» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8394 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698565 នាក់

អាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនឧក្រឹដ្ឋជនជាតិចិន ចំនួន០៤នាក់ បានកាំភ្លើងខ្លី០១ដើម និងគ្រឿងញៀនមួយចំនួនធំ !!!

 

ខេត្តព្រះសីហនុ÷ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានស្រាវជ្រាវ ចាប់ខ្លួនជនជាតិចិន បានចំនួន០៤នាក់ ដោយដកហូតបានកាំភ្លើងខ្លី០១ដើម រួមនឹងគ្រឿងញៀនមួយចំនួនធំ ព្រមទាំងសម្ភារផ្សេងៗទៀត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។a  drug sihanu china 

ប្រភពពីសមត្តកិច្ច បានអោយដឹងថា : ការបង្ក្រាបរបស់សមត្ថកិច្ចមានចំនួន០៣ទីតាំង រួមមាន :គោលដៅទី១ : ជនជាតិចិន សៀតអាវុធខ្លីនៅចង្កេះ ស្ថិតនៅចំណុចទល់មុខ ក្លឹបកំសាន្ត (ភពដ៏អស្ចារ្យ) ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ក្រោយទទួលព័ត៌មានភ្លាមៗ កម្លាំងកងរាជអាវុធហត្ថ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាប ចំនួន ០៧នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ : - ឈ្មោះ LI FANG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ (មិនពិតប្រាកដ) ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ក្នុងប្រតិបត្តិការនេះ ដកហូតវត្ថុតាងរួមមាន : អាវុធខ្លី ចំនួន ០១ដើម ម៉ាក COLT DERENDER SERIES90 លេខ K4YKYH2YS01-2400596, - បង់ ចំនួន ០១បង់ , - គ្រាប់ ចំនួន ០៤គ្រាប់ ។

* គោលដៅទី១ : ដោយឡែកនៅវេលាម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្លាំងជំនាញ ចុះទៅចំណុចសណ្ឋាគារ (ម៉ីហាវវ៉ាងហ៊្វូ ) ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់បន្ថែមទៀត ! ដែលរួមមានឈ្មោះ : ១/- ឈ្មោះ HU GUOFENG ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។២/- ឈ្មោះ ZHANG ZHIFANG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងប្រតិបត្តិការនេះ ដកហូតវត្ថុតាងរួមមាន : - ទូរសព្ទដៃ ចំនួន ០៣គ្រឿង, - នាឡិកាដៃ ចំនួន ០១គ្រឿង, - លិខិតឆ្លងដែន ចំនួន ០១ច្បាប់, - កាតបន្ទប់ ចំនួន ០៣សន្លឹក, - អត្តសញ្ញាបណ្ណសញ្ជាតិចិន ចំនួន ០១សន្លឹក ,និង- ប្រាក់ចំនួន ៧០០$ (ប្រាំពីររយដុល្លារអាមេរិក) ។

* គោលដៅទី៣ : នៅវេលាម៉ោង១៣:០០នាទី រសៀល កម្លាំងជំនាញ បន្តចុះទៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ បានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់បន្ថែមទៀត ! ឈ្មោះ YANG YANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ(មិនពិតប្រាកដ) ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន : - ទូរសព្ទដៃ ចំនួន ០៤គ្រឿង, - លិខិតឆ្លងដែន ចំនួន ០១ច្បាប់, - បណ្ណបើកបរសាធារណៈរដ្ឋប្រជាមានិតចិន ចំនួន ០២សន្លឹក, - បណ្ណបើកបរព្រះរាជាណាចក្រកម្ពុជា ចំនួន ០១សន្លឹក, - អត្តសញ្ញាណបណ្ណសញ្ជាតិចិន ចំនួន ០១សន្លឹក, - បណ្ណចេញចូលហុងកុង ចំនួន ០១សន្លឹក, - សៀវភៅការងារជនបរទេស ចំនួន ០៣សន្លឹក, - កាតផ្សេងៗ ចំនួន ០៧សន្លឹក , - ថ្នាំញៀនមួយចំនួន រួមទាំងជ្រុញ ចំនួន ០១, - វែក ចំនួន ០១ និងថង់វេចខ្ចប់គ្រឿងញៀន មួយចំនួនទៀត !។បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ កំពុងបន្តនីតិវិធី ចាត់វិធានការតាមផ្លូវច្បាប់! ៕a drug sihanu china2