» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5440 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695611 នាក់

ករណី​ប្ដី​ប្រពន្ធ​១​គូរ​កាន់​ដៃ​គ្នា​មក​លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វារ នគរបាល​បំភ្លឺ​ដោយ​បន្ទោស​ស្ត្រី​រងគ្រោះ​ថា​ង​ង៉ក់​បាន​ចឹ​ង​!


​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូរ​សុខចិត្ត ជួល​កង់​បី​ជិះ​ដល់​ពាក់កណ្ដាល​រួច​ក៏​ចុះ​ពីលើ​កង់​បី កាន់​ដៃ​គ្នា​មក​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​បង្ក​ការភ្ញាក់ផ្អើល​។​តែ​ជា​សំណាងល្អ​អាយុ​ថ្លៃ​ត្រូវបាន​ប្រជា​នេសាទ​ជនជាតិ​អ៊ិ​ស្លាម​ចេញ​ទូក​ទៅ​ជួយសង្គ្រោះ​ទាន់​កាលពី​វេលា​ម៉ោង ១២​និង ៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៥ ដែល​ស្ថិតនៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ ក្នុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។​a hus wife dive2 

​បុរស​ជា​ប្ដី​មានឈ្មោះ ម៉ក មាន អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស៊ិ​ម ចរិយា អាយុ​៣១ ឆ្នាំ​។​អ្នក​ទាំងពីរ​នាក់​មាន​ទីលំនៅ​ពុំ​ពិតប្រាកដ​។ មូលហេតុ​ដែល​គេ​ដឹង​ដំបូង​គឺ​ដោយសារ​ទទួល​អ​យុ​ត្តិ​ធ​ម៍​ដោះស្រាយ​មិនបាន​ព្រោះ ប្រពន្ធ​ត្រូវ​មិត្តភក្តិ​រំលោភ ប្តឹង​នគ​បាល​មិន​ចាត់ការ​ឲ្យ​និង​ខ្លួនឯងរ​បសដៃ​ចូល​ពេទ្យ​គ្មាន​លុយ​ព្យាបាល​ខ្លួន​។​​បន្ទាប់ផ្ទុះរឿងមក​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៥​ផេ​ក​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នគរបាល​រាជធានី​ភ្នំពេញ​បានចេញ​ការបំភ្លឺ​ជូន​សាធារណជន​ជុំវិញ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​គឺមាន​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ​ដោយ​តូចចិត្ត​ជាមួយ​មួយ​មន្ត្រី​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​មិន​ទទួល​ពាក្យបណ្តឹង​ករណី​មិត្តភក្តិ​ចាប់រំលោភ​ប្រពន្ធ​ខ្លួន​!​។​

ខាងនគរបាលឲ្យដឹងថានៅ​ថ្ងៃទី ១៦​ខែមេសា​ឆ្នាំ​២០២៥ វេលា​ម៉ោង ១៥​និង​០០​នាទី មាន​ស្ត្រី​ពីរ​នាក់ និង ប្រុស​ម្នាក់ សរុប​បីនាក់ មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​ដោយ​ក្នុងចំណោម​បីនាក់​នោះ​មាន​ស្ត្រី​ម្នាក់​ជា​ជនរងគ្រោះ​ឈ្មោះ ស៊ីម ចរិយា មក​រាយការណ៍​ថា​មាន​ករណី​ចាប់រំលោភ​មកលើ​ខ្លួន កាល​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​១៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​ពេលនោះ​បានមក​ជួប មន្ត្រី​ប៉ុស្តិ៍​ពីរ​នាក់​ហើយក៏​បាន​សួរនាំ​រឿងហេតុ​ការណ៍​ជុំវិញ​អំពី​បញ្ហា​ករណី​រំលោភ​នេះ​។ ក្រោយពី​សមត្ថកិច្ច​សួរនាំ​បាន​បន្តិច​មក តែ​ត្រូវ​ជនរងគ្រោះ (​ឈ្មោះ ស៊ីម ចរិយា ) ក៏បាន​ប្រាប់​សមត្ថកិច្ច​វិញ​ថា​ឈប់​ដាក់​ពាក្យបណ្ដឹង​ទៀតហើយ ហើយក៏​ក្រោក​ដើរ​ចេញទៅ​ក្រៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ។​ខណៈនោះ​សមត្ថកិច្ច​ក៏​តាម​ហៅ​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ខាងលើ​មកវិញ​ដើម្បី​សរសេរ​ក្នុង​ពាក្យបណ្ដឹង​បន្ដ តែ​ត្រូវ​ស្ត្រី​ខាងលើ​ពុំ​ព្រម ក្នុងពេល​នោះដែរ​ឈ្មោះ រុន ស្រី​នាង និង ឈ្មោះ ឈួន សង្ហា ដែលជា​បងប្អូនជីដូន​មួយ ដែល​នាំ​ស្ត្រី​រងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង ក៏​ដើរ​តាម​ហៅ​ដែរ​តែ​ស្ត្រី​រងគ្រោះ​នោះ​មិន​ព្រម​ក៏​ដើរគេច​បាត់ទៅ ។ចងហ់និយាយថាអ្នកមកប្តឹងងង៉ក់ដើរចេញលែងប្តឹង?។ចឹងហេតុម៉េចបាននាងមកលោតទឹក?។

ចង់​ទើបតែ​ថ្ងៃទី ១៨​ខែមេសា​២០២៥ ខាង​សមត្ថកិច្ច​ទទួលបាន​ពី​សារព័ត៌មាន ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា មាន​ករណី​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​ដោយសារ​ខឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​មិន​ព្រម​ទទួល​ពាក្យបណ្តឹង​រក​យុត្តិធម៌​ជូន​ប្រពន្ធ​គាត់​ដែល​ត្រូវ​មិត្តភក្តិ​ចាប់រំលោភ ។​បន្ទាប់ពី​ឃើញ​ការផ្សព្វផ្សាយ​នោះ​ហើយ សមត្ថកិច្ច​បាន​តាម​ស្វែងរក​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ដើម្បី​សួរនាំ​តែ​រក​មិនឃើញ​នោះទេ​ដោយសារ​ពួកគាត់​រស់នៅ​គ្មាន​ទីលំនៅ​ពិតប្រាកដ​។​ទោះបីយ៉ាងណា​ក៏ដោយ​ក្រោយ​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​តាម​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន ។​​កម្លាំង​ប៉ុស្តិ៍​និង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​កំពុង​ស្រាវជ្រាវ​តាម​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​សួរនាំ និង​ក៏​កំពុង​ព្យាយាម​ស្វែងរក​ស្ត្រី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​អនុវត្តតាម​នីតិវិធី​។​ឡូវខាងស្រីនិងគ្រួសារនៅតើទើបលោតទឹកថ្មីៗនគរបាលអាចសួនាំបានតើ!៕a hus wife dive1 a hus wife u 

​