» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5999 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696170 នាក់

ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន

 

 

សៀមរាប៖ ប្រតិបត្តិករទេសចរណ៍ បានឲ្យដឹងថា ជម្លោះដែលកើតឡើងពីការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា បានធ្វើឲ្យមានការបិទព្រំដែនគោករវាងប្រទេសទាំងពីរ ដែលការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់មួយផ្នែកធំសម្រាប់វិស័យទេសចរណ៍ ។ ប៉ុន្តែទោះយ៉ាងនេះក្តី វិបត្តិនេះក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងវិស័យនេះឲ្យកាន់តែខ្លាំង។a fly k1 

លោក អែល សម្ភស្ស អ្នកគ្រប់គ្រងភោជនីយដ្ឋានភូមិទ្រាំង ក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប បានឲ្យដឹងថា នៅមុនពេលមានជម្លោះព្រំដែន អាជីវកម្មរបស់លោក មានដំណើរការល្អ ប៉ុន្តែវាបានធ្លាក់ចុះវិញនៅចុងឆ្នាំ២០២៥ ពោលគឺនៅពេលដែលមានអំពើឈ្លានពានមកលើប្រទេសកម្ពុជា ពីសំណាក់យោធាថៃ។តែ លោក ឌុច សារ៉េត ជាប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបម្នាក់ដែរ យល់ថា វិបត្តិនេះ វាបានបង្កើតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោកថា តាមរយៈជម្លោះដែលកើតឡើងនេះ វាបានបង្កើតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍ ពិសេសភ្ញៀវទេសចរក្នុងការជ្រើសរើសវិធីសាស្រ្តក្នុងការធ្វើដំណើរបែបថ្មី។ លោកថា “ពីមុនភ្ញៀវជ្រើសរើសក្នុងការធ្វើដំណើរតាមព្រំដែនគោក ប៉ុន្តែឥឡូវពួកគេដូរពីការហោះហើរពីទីក្រុងមួយៗ មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។ នេះក៏ជាឱកាសមួយសម្រាប់កម្ពុជា ស្របពេលដែលព្រលានយន្តហោះធំៗបានដំណើរការ រួមមានព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរនិងព្រលានយន្តហោះអន្តរជាតិតេជោ”។

បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលជាពេលយោធាថៃ បើកការបាញ់ប្រហារមកលើកម្ពុជាជាលើកទី២នោះ ចំនួនអ្នកទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការធ្លាក់ចុះប្រមាណជិត៣០ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៤។បើទោះយ៉ាងនេះក្តី ប្រតិបត្តិករវិស័យទេសចរណ៍ បានរំពឹងថា គោលនយោបាយលើកលែងទិដ្ឋាការចំពោះអ្នកទេសចរចិន ក៏នឹងជួយជំរុញដល់កំណើនទេសចរមកលេងនៅកម្ពុជាឡើងវិញ។ ទន្ទឹមនេះ ក្រុមប្រតិបត្តិករ ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បន្តក្នុងការលើកលែងទិដ្ឋការចំពោះប្រទេសគោលដៅដទៃទៀត ដូចជាប្រទេសឥណ្ឌាជាដើម។

 

សូមបញ្ជាក់ថាពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចេញ-ចូល ជិត៧លាននាក់ មានការកើនឡើង១២% បើធៀបទៅនឹងរយៈពេលដូចគ្នា ទៅនឹងឆ្នាំ២០២៤។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ (រយៈពេល១២ខែ) អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ/តេជោ-សៀមរាបអង្គរ-ព្រះសីហនុ / PNH|KTI – SAI – KOS) មាន៖

* ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៦ម៉ឺនជើង (៦៤,៨២១ជើង) មានការកើនឡើង១១% បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
* អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត៧លាននាក់ (៦,៩៨៨,២៥៩នាក់) មានការកើនឡើង១២% បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
* ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៩ម៉ឺនតោន (៩៣,៨៨៩តោន) មានការកើនឡើង២១% បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាល ខែមករា ឆ្នាំ២០២៦ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ (តេជោ - សៀមរាបអង្គរ - ព្រះសីហនុ/ KTI - SAI - KOS) មានជើងហោះហើរ (ទ្វេទិស) ជាមធ្យម/ក្នុង១សប្តាហ៍៖* អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៨៤៨ ជើង/ សប្តាហ៍ (ទ្វេទិស)។* អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ៣៦៦ ជើង/ សប្តាហ៍ (ទ្វេទិស)។* អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥៤ ជើង/ សប្តាហ៍ (ទ្វេទិស)។

សរុបជើងហោះហើរ ចេញ-ចូល (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានចំនួន១,២៧២ ជើង/សប្តាហ៍។។* ក្នុងនោះ ក៏រាប់បញ្ជូលអាកាសយានដ្ឋានតារាសាគរ ចំនួន៤ជើង/ សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុក រវាង KTI ⇄ DSY។កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៦ក្រុមហ៊ុន (ជាតិ៤ និងអន្តរជាតិ៣២) និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ ប្រទេស និង ៤៦ ទីក្រុង។

ក្នុងចំណោម១៧ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់៨ប្រទេស ក្នុងតំបន់អាស៊ាន ពោលគឺប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន៕a tour sr a tour sr1