» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5156 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695327 នាក់

អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង

 

សៀមរាប៖អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង ដែលជាផ្នែកមួយដ៏សំខាន់នៃប្រាសាទភ្នំមួយនេះ។a bakhaeng re 

លោក គង់ សាវបុត្រ នាយកប្រចាំប្រទេសអង្គការ WMF ឱ្យដឹងថា ប៉ែកខាងលិចប្រាសាទភ្នំបាខែង មានការខូចខាតប្រហាក់ប្រហែលនៅជ្រុងផ្សេងទៀតដែរ។ ក្រុមការងារបានពង្រឹង និងរៀបឡើងវិញនៅផ្នែកជញ្ជាំង កម្រាល ដោយជំនួសថ្មបាយក្រៀមថ្មីមួយចំនួននៅទីតាំងដែលពុកផុយ ឬរកថ្មមិនឃើញ។

លោក ជីវ ភិរម្យ វិស្វករគម្រោងជួសជុលប្រាសាទភ្នំបាខែង លើកឡើងថា គម្រោងជួសជុលនៅប៉ែកខាងលិចប្រាសាទភ្នំបាខែង បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៦។ គម្រោងនេះក្រុមការងារបានរុះរើជញ្ជាំង កម្រាល និងប្រាសាទតូចចំនួន២ គឺC6 និង C7 (អក្សរCតំណាងឱ្យជាន់ទី៤ រាប់ពីខាងក្រោម) រួមនិងការងារជណ្តើរ។ គម្រោងនេះអនុវត្តដោយក្រុមការងារចំនួន១០ រួមមានផ្នែកជួសជុលពង្រឹងគ្រឹះ រៀបជញ្ជាំង និងជណ្តើរ។

ចំពោះបច្ចេកទេសនៃការជួសជុល លោក ភិរម្យ បានរៀបរាប់ថា មុននឹងឈានដល់ការជួសជុល ក្រុមការងារបានសិក្សាពីប្រព័ន្ធបង្ហូរទឹក បរិវេណប្រាសាទ ប្រភេទថ្មភ្នំ ក៏ដូចជាសិក្សាពីរចនាសម្ព័ន្ធ តួប្រាសាទទាំងមូល ដោយមានការគូរប្លង់បង្ហាញពីកត្តាខូចខាតជាដើម។ បន្ទាប់មកមានការសិក្សាបន្ថែមពីអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិរបស់អាជ្ញាធរជាតិអប្សរា និងអង្គការ WMF មុននឹងយកគំរូប្លង់ជួសជុលឆ្លងយោបល់ទៅក្រុមអ្នកជំនាញការនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីផ្តល់យោបល់បន្ថែមលើការងារអភិរក្ស។

លោក ភិរម្យ បានបន្ថែមថា ការជួសជុលចែកជាច្រើនផ្នែករួមមាន ការជួសជុលផ្នែកខាងក្នុងដែលត្រូវពង្រឹងថ្មភ្នំ ពង្រឹងគ្រឹះប្រសិនខូចខាត រៀបជញ្ជាំងឡើងវិញឱ្យត្រង់ រៀបចំប្រព័ន្ធទឹកនៅជាន់ទី៣។ ជាន់ទី៥ និងទី៧ បន្ថែមចង្កឹះកែវ ដើម្បីពង្រឹងពីថ្មភ្នំទៅក្រោយជញ្ជាំង ដើម្បីទប់លំនឹងកុំឱ្យផ្អៀង។ វិធីសាស្រ្តទី៦ បន្ថែមរន្ធទឹកនៅជាន់លើ បន្ថែមថ្មបាយក្រៀមចន្លោះថ្មភ្នំនិងជញ្ជាំង បន្ទាប់មកធ្វើជម្រាល ២-៣% ដើម្បីក្រាលកៅស៊ូការពារជម្រាបទឹក។

តាមការបង្ហាញរបស់អ្នកជំនាញ កត្តាដែលនាំឱ្យប្រាសាទភ្នំបាខែងមានការខូចខាត គឺកត្តាធម្មជាតិ ការទុកប្រាសាទចោលពុំមានការថែទាំកន្លងមក ដែលធ្វើឱ្យរុក្ខជាតិដុះចាក់ឫសតាមចន្លោះថ្ម ទឹកភ្លៀងហូរច្រោះ និងធ្វើឱ្យគ្រឹះពុកផុយជាដើម៕(ប្រភពក្រសួងវប្បធម៍)a bakhaeng re1 a bakhaeng re2