» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3583 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991587 នាក់

សង្គ្រាម​១​ដង្ហើម​ចង្រឹត​នៅ​ព្រុំ​ដែនកម្ពុជា​ថៃ​តំបន់​មុម​៣​ភាគី​ថៃ​ជា​អ្នកបាញ់​មុន​!


​ភ្នំពេញ​:​ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ពត៍​មាន​ឲ្យ​ដឹងថា​:​ភាគី ថៃ​បាញ់ប្រហារ​មុន​មកលើ​លេណដ្ឋាន បណ្តាលឱ្យ​ទ័ព​ខ្មែរ​ម្នាក់​បាត់បង់​ជីវិត​។​​ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​ពេលព្រឹក​(​ទី​២៨​ឧសភា​) គឺ​បង្កឡើង​ដោយ​កងទ័ព​ថៃ ដោយ​ពួកគេ​បានធ្វើការ​បាញ់ប្រហារ​មុន​មកលើ​លេណដ្ឋាន ដែលជា​ទីតាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា​ជា​យូរលង់​ណាស់​មកហើយ​។ ការបាញ់ប្រហារ​នេះ បណ្តាលឱ្យ​បាត់បង់​ជីវិត​កងទ័ព​កម្ពុជា​ម្នាក់​។
​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា ការប៉ះទង្គិច​គ្នា​នេះ មិនមែនជា​ជម្រើស​ដែល​កម្ពុជា​ចង់ បាន​នោះទេ ហើយ​ភាគី​នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួងការពារជាតិ​ថៃ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមមួយ ក្នុងការ​ធ្វើឱ្យ​ស្ថានភាព​វិលត្រឡប់​ទៅ​ដូចដើម​វិញ​ឱ្យបាន​ឆាប់រហ័ស និង​បង្ការ​កុំឱ្យ​ស្ថានភាព​នេះ​កើតឡើង​សាជាថ្មី​ម្តងទៀត​។a army die4

​សម្រាប់​ជា​ដំណោះស្រាយ​ក្រសួង​ការេ​ពារ​ជាតិ​បញ្ចា​ក់ថា​«​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​មធ្យោបាយ​ការទូត និង​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ព្រមទាំង​ការរក្សា​ព្រំដែន​របស់ ខ្លួន​ជាមួយ​ប្រទេសជិតខាង​ជា​ព្រំដែន​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ប្រយោជន៍​ឱ្យ គ្នា​ទៅវិញទៅមក​។ កម្ពុជា​ប្តេជ្ញាចិត្ត​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការពារជាតិ​។​​ករណី​យ៍​នេះ​ក្រសួងការពារជាតិ បាន​អំពាវនាវ​ឱ្យ​សាធារណជន​កុំ​ជឿ និង​ផ្សព្វផ្សាយ​នៅតាម បណ្តាញ ទំនាក់ទំនង​សង្គម​នូវ​ព័ត៌មាន​មិន​ពិត ដែល​អាច​រុញច្រាន​ស្ថានការណ៍​នៅតាម​បណ្តោយ​ព្រំដែន​ឱ្យមាន​អស្ថិរភាព និង អសន្តិសុខ ព្រមទាំង​បង្ក​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​កង​ទ័ព ការប្រព្រឹត្តទៅ​នៃ​ជីវភាព​ធម្មតា​របស់​ប្រជាពលរដ្ឋ ក៏ ដូចជា​របស់​ប្រទេសជាតិ​ទាំងសងខាង​។

