» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10394 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700565 នាក់

រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​


​រុស្ស៊ី​៖​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបាន​សម​ត្ត​កិច្ច​រុស្ស៊ី​ចាប់ខ្លួន​ដោយសារ​កម្ពុជា​មោ​ឃះ​ភាព​លិខិតឆ្លងដែន​ខ្មែរ​ហើយនឹង​បញ្ជូនមក​កម្ពុជា​វិញ​ពេល​កម្ពុជា​ផ្តល់​ឯកសា​ពី​ទោសកំហុស​គ្រប់គ្រាន់​!
​នគរបាល​បាន​ប្រាប់​សារ​សារព័ត៌មាន ហ្វ្រេស​ញូ​វ (Fresh News) ថា កាលពី​យប់​ថ្ងៃទី​១៤ ខែមករា ថា អាជ្ញាធរ​រុស្ស៊ី​ត្រៀម​បញ្ជូន លោក ហេង សិទ្ធី តាម​ជើងយន្តហោះ​មក​កម្ពុជា​វិញ ដើម្បី​បន្ត​នីតិវិធី​។​តែ​ហ្វ្រេស​នី​វ​មិន​ប្រាប់ថា​ពេលណា​នោះទេ​?​។​a heng sithy 

​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ក្រសួងមហាផ្ទៃ បានចេញ​លិខិត​មួយ​ទៅកាន់ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្តីពី​ការប្រកាស​មោឃភាព​លិខិតឆ្លងដែន​ធម្មតា​របស់​អតីត​ឧកញ៉ា ហេង សិទ្ធី ក្រោម​ហេតុផល​ថា អតីត​ឧកញ៉ា​រូបនេះ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ឱ្យ​ចាប់ខ្លួន​ពីបទ​គំរាមកំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់ទោស ។​​ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​កម្ពុជា ក៏បាន​ស្នើសុំ ប៉ូលីស​អន្តរជាតិ អាំងទែ​ប៉ូល (Interpol) កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងទៅ ឱ្យ​ដាក់ឈ្មោះ​អតីត​ឧកញ៉ា ហេង សិទ្ធី ទៅក្នុង​សេចក្តីជូនដំណឹង​ក្រហម ឬ និ​វេត​ក្រហម ដើម្បី​តាម​ចាប់ខ្លួន ផងដែរ ។​

​ការចាប់ខ្លួន​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី នេះ​ធ្វើឡើង​នៅក្រោយពេល ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែមករា បាន​ជូនដំណឹង​ទៅ​បណ្ដា​តំណាង​ទូត​ខ្មែរ​នៅក្រៅ​ប្រទេស​ពី​ការប្រកាស​មោឃភាព​លិខិតឆ្លងដែន​របស់លោក ហេង សិទ្ធី ទៅតាម​ការសម្រេច​លុប​ចោល​លិខិតឆ្លងដែន ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។ ស្របគ្នា​នោះដែរ សមត្ថកិច្ច​កម្ពុជា​ក៏​អះអាងថា បាន​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ Interpol ដើម្បី​តាម​ចាប់ខ្លួន​លោក ហេង សិទ្ធី ផងដែរ​។​

ទោះបីយ៉ាងណា​គេ​មិនទាន់​ដឹងថា​តើ​កម្ពុ​ជាមាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ឲ្យ​អាជ្ញាធរ​រុស្ស៊ី​ប្រគល់​លោក​ហេង​សិទ្ធី​មក​កម្ពុជា​បានដែរ​ឬ​អត់​នោះទេ​។​ព្រោះ​សម្រាប់​រុស្ស៊ី​លោក​ហេង​សិទ្ធី​មាន​បទល្មើស​ត្រឹម​ចូល​ដី​រុស្ស៊ី​ខុសច្បាប់​តែប៉ុណ្ណោះ​។​លើកលែង​តែមាន​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​លោក​ប្រធានាធិបតី​ពូ​ទីន​តែប៉ុណ្ណោះ​។​តើ​លោក​ហេង​សិទ្ធី​ដែលមាន​លុយ​មិនអាច​រក​មេធាវី​ការពា​ខ្លួន​ទេ​?​។​
​លោក ហេង សិទ្ធី ជា​ប្រធាន​ក្រុមហ៊ុន ម៉ា​រី ថា​ម​គ្រុប (Maritime Group) និង​ធ្លាប់មាន​ងារ​ជា​អ្នក​ឧក​ឧក​ញ៉​តាម​បណ្ដាញ​សង្គម​ទម្លាយ​រឿងអាស្រូវ​ពាក់ព័ន្ធ​អំពើពុករលួយ​របស់​ម​ន្ត្រី​ជាន់ខ្ពស់ ក្នុង​ស្ថាប័នរដ្ឋ​មាន​ជាអាទិ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធិ និង​អតីត​អភិបាលក្រុង​ព្រះសីហនុ លោក គួច ចំរើន​លោក​អគ្គស្នងការ​នគរ​បាល​ជាតិ​ស​ថេត ជាដើម​។ ចុងក្រោយ​គឺ​ចោទ​ឧកញ៉ា ហ៊ុន តូ ថា បាន​បោក​លុយ​លោក និង​អ្នកជំនួញ​ចិន​អស់​រាប់រយ​លាន​ដុល្លារ​។​

​កន្លងមក​លោក ហេង សិទ្ធី​កាល​នៅ​ជា​ឧកញ៉ា ក៏​ធ្លាប់បាន​បរិច្ចាគ​លុយ​ជាច្រើន​ដល់​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន និង​កាកបាទក្រហមកម្ពុជា​ដែរ​។ ក្រោយពី​បែក​រឿង​ទាស់​គ្នា​លោក ហេង សិទ្ធី ត្រូវបាន​ព្រះមហាក្សត្រ​ដក​គោរមងារ​អ្នកឧកញ៉ា កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៤ តាម​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត​។ ការបញ្ចប់​គោរមងារ​អ្នកឧកញ៉ា​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​ជនជាតិ​សិង្ហ​បុរី​ម្នាក់ ឈ្មោះ Phua Gek Seng បានដាក់​ពាក្យ​ប្ដឹង​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​ចោទប្រកាន់​អ្នកឧកញ៉ា ហេង សិទ្ធី អំ​ពីបទ​បរិហារកេរ្តិ៍ និង​គំរាមកំហែង​ទារប្រាក់​ចំនួន ២​លាន​ដុល្លារ​។​គេ​មិនដឹងថា​តើ​លោក​ហេង​សិទ្ធី​មាន​ឯកសារ​ស​សម្រាប់​ការចោទប្រកាន់​បាន​ស៊ីជម្រៅ​ប៉ុនណា​នោះទេ​?៕a heng sithy1 a heng sithy1 a heng sithy2 

​