» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30068 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597487 នាក់

អាជ្ញាធរ​ខេត្តកណ្តាល​ចាប់​ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ក្រុមហ៊ុន​កសាង​ព្រលានយន្តហោះ​រំលោភ​យក​ដី​!

​ខេត្តកណ្តាល​៖​ពលរដ្ឋ​៣០​នាក់​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សំណង​សមរម្យ​ពី​ផលប៉ះពាល់​ដោយសារ​ការអភិវឌ្ឍ​ព្រលានយន្តហោះ​ថ្មី​នៅ​ខេត្តកណ្ដាល​នោះ​ត្រូវបាន​អាជ្ញា​មាន​សម​ត្ត​កិច្ច​ប្រមាណ​៣០០​នាក់​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១២​កញ្ញា​។​ទាក់ទង​បញ្ហា​នេះ អាជ្ញាធរ​បំភ្លឺ​ប្រកាសថា ជាការ​បង្ខំចិត្ត ដើម្បី​ការពារ​ខ្លួន​ក្រោយ​មាន​អំពើហិង្សា​បង្ក​ឱ្យ​សមត្ថកិច្ច​១៣​នាក់​រងរបួស​។​a land pp1 

​យោងតាម​លិខិត​ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តកណ្តាល​បំភ្លឺថា វិធានការ​ចាប់ខ្លួន​អ្នកភូមិ​៣០​នាក់​នោះបាន​ធ្វើឡើង​ក្រោយពី​ប្រជាពលរដ្ឋ​បាន​ប្រមូល​ផ្តុំគ្នា​ប្រើ​ហិង្សា​មកលើ​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ទីនោះ របួស​១៣​នាក់​។ «​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ មាន​ក្រុមមនុស្ស​ប្រមាណ​ជា​១០០​នាក់ បានមក​ប្រមូល​ផ្ដុំគ្នា​ប្រើ​អំពើហិង្សា​និង​ធ្វើការ​ជេរប្រមាថ​ដល់​ស​ម​ត្ថ​កិច្ច ដោយបាន​ដុត​កៅស៊ូ​កង់ឡាន​និង​សម្ភារ​ផ្សេងៗ ប្រើ​ដំបង គប់​ដុំថ្ម បាញ់​ចម្ពាមកៅស៊ូ គប់​ដប​សាំង មកលើ​កងកម្លាំង​សមត្ថកិច្ច​ដែល​កំពុងតែ​ឈរជើង​បំពេញការងារ​រក្សា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​នៅក្នុង​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅក្នុង​ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល បណ្តាលឱ្យ​កងកម្លាំង​សមត្ថកិច្ច​របួស​ចំនួន​១៣​នាក់​»​។​

​រដ្ឋបាលខេត្ត​បញ្ជាក់ថា ស្ថិតនៅក្នុង​ស្ថានភាព​នេះ កងកម្លាំង​បាន​បង្ខំចិត្ត​បំបែក​ក្រុមបាតុករ​ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​ការពារ​ខ្លួន​និង​បំបែក​ក្រុមបាតុករ ព្រមទាំង​បាន​ឃាត់ខ្លួន​សមាជិក​ក្រុមបាតុករ​ចំនួន​៣០​នាក់ (២០​នាក់​ជា​ស្ត្រី​) ដើម្បី​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។ រដ្ឋបាល​ខេត្តកណ្ដាល ក៏​អំពាវនាវ​ដល់​ក្រុមបាតុករ​ទាំងអស់ បញ្ឈប់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងឡាយ​ឱ្យមក​​ចូលរួម​ដោះស្រាយ​ដោយ​សន្តិវិធី និង​ចូលរួម​គោរព​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ឡើង​៕​

ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយ​ក្រុមហ៊ុន OCIC ជា​ក្រុមហ៊ុន​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​នេះ បានអូសបន្លាយ​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ ដោយ​ភាគី​ក្រុមហ៊ុន​មិន​ព្រម​ទិញ​ដីស្រែ​និង​ដីចម្ការ​របស់​ប្រជាពលរដ្ឋ​តាម​តម្លៃ​ទីផ្សារ​នោះទេ ដោយ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​លក់​ក្នុងតម្លៃ​៨​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ តែ​ប្រជាពលរដ្ឋ​មិន​ព្រម​។​

បើតាម​លិខិត​មួយ​របស់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ បានឱ្យដឹងថា គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី អូ​ស៊ី​អាយ​ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវ​សែ បានធ្វើឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ រួមមាន ឃុំ​បឹង​ខ្យា​ង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ឃុំ​ពត់​សរ នៅ​ស្រុក​បាទី ខេត្តតាកែវ ដែលមាន​ប្រជាពលរដ្ឋ​សរុប​៣៣០​គ្រួសារ ព្រមទាំង​មាន​៤៩៨​ក្បាលដី ដែលមាន​ទំហំ​សរុប​ជាង​១​លាន​ម៉ែត្រការ៉េ (១ ៦៦៣ ០៣៥) ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ទាំងនោះ​។

​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា ហៅ​កាត់​អូ​.​ស៊ី​.​អាយ​.​ស៊ី (OCIC) របស់ លោក ពុង ឃាវ​សែ ទទួលបាន​សិទ្ធិ​សាងសង់​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ទីនោះ​។ តាម​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​រួចរាល់​នៅ ឆ្នាំ​២០២៣​។ ព្រលានយន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​មួយ​ពាន់​លាន​ដុល្លារ (១.៥០០​លាន​) លើ​ផ្ទៃដី ជិត​បី​ពាន់​ហិកតារ (២.៦០០)​។​a land pp1 a land pp2 

 


​