វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1922 នាក់
ម្សិលមិញ 5456 នាក់
សរុប 12336916 នាក់
ព្រះសីហនុ៖ថ្លែងបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០៤០ (ATF 2022) នៅក្រុងព្រះសីហនុ នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា អាស៊ានឆ្នាំ២០២២នេះ មានកិច្ចការជាច្រើនក្រៅពីបញ្ហារបស់មីយ៉ាន់ម៉ា ។
សម្តេចតេជោ ហ៊ុន សែន ៖ «កិច្ចការរបស់អាស៊ានឆ្នាំ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ ដូចដែលអ្នកទាំងឡាយបាននិយាយយ៉ាងច្រើន ក្នុងរយៈពេលប្រមាណជិត ៣សប្តាហ៍នេះ»។ សម្តេចបន្តថា៖ «យើងមានបញ្ហាជាច្រើនដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលើកឡើងរបស់សម្តេចនាពេលនេះ ជាការបញ្ជាក់យ៉ាងខ្លីដោយសង្ខេប ដើម្បីចង្អុលបង្ហាញទិស សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយទាំងឡាយ នៅក្នុងតំបន់អាស៊ាននេះ ខណៈដែលកម្ពុជា បានកាន់តំណែងធ្វើជាប្រធានអាស៊ាន ជាលើកទី៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «របៀបវារៈនៃកិច្ចការអាស៊ាន មិនមែនមានបញ្ហាតែមួយនោះទេ គឺមានបញ្ហាច្រើនដែលត្រូវធ្វើ រាប់ទាំងបញ្ហាធ្វើឱ្យទេសចររស់ឡើងវិញ នៅក្នុងបរិបទនៃកូវីដ១៩»។
សម្រាប់វេទិការទេសចរណ៍អាស៊ានក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ សូមធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ ក្នុងការធ្វើដំណើរមកចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នាពេលនេះ តាមផ្លូវគោក និងផ្លូវអាកាសទោះជាត្រូវប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែម ក្នុងបរិបទជំងឺកូវីដ១៩ យ៉ាងណាក្តី។
ការចូលរួមនេះ ពិតជាបានបង្ហាញអំពីឆន្ទៈរួម សាមគ្គីភាព និងមិត្តភាព ក្នុងការអភិវឌ្ឍនិងស្តារវិស័យទេសចរណ៍ឱ្យងើបចេញពីវិបត្តិនៃជំងឺកូវីដ១៩ ក្នុងស្មារតីនាំមកនូវវិបុលភាព និងភាពចម្រើនជូនប្រជាពលរដ្ឋអាស៊ាន និងឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ាន ជា «សហគមន៍តែមួយ វាសនាតែមួយ»។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា អស់រយៈពេល២ឆ្នាំមកហើយ ដែលវិបត្តិនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់មកលើសង្គម-សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរ ទាំងក្នុងប្រទេស តំបន់ ក៏ដូចជាសកលលោកទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាពិតជាមានសេចក្តីសោមនស្ស ដោយបានសង្កេតឃើញការបើកប្រទេសឡើងវិញ ជាបណ្តើរៗ នៅតាមបណ្តាប្រទេសក្នុងតំបន់ និងសកលលោក និងជាពិសេស ការរួបរួមសាមគ្គីគ្នា និងការសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមរបស់តំបន់ និងសកលលោក។
សម្តេចតេជោ«ក្នុងស្មារតីនេះ កម្ពុជាសូមកោតសរសើរចំពោះរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ និងបានដាក់ចេញនូវផែនការស្តារវិស័យទេសចរណ៍អាស៊ាន ក្រោយវិបត្តិនៃជំងឺកូវីដ១៩ សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់កាន់តែប្រសើរ ក៏ដូចជាផែនការយុទ្ធសាស្ត្រ កម្មវិធីការងារនិងគោលការណ៍ណែនាំអាស៊ានផ្សេងទៀត ស្របតាមក្របខណ្ឌអាស៊ាន ស្តីពីការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ»។ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់នូវអនុសាសន៍ចំនួន៥ចំនុចសម្រាប់កិច្ចប្រជុំនៃរដ្ឋមន្ត្រីក្រសួងទេសចរណ៍អស៊ាននៅក្រុងព្រះសីហនុផងដែរ៕