​សូមបញ្ជាក់ថា​សព​យុទ្ធជន​ពលី ឈ្មោះ សួន រោ​ន អាយុ​៤៨​ឆ្នាំ ម​ត្រូវបាន​បញ្ជូន​ម​មកដល់​ទីលំនៅ​ក្នុងភូមិ​កំ​ពេញ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយមាន​តំណាង​អភិបាលខេត្ត​ព្រះ​វិ​ហ៊ា​រ​មក​គោរព​សព​និង​ចូល​បុណ្យ​ផងដែរ​។​ករណី​យ៍​នេះ​តាម​បណ្តាញ​សង្គម សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរថា “​ដំបូង​ខ្ញុំ​សូម​សំដែង​នូវ​ការសោកស្តាយ និង​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​សព​លោក​ព្រិ​ន្ធ​បាល​ឯក សួន រោ​ន ដោយសារ​ការ​វាយឆ្មក់​ពី​កងទ័ព​ឈ្លានពាន​។ ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ មិនគួរ​មានរឿង​បែបនេះ​កើតឡើង​នោះឡើយ ដែល​ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ហ្មឺ​ង​ម៉ាត់​ចំពោះ​បុគ្គល ឬ​អង្គភាព​ឬ​ថ្នាក់​ណាក៏ដោយ ដែល​បាន​សម្រេចចិត្ត​ឲ្យ​ធ្វើ​សកម្មភាព​ឈ្លានពាន​បែបនេះ ដែល​វា​ប្រហាក់ប្រហែល​ជាមួយ​ការឈ្លានពាន​កាលពី​ឆ្នាំ​២០០៨ ដល់​២០១១ នៅ​ប្រាសាទព្រះវិហារ​។

​ខ្ញុំ​មិន​ចង់ឃើញ​ការប្រយុទ្ធ​ណាមួយ​កើតឡើង​នោះទេ តែ​ខ្ញុំ​គាំទ្រ​ដល់​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​បញ្ជូន​កងទ័ព និង​អាវុធ​ធុន​ធ្ងន់​ទៅកាន់​ព្រំដែន​ដើម្បី​ត្រៀម​វាយបក​ការពារ​ខ្លួន​ក្នុងករណី​មានការ​ឈ្លានពាន​បន្តទៀត​។ ខ្ញុំ​សង្ឃឹមថា កា​ចរចា​ដែល​នឹងត្រូវ​ធ្វើ នៅ​ថ្ងែ​ស្អែក​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ នឹង​ទទួលបាន​ផល​ល្អ​។ ខ្ញុំ​សង្ឃឹមថា និង​មិនមាន​ភាព​តានតឹង​ទូទាំង​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ រហូតដល់​រាំងស្ទះ​ដល់​កិច្ចសហការ​លើ​វិស័យ​ផ្សេងទៀត ដែលជា​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​នោះឡើយ​។

​ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ជនរួមជាតិ សូមមេត្តា​កុំ​ពង្រីក​នូវ​ជម្លោះ​នេះ​ឲ្យ​ទៅជា​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ និង​សូម​ជឿជាក់​លើ​ការដោះស្រាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ យើង​ស្អប់​សង្គ្រាម​តែ​យើង​បង្ខំចិត្ត​ត្រូវធ្វើ​សង្គ្រាម​ដើម្បី​ប្រឆាំង​ការឈ្លានពាន​របស់​បរ​ទេស ដូចដែល​បានធ្វើ​កាលពី​ឆ្នាំ​២០០៨​ដល់​២០១១ ដែល​ប្រើ​មុខព្រួញ​៣​គឺ យោធា ការទូត និង​ផ្លូវច្បាប់​។​”​សម្រាប់​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ក៏មាន​ផ្ញើ​សារ​មក​រំលែក​ទុក្ខ​គ្រួសារ​សព​យោធា​ពលី​លោក​សួន រោ​ន​ផងដែរ​។​

