​មុនពេល​មួយថ្ងៃ ដែល​គណៈកម្មការ​នៅក្នុង​កម្មវិធី Master Chef Khmer លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធិ បានទទួល​មរណភាព​នោះ ភរិយា​របស់លោក ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sophorn Love Sophorn បាន​បង្ហោះ​សារ​យ៉ាង​ក្រៀមក្រំ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​៖«​សូម​ផល​បុណ្យ​ដែល​ពួក​ខ្ញុំ​បាន​សាង​នឹង​បន្ត​អោយ​ពួក​ខ្ញុំ​រស់នៅ​ជាមួយគ្នា​បានយូរ​អង្វែង​»​។ ​ក្រោយពី​លេចចេញ​ពត៍​មាន​នេះ​មហាជន​ជាច្រើន​ថា​គាត់​ស្លាប់​ដោយ​ជម្ងឺ​ក្រិន​ថ្លើម​។​តែ​
​បើ​យោង​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​អ៊ឹម ជីវ៉ា នា​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ បានបញ្ជាក់​ឲ្យ​ដឹងថា​៖«​ក្រុមគ្រួសារ​របស់លោក​សោ​ភ័​ណ្ឌ​រិទ្ធី ហៅ​ឆេ​បរិ​ទ្ធី គឺ​គាត់​សូម​បដិសេធថា​ស្វាមី​របស់គាត់​គឺ​មិនមែន​ទទួលមរណភាព​ដោយសារ​ជំងឺ​ក្រិន​ថ្លើម ជំងឺរបេង និង​ជំងឺ​សួត​នោះទេ គឺ​ស្វាមី​របស់គាត់​ទទួលមរណភាព​ដោយសារ​ជំងឺលើសឈាម និង​លើស​សម្ពាធ​ស្ករ​ខ្លាំង​។ ដូច្នេះ​សូម​បងប្អូន​មេត្តា​ជ្រាប​ជា​ដំណឹង​។ ដោយ​ក្តី​គោរពៈ អ៊ឹម ជីវ៉ា​រុងរឿង​»​។

​សូមជម្រាបថា ស ព របស់លោក​ត្រូវបាន​ក្រុមគ្រួសារ​ដឹង​យកទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន ដែលមាន​ទីតាំង​ស្ថិតនៅ​បុរី​សែន​សុខ​ក្រាំងធ្នង់ សង្កាត់​គោក​រកា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ ក៏មាន​ប្រិយមិត្ត និង​មហាជន​ជាច្រើន​បាន​សម្ដែង​នូវ​អារម្មណ៍​រន្ធត់ចិត្ត​ជាខ្លាំង ព្រមទាំង​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដល់​គ្រួសារ​នៃ ស ព ផងដែរ​។ ​ដៃគូ​ការងារ​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ​Chef ឫទ្ធី ជា​គណៈកម្មការ​ក្នុង​កម្មវិធី MasterChef Khmer ដែរនោះ ក៏បាន​ប​ង្ហោ​ញ​ពី​ការ​អារម្មណ៍​សោ ក​ស្តាយ និង​រន្ធត់ចិត្ត​ដូចគ្នានេះដែរ បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី Chef ឫទ្ធី​ដែល លោក​បាន​ពោលថា​ជា​បងប្រុស​ជា​គ្រូ​ម្នាក់​ដ៏​ល្អ​នោះបាន​ទទួលមរណភាព ។​Chef ណា​រ៉ា ក៏បាន​បង្ហោះ​សារ​រំលែក​ទុ ក្ខ​ដ៏​ក្រៀ ម​ក្រំ​យ៉ាង​កម្សត់​មួយ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន ដោយ​ក្នុងនោះ​លោក​បាន​រៀបរាប់ថា ៖​ប្អូនសុំ​ជូន​ដំណើរ​បងប្រុស​ត្រឹមនឹង​!​បើ​មាន​ជាតិ​ក្រោយ​ពិត​សូម​កុំអោយ​បង​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​!
Chef រឹទ្ធ ជា​បង​ម្នាក់ ជា​គ្រូ​ម្នាក់ ជា​ដៃគូ​រដ៍​ល្អ​ម្នាក់​ក្នុងការ​ធ្វើការ​ក្នុង​កម្មវិធី​Master chef Khmer! លា ហើយ​បង លា​រហូត​ហើយ​បង​។​

​ជីវប្រវត្តិ​របស់ លោក ស៊ឺ សោ​ភ័​ណ្ឌ​ឬ​ទ្ធី ពិតជា​មិនធម្មតា ដែល​លោក បាន​ខិតខំ​សាង​កេ​រ្ត៍​ឈ្មោះ តាំងពី​ចំណុចសូន្យ​រហូតដល់​ស​ព្វ​ថ្ងៃ​។ ក្រោយ​រៀន​ចប់​វិទ្យាល័យ លោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​វិស័យ​ម្ហូបអាហារ និង​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយជា​ប្រធាន​ចុងភៅ​មួយ ដ៏​ធំ​នៅ​សណ្ឋាគារ​ធំៗ ឬ​លំដាប់​ផ្កាយ​។
​ជាពិសេស ទម្រាំ​មានឈ្មោះ​ជា​ចុងភៅ​ដ៏​ល្បី​ប្រចាំ​ស្រុក​ខ្មែរ លោក រិទ្ធី បាន​ផ្ដើមចេញពី​តួនាទី​តូចតាច ពី​អ្នក បក​បង្គា ធ្វើ​ស្រកាត្រី ហាន់​ត្រី ហាន់សាច់ រហូតដល់​មានការ​ខិតខំ​តស៊ូ ជាប់​ជា​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ល្បីៗ​ជាច្រើន​កន្លែង និង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា ទទួលស្គាល់​រូបលោក ជា​មេ​ចុងភៅ​ដ៏​ឆ្នើម​បែបនេះ ព្រមទាំង​យោងតាម​បទពិសោធន៍​ជា​ចុងភៅ​រយៈពេល​២៥​ឆ្នាំ អមដោយ​សមត្ថភាព ទើប​បណ្ដាល​ឲ្យ Chef រិទ្ធី ជាប់​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ល្បី​លំដាប់​ពិភពលោក Masterchef Khmer តែម្ដង​។a die chef2 a die chef3 a die chef5