» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7231 នាក់

ម្សិលមិញ 5020 នាក់

សរុប 14122678 នាក់

តេ​ជោ​សែន​បដិសេធ​និង​បញ្ជា​ឲ្យ​មាន​ចំណាត់ការ​ចំពោះ​ក្រុមហ៊ុន​បរទេស​ដែល​ប្រើ​ឈ្មោះ​សម្តេច​និង​ធនាគារជាតិ​រកស៊ី​ដោយ​គ្មាន​ការអនុញ្ញាតិ​!

 

​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​១៦ ខែឧសភា​នេះ បានប្រកាស​បដិសេធ​និង​បញ្ជារ​ឲ្យ​មាន​ចំណាត់ការ​ចំពោះ​ក្រុមហ៊ុន​ជួញដូរ​លុយ​មួយ​ដែល​យក​រូប​សម្តេច​និង​ធនាគា​ជាតិ​កម្ពុជា​ទៅ​ពាក់​ព​ន្ធ័​ការរកស៊ី​។​a china buy money1 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង Facebook ​ថា​៖ «​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់ ! កាលពីពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិ​ន​ស៊ី (Crypto Currency)​។ តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ ត្រូវបាន​ដាក់ចូល​ក្នុង Black List(​បញ្ជីខ្មៅ​ទៅហើយ​)​។​

​ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បដិសេធ​ព័ត៌មាន​ដែល​ផ្សាយ ក្នុង​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ខាងលើនេះ គឺ​មិន​ពិត​ទេ​។ សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ​តាមដាន​និង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច​យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​ជាបន្ទាន់​។ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ពាណិជ្ជ​ករទាំង​ក្នុង​និង​ក្រៅប្រទេស​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​»​។​

សូម​បញ្ចាក់​ដែរ​ថា​សម្រាប់​ការជួញដូរ​ហ៊ុន​នេះ​លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា (SECC) បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ជា​សេនាធិការ​នោះ បាននិងកំពុង​រៀបចំ​បទបញ្ញត្តិ ដើម្បី​អាចឈាន​ទៅរក​ការដាក់​ឲ្យ​ជួញដូរ​ទ្រព្យ​ឌីជីថល ប្រភេទ Bitcoin ជា​លើកដំបូង​(​មិនទាន់​ដាក់​ឲ្យ​ដំណើរការ​ទេ​)​។​សម្រាប់​ការជួញដូរ​រ​ទ្រព្យ​ឌីជីថល​នេះ លោក ស៊ូ សុជាតិ ក៏បាន​អំពាវនាវ​ឲ្យ​សាធារណជន​ទាំងអស់ កុំ​យក​ការ​ទ្រព្យ​ឌីជីថល ទៅធ្វើជា​មធ្យោបាយ​ទូទាត់​អី ព្រោះ​នាំ​ឲ្យ​ខាតបង់​ដោយ​ប្រការ​ណាមួយ​។​

​លោក​បញ្ជាក់ថា «​អាជ្ញាធរ​ត្រូវតែ​ច្បា​ស់សិន អ្នកបច្ចេកទេស​ត្រូវតែ​ច្បា​ស់សិន មុននឹង​ដាក់​ឲ្យ​ដំណើរការ​លើ​វិស័យ​ថ្មី​មួយ ប្រព័ន្ធ​ថ្មី​មួយ​ដែល​ជ្រក​ក្រោម​ការគ្រប់គ្រង របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា អីចឹង​យើង​ត្រូវ​សិក្សា​សិន មុននឹង​យើង​ផ្ដល់ ឬក៏​ដាក់​ឲ្យ​សាធារណជន​ធ្វើការ​ជួញដូរ​»​។​

​លោក ស៊ូ សុជាតិ បាន​បន្ថែមទៀតថា មកទល់​ក្នុង​ពេលនេះ​គ្រាន់តែ​សេចក្ដីព្រាង​ទេ ដែល​គណៈកម្មការ​មូល​ប​ត្រ​កម្ពុ​ជាមាន ប៉ុន្ដែ​អ្វីដែល​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា អនុវត្ដ គឺ​អនុវត្ដ​នូវ​សេចក្ដីថ្លែងការណ៍​រួមមួយ ដែល​បានធ្វើ​ជាមួយ​ធនាគារជាតិ និង​អគ្គស្នងការ​នគរបាល​ជាតិ​។​«​សេចក្ដីថ្លែងការណ៍​នោះ ក្នុង​គោលដៅ​តែមួយ គឺ​សូម​មិន​ឲ្យ​សាធារណជន លោក​ប៉ះពាល់​ទៅលើ​ការជួញដូរ​ទ្រព្យ​ឌីជីថល ឬក៏​យក​ការជួញដូរ​ទ្រព្យ​ឌីជីថល​នេះ ជា​មធ្យោបាយ​ទូទាត់​នោះទេ​។ សូម​ឲ្យ​គាត់ កុំ​ពាក់ព័ន្ធ​ជាមួយនឹង​ប្រតិ​ប​ត្ដិ​ការ​ទាំងអស់ រហូត​ទាល់តែ​អាជ្ញាធរ​ពាក់ព័ន្ធ លោក​ផ្ដល់​ជា​អាជ្ញាប័ណ្ណ ស្របតាម​បទ​ប​ញ្ញ​ត្ដិ​ជា​ធរមាន ជូន​ដល់​ក្រុមហ៊ុន​ត្រឹមត្រូវ​ជាក់ស្ដែង​ណាមួយ​»​។​a china buy moneya a china buy money