» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5203 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064658 នាក់

គ្រឿងញៀនៗ​បង្ក្រាបបាន​ជាង​១០​គីឡូក្រាម​ទៀតនៅ​កណ្តាល​ក្រុងភ្នំពេញ​

 

​ភ្នំពេញ ៖ កងកម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​និង​នគរបាល​មូលដ្ឋាន បានធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ ដោយ​ចាប់​ជនសង្ស័យ​ជា​ជាតិ​វៀតណាម​ចំនួន ៤​នាក់ (​ស្រី​២​នាក់​) រួមជាមួយ​ថ្នាំញៀន​ប្រមាណ ១០​គីឡូក្រាម និង​វត្ថុតាង​មួយចំនួនទៀត​។​a drug mean jey 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩​នេះឲ្យដឹងថា ប្រតិបត្តិការ​នេះ ធ្វើឡើង​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ក្រោយ​មន្ទីរពេទ្យ​របេង ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ Nguyen Yuan Anh ភេទ​ប្រុស ឆ្នាំ​កំណើត ១៧.៧.១៩៩៥ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​, ទី​២.​ឈ្មោះ Phuong Hoang Veit ភេទ​ប្រុស ឆ្នាំ​កំណើត ២៧.៧.១៩៩៦ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​, ទី​៣. ឈ្មោះ Nguyen Thi Thuy Ngoc ភេទ​ស្រី ឆ្នាំ​កំណើត ៩.១០.១៩៨៨ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​, ទី​៤. ឈ្មោះ Nguyen Thi Thuy Ngan ភេទ​ស្រី ឆ្នាំ​កំណើត ១១.១០.១៩៩០ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។​

​ក្រោយ​ការចាប់ខ្លួន កម្លាំង​នគរបាល​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ បាន​នាំ​ជនសង្ស័យ​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​កែច្នៃ​គ្រឿងញៀន ស្ថិតនៅ​ផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១១២ ភូមិ​បោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដោយ​រកឃើញ ៖ ១. ក្រាម​សង្ស័យ​សារធាតុ​ញៀន ២០​ញ្ច​ប់​ធំ​, ២. សារធាតុ​រាវ​ពណ៌​ស ចំនួន ៣៨​ដប​, ៣. ម្សៅ​ក្រាម​ពណ៌ ១​កញ្ចប់​តូច​, ៤. សារធាតុ​រាវ​ពណ៌​ខ្មៅ ២៤ ចានជ័រ ស្មើ​ទម្ងន់ ៥៤៤៦៤,២៧​ក្រាម​, ៥. ឧបករណ៍​កែច្នៃ​មួយចំនួនធំ​បន្ថែមទៀត​។​​បន្ទាប់ពី​នគរបាល​នាំ​ជនសង្ស័យ​ចុះ​ឆែកឆេរ​ទីតាំង​កែច្នៃ​គ្រឿងញៀន នៅ​ទីតាំង​ខាងលើ​រួចមក នគរបាល​បាន​នាំ​ជនសង្ស័យ និង​វត្ថុតាង មក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​a drug mean jey1 a drug mean jey2