» មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​អួត​ពី​រឿង​បំណុល​ថា​កម្ពុជា​នៅ​តែ​ខ្ចី​គេ​បាន​តើ!? » អ្នកជំនាញ​កូរ៉េខាងត្បូង ជំ​រុញឱ្យ​កម្ពុជា លើកកម្ពស់​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ខាង​កម្ពុជា​បន់​ឲ្យ​ស្ថានភាព​កូរ៉េ​មាន​ភាពល្អប្រសើ​វិញ » ស្ទាវ​បើករថយន្ត​បុក​កង់​បី​ឥណ្ឌា ព្យាយាម​រត់គេច​ត្រូវ​ប្រជាពលរដ្ឋ​ដេញតាម​ឃាត់​ជាប់​ » តារា​សម្តែង ស៊ីន យូ​ប៊ី​ន ប្ដេជ្ញា​បន្ត​រក្សា​ជំហរ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​របស់​កម្ពុជា ទៅកាន់​ពិភពលោក​ » អ្នកកាសែត​ត្រុ​វ​រៀន​បទពិសោធន៍​ពី​ករណី​យ៍​អា​ក្លូ​! » ជនជាតិ​ថៃ ដែល​ត្រូវបាន​ដោះលែង​ចេញពី​ចំណាប់ខ្មាំង​នៅ​ហ្កា​ហ្សា ទៅដល់​ទីក្រុង​បាងកក​ » គ្រាប់​មីនតោន​១​គ្រាប់ ដែល​អ្នកកាសែត​ដឹក​យកមក​ប្រគល់អោយ​ប៉ូលីស​ប៉ុស្តិ​អូរ​ស្មាច់​ឥឡូវ​មន្ត្រី​ស៊ី​យក​ហើយ នៅឡើយ​តែ​អ្នកកាសែត​ត្រូវ​បន្ត​ឃុំខ្លួន​ក្នុង​គុក ទៅវិញ ??? » ចាប់ខ្លួន​ជនជាតិ​វៀតណាម ៩០​នាក់ នៅក្នុង​រង្គសាល​កម្សាន្ត​នៅ​កូរ៉េខាងត្បូង ពីបទ​គ្រឿងញៀន​ » កីឡាករ​មឿ​ន​លីម សុ​បញ្ញា ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ នៅ​អាមេរិក​ » ប្រមុខ UN ព្រមាន​លោក ត្រាំ ប្រឆាំងនឹង​ការ​បោសសម្អាត​ជាតិ​សាសន៍ ក្នុង​តំបន់​ហ្កា​ហ្សា​ » ត្រូវចេះប្រើប្រាស់ឱកាសមាសពេលដែលខ្លួនត្រុវបានសម្តេចតេជោហ៊ុនសែនប្រើប្រាស់! » លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន របស់​អង្គភាព​គេហទំព័រ មាតុភូមិ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ឃាត់ខ្លួន​ក្រោយពេល​នាំយក គ្រាប់​មីនតោន​១​គ្រាប់​មក​ប្រគល់ជូន​សមត្ថកិច្ច​ » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាសថា មិនមាន​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី ទេ សូម​មន្ត្រី​ធ្វើការ​ដោយ​ស្ងប់ចិត្ត​ចុះ​ » រកស៊ី​លក់​កាំភ្លើង តាម​បណ្តាញ​សង្គម​ត្រូវបាន​ឃាត់ខ្លួន​ » ផ្លូវ​៦០​ម៉ែត្រ​ដែល​កាក់កប​និង​គ្រោះថ្នាក់​ចរាចរ ចាប់​តម្លើង​របាំង​ទ្រូងផ្លូវ​ហើយ !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1245 នាក់

ម្សិលមិញ 5168 នាក់

សរុប 16013379 នាក់

ដំណោះស្រាយ​ពេល​ស្រូវ​ថោក​!​ក្រសួងកសិកម្ម​ដាក់ទុន​ឱ្យ​សហគមន៍​ខ្ចី ក្នុង​រង្វង់​៥​លាន​ដុល្លារ ដោយ​មិនចាំបាច់​ឱ្យ​កសិករ​សមាជិក​ពិបាក​ជាប់បំណុលគេ ?!