​សូមបញ្ជាក់ថា​បើតាម​ប្រភពពី​កាសែត​ថៃ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥​នេះ​បាន​ឲ្យ​ដឹងថា ទ័ព​ខ្មែរ និង​ទ័ព​ថៃ​បាន​ផ្ទុះអាវុធ​ហើយ​។ ទាហាន​ខ្មែរ និង​ទាហាន​ថៃ​បាន​ផ្លោង​ដាក់គ្នា​អស់​រយៈពេល ១០​នាទី ចាប់ពី​ម៉ោង ៥:៤៥​នាទី​ព្រឹក រហូតដល់​ម៉ោង ៥:៥៥​នាទី​នៅ​នៅ​តំបន់​ចុង​បូក​ជិត​មុំ​បី​ជាទី​ប្រសព្វ​នៃ​ព្រំដែន​ខ្មែរ ថៃ និង​ឡាវ​។ តែ​ស្ថានការណ៍​ក៏បាន​ធូរស្រាល​ឡើងវិញ​ក្រោយពី​មេទ័ព​ខ្មែរ និង​មេទ័ព​ថៃ​បាន​និយាយ​ទូរស័ព្ទ​ដើម្បី​សម្រួល​គ្នា ។ បើតាម​ពត៍​មា​នភា​គិ​ថៃ​បាន​ចោទ​កម្ពុជា​ថា​ឈ្លានពាន​ដី​គេ​និង​បាន​ផ្ទុះអាវុធ​?​។​បើតាម​ថៃ​បច្ចុប្បន្ននេះ នៅតាម​ព្រំដែន​ខ្មែរ​-​ថៃ មាន​តំបន់​ក្ដៅគគុក​ដែល​ទ័ព​អាច​ប៉ះទង្គិច​គ្នា​ចំនួន ៣​កន្លែង គឺ​ទី​១. តំបន់​ចុង​បូក​ដែល​កំពុង​ប៉ះទង្គិច​គ្នា​នេះ​,

ទី​២. តំបន់​ប្រាសាទតាមាន់ធំ និង​ទី​៣. តំបន់​ចុង​រនាម (Chong Arn Ma) ដែល​ស្ថិតនៅ​ចន្លោះ​ពី​ច្រកព្រំដែន​អូរ​ស្មាច់ និង​ច្រក​ជាំ​ស្រងាំ​។ ការផ្ទុះអាវុធ​នៅ​តំបន់​ចុង​បូក​រវាង​ទ័ព​ខ្មែរ និង​ទ័ព​ថៃ​នៅពេលនេះ​កើតឡើង​ក្រោយពី​ការជួបគ្នា​កាលពី ២​អាទិត្យ​គឺ​កាលពី​ថ្ងៃទី​១ ខែឧសភា នៅ​ទីក្រុង​បាងកក​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​ខ្មែរ​លោក ទៀ សីហា និង​សម​ភាគី​របស់លោក គឺ​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ភូមិ​ថាំ វិ​ឆា​យ៉ា​ឆៃ (Phumtham Wechayachai) ។​តែ​ចុងបញ្ចប់​ភាគី​ទាំងពីរ​មិនមាន​ការចុះហត្ថលេខា​លើ​សេចក្ដី​ព្រមព្រៀង​អ្វី​ទាំងអស់ ដោយ​ភាគី​ទាំងពីរ​ត្រឹមតែ​និយាយ​ជា​ពាក្យសម្ដី​ថា​រក្សា​ស្ថានភាព​ដដែល (status quo)​។​(​មានន័យថា​អ្នកណា​នៅ​កន្លែង​ណា​គឺ​នៅ​កន្លែង​ហ្នឹង​ដដែល​)​។​បើតាម​ការកត់សម្គាល់ ការគ្រប់គ្រង​ស្ថានការណ៍​តាម​ព្រំដែន​រវាង​ខ្មែរ និង​ថៃ​ក៏​អាចមាន​ការលំបាក​ខ្លះ​ដែរ​ដោយសារ​ប្រព័ន្ធ​បញ្ជាការ​របស់​ទ័ព​ថៃ និង​កងទ័ព​ខ្មែរ​ខុសគ្នា ដែល​អាចឈាន​ទៅដល់​ការងាយ​ប៉ះទង្គិច​គ្នា​។ នៅ​ខាង​ថៃ គឺ​ទ័ព​ថៃ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​នៅ​មូលដ្ឋាន ចំណែក​ភាគី​ខ្មែរ គឺ​ទ័ព​ខ្មែរ​ត្រូវគោរព​បញ្ជា​ពី​ថ្នាក់លើ​នៅ​ភ្នំពេញ​។​Sources:-The Nation, Thailand (May 28, 2025): “Thai-Cambodian troops clash in early morning gunfire at Chong Bok border”-The Nation, Thailand (May 17, 2025): “Ta Muen Thom Standoff: No sign of a true gentleman’s deal”a army die1 a army die2 a army die5