» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11880 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702051 នាក់

នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​ឡឹ​ក​ ​តម្រួត​ថៃ​ចាប់បាន គ្រឿងញៀន​ទម្ងន់ ២០០​គីឡូក្រាម ដាក់​តាម​វ៉ា​លី​ដឹក​តាម​រទេះ​ពី​ប្រទេស​ថៃ បម្រុង​ឆ្លងដែន​មក​កម្ពុជា

 

​បន្ទាយមានជ័យ​៖ ពលរដ្ឋ​ខ្មែរ​ស៊ីឈ្នួល​អូស​រទេះដឹក​អីវ៉ាន់​ឲ្យ​ភ្ញៀវទេសចរ ប្រចាំ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​ឡឹ​ក ត្រូវបាន​បុរស​ជា​ជនជាតិ​ថៃ​ម្នាក់ ប្រាប់​ជួយ​ឲ្យ​ដឹក​វ៉ា​លី​របស់ខ្លួន​ពី​ច្រកព្រំដែន​ថៃ​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដោយសារ​វ៉ា​លី​នេះ​ធ្ងន់​ខុសពី​ធម្មតា បាន​ទៅប្រាប់​តម្រួត​ថៃ​ឲ្យ​ជួ​យមក​ពិនិត្យ​ក្នុង​វ៉ា​លី​ស្រាប់តែ​រកឃើញ​ថ្នាំញៀន ទម្ងន់ ២០០​គីឡូក្រាម (៤០០.០០០​គ្រាប់​) ប្រភេទ​មេ​តំ​ហ្វេ​តា​មីន នៅវេលា​ម៉ោង ៦៖៣០​នាទី​ព្រឹក ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​ឡឹ​ក ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ទល់មុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខាង​កម្ពុជា​។a drug thai 

​ពលរដ្ឋ​ខ្មែរ​ដែល​ស៊ីឈ្នួល​អូស​រទេះដឹក​អីវ៉ាន់​ភ្ញៀវទេសចរ ប្រចាំ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​ឡឹ​ក បាន​ប្រាប់​តម្រួត​ថៃ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ មាន​បុរស​ជនជាតិ​ថៃ​ម្នាក់ បាន​បើកឡាន​មក​ចត​នៅ​ចំណត​ក្បែរ​ច្រក​អន្តរជាតិ​ខ្លង​ឡឹ​ក​ខាង​ភាគី​ថៃ ហើយ​បាន​ទម្លាក់​វ៉ា​លី​ចំនួន ៣​ចុះ ហើយ​ជនជាតិ​ថៃ​នោះ បាន​ប្រាប់​ទៅ​កម្មករ​អូស​រទេះ​ថា ឲ្យ​ជួយ​ដឹក​អីវ៉ាន់ វ៉ា​លី​របស់ខ្លួន​យក​ឆ្លងតាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បំណង​ចូលមក​ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា ដោយ​ជនជាតិ​ថៃ​នោះ បាន​ដើរទៅ​ចាំ​នៅ​កន្លែង​ណាត់ជួប​។ ក្រោយ​ពេលដែល​និយាយ​ត្រូវ​គ្នា​ហើយ កម្មករ​អូ​ររ​ទះ​បាន​លើក​វ៉ា​លីដា​ក់លើ​រទេះ​ស្រាប់តែ​វ៉ា​លី​ទាំងបី​នោះ​ធ្ងន់​ពេក​ខុសពី​វ៉ា​លី​ដទៃ លើកដាក់​រទេះ​មិន​រួច ក៏​សង្ស័យ​ហៅ​គ្នា​មកជួយ​លើក ហើយ​ឆ្ងល់​ហេតុអ្វី​ក៏​វ៉ា​លីដា​ក់​ខោអាវ​ធ្ងន់​ខុសពី​ធម្មតា ក៏​បើក​មើលឃើញ​កញ្ចប់​សង្ស័យថា គ្រឿងញៀន ទើប​រាយការណ៍​ប្រាប់​តម្រួត​ថៃ ចាប់​តែម្តង​ចំណែក​តម្រួត​ថៃ​ក្រោយ​ពេលដែល​ហែក​មើល​កញ្ចប់ បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ចំនួន ៣​វ៉ា​លី ស្មើនឹង ៤០០.០០០​គ្រាប់​។

​ចំណែក​ជនជាតិ​ថៃ​ជា​ម្ចាស់​របស់​ដែល​ជួល​ឲ្យ​កម្មករ​ខ្មែរ​អូស​រទេះដឹក​នោះ បន្ទាប់ពី​ដើរ​ឆ្លង​ចូលមក​ខាង​ទឹកដី​កម្ពុជា មុន​បាន​គេចខ្លួន​បាត់ស្រមោល​តែម្តង​។​ក្នុងនោះ​សមត្ថកិច្ច​ថៃ​បាន​ឲ្យ​ដឹងថា មេ​តំ​ហ្វេ​តា​មីន ដែល​ឃាត់​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​ឡឹ​ក បម្រុង​នាំ​ចូលមក​កម្ពុជា​នោះ មាន​ទម្ងន់ ២០០​គីឡូក្រាម មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៤០០.០០០​គ្រាប់ ពេលនោះ​ទ​ម្រួ​ត​ថៃ​កំពុងតែ​សួរនាំ​កម្មករ​អូស​រទេះ និង​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ដើម្បី​តាម​ចាប់ខ្លួន​មក​អនុវត្ត​ច្បាប់​នៅ​ប្រទេស​ថៃ​៕a drug thai1 a drug thai2 

​