
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6409 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696580 នាក់
ភ្នំពេញ៖ កូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម និងមានតួនាទីជាមន្ដ្រីរាជការដែរនោះ បានបើករថយន្ដក្នុងស្ថានភាពស្រវឹងទៅ បុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ ហើយថែមទាំងបោះសម្ដីថា «បើងាប់សង២ម៉ឺនដុល្លារ» បណ្តាលឲ្យពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាល។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជនបង្ក បើករថយន្ដម៉ាក FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 រួមជាមួយនារីម្នាក់បានបើកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រជាពលរដ្ឋឃើញហេតុការណ៍ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ។ប៉ុន្តែម្ចាសឡានបានប្រើសម្តីមិនសមរម្យបង្ករជាកំហឹងក៏កើតអំពោះហឹង្សាទៅ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់ទីតាំង និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូខាងលើទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
ករណីយ៍នេះហ្វេសប៊ុកមួយឈ្មោះThida mech ដែលអះអាងថាជាបងកុមាររងគ្រោះបានសសេរថា៖ខ្ញុំ សូម គោរព ដល់ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ ស សុខា និង ឯកឧត្តម រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ កើត រឹទ្ធិ មេត្តាជួយរកយុត្តិធម៌ដល់ប្អូនប្រុសរបស់ខ្ញុំ ឈ្មោះ ថា ឧត្តម ដែលត្រូវជនបង្ករឈ្មោះ សា មីន វត្ថារិទ្ធ ដែលជាកូនរបស់មន្រ្តីធំមានអំណាច ដែលបានបើកឡានបុកប្អូនប្រុសរបស់ខ្ញុំកាលពីវេលាម៉ោង ម៉ោង8 យប់ថ្ងៃ ទី 18 ខែ 03 ឆ្នាំ 2026 ។
ខ្ញុំ ស្នើសុំក្ដីមេត្តាពីឯកឧត្ដមសូមអោយឯត្ដមជួយរកយុត្តិធម៌ដល់ប្អូនប្រុសខ្ញុំដែលជាជនរងគ្រោះនិងក្រីក្រដែលកំពុងស្ថិតក្នុងបន្ទប់សង្រោះបន្ទាន់ ពុំទាន់ដឹងថាស្លាប់ឫរស់នៅឡើយទេ ដោយស្ថានភាពពេលនេះមានរបួកបែកក្បាល់ធ្ងន់ធ្ងរ ធ្លាយក្រពះនឹងបែកផ្លោកនោម នឹងរបួសគ្រឿងក្នុងផ្សេងៗទៀត ។ ដោយសារខ្ញុំបាទទទួលតំណឹងថាជនបង្កជានាក់មានអំណាចនឹងមានខ្សែរធំណាស់ កំពុង អន្តរាគមន៍ ដូច្នេះ ហើយដោយមានការព្រួយបារម្មណ៍ទើបខ្ញុំបាទស្នើរសុំ ឯកឧត្ដម មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារខ្ញុំបាទផង។