» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6749 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696920 នាក់

កុមារី​ស៊ីឈ្នួល​តាម​ផ្ទះ​រង​ទារុណកម្ម​តាំងពី​អាយុ​១២​ដល់​១៦​ឆ្នាំ​ទើប​បែកការណ៍​


​ភ្នំពេញ​៖​កុមារី​ម្នាក់​បាន​ស្នាក់នៅ​ស៊ីឈ្នួល​បម្រើ​ការងារ​នៅក្នុង​ផ្ទះ​អ្នកលក់​សម្លៀកបំពាក់​មួ​យ​កន្លែង​បាន​រង​នូវ​ទារុណកម្ម​ពី​សំណាក់​ថៅកែ​របស់ខ្លួន​រយៈពេល​៤​ឆ្នាំ​មកហើយ តាំងពី​នាង​មាន​អាយុ​ទើបតែ​១២​ឆ្នាំ​ម្ល៉េះ និង​មិន​ត្រូវបាន​គេ​ដឹង​ឡើយ ។ ថ្មីៗ​នេះ​ត្រូវបាន​អ្នកជិតខាង​ដឹង​ហើយ​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះទៅ​រំដោះ​ចេញ​ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៧

a_kida2

ខែឧសភា ឆ្នាំ​២០១៨ នៅជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ជា​ស្រីនូ​ហៅ​ស្រី​ពៅ​អាយុ​១៦​ឆ្នាំ​មក​រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​រយៈពេល​៤​ឆ្នាំ​មកហើយ មាន​ស្រុកកំណើត​ភូមិ​ទំនប់​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ចំណែក​ស្ត្រី​ចិត្តកំណាច មានឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ ភា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់ នៅផ្ទះ​កើតហេតុ​។ បើតាម​អ្នក​ក្បែរ​ខាង​ថា ជា​ជនជាតិ​វៀតណាម កាត់​ចិន មាន​ប្តី ឈ្មោះ សុខ ទី អាយុ​៣៣​ឆ្នាំ មុខរបរ លក់​សម្លៀកបំពាក់ មានកូន​ស្រី​ម្នាក់​ក្នុងបន្ទុក ។​

a_kida

​តាម​ការរៀប​រាប់រប​ស់​ក្មេងស្រី​រងគ្រោះ ទាំង​ទឹកភ្នែក  ប្រាប់​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា គាត់​ត្រូវបាន​ស្ត្រី​ខាងលើ យកមក​ឲ្យ​ធ្វើ​ការងារ តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្លេះ ធ្វើជា​កូនឈ្នួល​បម្រើ ផ្ទះ​ខាងលើ រហូតមកដល់​ពេលនេះ អស់​រយៈពេល​៤​ឆ្នាំ​ហើយ​។​​ស្ត្រី​ម្ចាស់ផ្ទះ បង្ខំ​ឲ្យ​ធ្វើ​ការងារ តាំងពីព្រឹក​ទល់​យប់ បើ​ធ្វើ​មិនទាន់ ប្រដាប់​ដោយ​ដែក វាយ ពេញ​រាងកាយ ក្បាល ជួន យក​ម្ជុលដេ​ប៉ាក់ មកចាក់ លើ​រាងកាយ ក្នុង​១​ថ្ងៃៗ ឲ្យ​ហូបបាយ​២​ពេល ពេលព្រឹក និង​ពេល​ល្ងាច ថ្ងៃត្រង់​បន្ត​ឲ្យ​ធ្វើ​ការងារ ។​

a_kida3

​ក្មេងស្រី​រងគ្រោះ​បាន​បន្តទៀតថា មក​ស្នាក់នៅ​ធ្វើការ​ដំបូង បាន​ប្រាក់​ឈ្នួល​៦០​ដុល្លារ​ក្នុង​១​ខែ ។​ទើបតែ​១​ឆ្នាំ​មកនេះ បាន​១០០​ដុល្លារ​ក្នុង​១​ខែ ហើយ​ខែ​ថ្មី​នេះ ម្តាយ​នាង​មានការ​ខ្វះខាត ថវិកា ទិញ​ថ្នាំ ព្យាបាល​ឪពុក បាន​សុំ​ខ្ចីលុយ​១០០​ដុល្លារ​មុន ។​​អ្វី​ជាងនេះទៅទៀត ម្ចាស់ផ្ទះ​ដាក់​បម្រាម មិន​ឲ្យ​និយាយ​រឿង​ធ្វើ​ទារុណកម្ម​រាងកាយ​ប្រាប់​អ្នកជិតខាង​ឬ​ប្រាប់​ដំណឹង​ដល់​ក្រុមគ្រួសារ​នៅឯ​ស្រុក​ឡើយនិង មិន​អនុញាត​ឲ្យ ជួប​និយាយ​ជាមួយ​ម្តាយ​តាម​ទូរស័ព្ទ​ទេ ។​ជាក់ស្តែង​សូម្បីតែ​ចំពោះ​មុន​ខ​សម​ត្ត​កិច្ច​ក៏​ថៅកែ​ស្រី​ចិត្តកំណាច​មិន​អន់​ចារឹក​ឡើយ​នៅ​ហ៊ាន​សម្លុត​គម្រាម​កុមារី​នោះ​ទៀត​។​
 សមត្ថកិច្ច​ហៅ​នាំខ្លួន​ស្ត្រី​សង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​ផ្អែកលើ​ភស្តុតាង ស្លាកស្នាម ជាំ របួស ពេញ​ខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ ចាត់ការ​បន្ត​៕

​