 


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​តាមរយៈ​បណ្តាញ​សង្គម​ផ្លូវ​វ នា​រសៀល​ថ្ងៃទី ១៤ ខែមករា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹង ថា “ ស្របពេល​ស្រូវ​អូ​អឹម​របស់​វៀតណាម​កំពុង​ធ្លាក់​ថ្លៃ បងប្អូន​កសិករ​មក​ពី​សង្កាត់​អូ​រក​ន្ទ​រ និង​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្ត​រួមគ្នា​ជាមួយ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ដើម្បី​ក្លាយជា​សហគមន៍​កសិក​ម្ម​ទំនើប​ខ្នាត​ធំ ផលិត​ស្រូវ​សែន​ក្រអូប​របស់​កម្ពុជា​លើ​ផ្ទៃដី​៥០០០​ហិកតា ក្នុងតម្លៃ​កុងត្រា​ទុកជាមុន​ចាប់ពី​១៣០០៛/​គីឡូក្រាម​ឡើងទៅ​!”​។a tit dyna rice 

​ទាក់ទង​និង​សហគមន៍​កសិករ​នេះ​សម្តេច​មហា​បវរ​ធិបតី បាន​បន្តថា “​ក្រសួងកសិកម្ម​នឹងដាក់​ទុន​ឱ្យ​សហគមន៍​ខ្ចី ក្នុង​រង្វង់​៥​លាន​ដុល្លារ ដោយ​មិនចាំបាច់​ឱ្យ​កសិករ​សមាជិក​ពិបាក​ជាប់បំណុលគេ ឬ​ត្រូវ​ដាក់ទុន​ដោយ​ខ្លួនឯង​ឡើយ​! នេះ​គឺជា​ដំណោះស្រាយ​បន្ទាន់ ដែល​ក្រសួងកសិកម្ម​ព្យាយាម​ផ្តល់ជូន​ពុក​ម៉ែ​បងប្អូន​កសិករ​យើង ដែល​ធ្លាប់តែ​ដាំ​ពូជស្រូវ​របស់​ប្រទេស​វៀតណាម ហើយ​កំពុង​ពិបាក​រក​ទីផ្សារ និង​មិន​ទទួលបាន​តម្លៃ​ល្អ​”​។

​ក្រៅពី​ការ​ឲ្យ​ខ្ចីលុយ​សម្តេច​បវរ​ធិបតី បានផ្តល់​អនុសាសន៍​ថា “​បើ​អាណិត​កសិករ​យើង ហើយ​ពិតជា​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​មែន សូមជួយ​ផ្សព្វផ្សាយ​ឱ្យ​កសិករ​យើង​ងាក​មក​រួមគ្នា​ជា​សហគមន៍ និង​ដាំ​ពូជ​អង្ករ​ក្រអូប​របស់​ខ្មែរ ជាជាង​ការ​នៅតែ​បន្ត​ដាំ​ពូជ​របស់គេ ដែល​ពិបាក​ទាំង​ទីផ្សារ ពិបាក​ទាំង​ការអន្តរាគមន៍​ជួយ​ពេល​មាន​បញ្ហា​។ ល្មម​ដល់​ពេលដែល​ខ្មែរ​យើង​ត្រូវ​ចេះ​រួមគ្នា ទទួលស្គាល់​ឫសគល់ នៃ​បញ្ហា ចាប់យក​ទីផ្សារ​មក​ទុក​ក្នុង​កណ្តាប់ដៃ​របស់​យើង ហើយ​រៀន​ម្ចាស់ការ​លើ​ជោគវាសនា​របស់ខ្លួន​ដោយ​ខ្លួនឯង​ហើយ​!”​។​

​ដូចគ្នានេះដែរ​កាលពី​ថ្ងៃ​ទី ១៣​ខែមករា ឆ្នាំ ២០២៥​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​ងាក​មក​ធ្វើ​ស្រូវ​សែន​ក្រអូប​ដែលមាន​តម្រូវការ​ក្នុងស្រុក និង​នាំចេញ ដើម្បី​លក់បាន​តម្លៃ​ខ្ពស់ ខណៈ​កសិករ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះថោក​ប្រភេទ​ស្រូវ OM ដែល​កំពុងតែ​ជួប​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​។

​នៅក្នុង​អំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​កសិករ​ព្រៃ​វិហារ ស្ថិតនៅ​ស្រុក​គងពិសី ខេត្ត​កំពង​ស្ពឺ លោក​រដ្ឋមន្ត្រី បាន​បន្តថា ប្រជាកសិករ​ដែល​ធ្វើ​ស្រូវវស្សា​មិនសូវ​ជា​ជួប​បញ្ហា​ច្រើន ដូច​កសិករ​ដែល​ធ្វើ​ស្រូវប្រាំង​ឡើយ ដោយសារតែ​ពួកគាត់​បាននាំគ្នា​សម្រុក​ធ្វើ​ច្រើន ដើម្បី​ចង់​ចំណេញ​ខ្លាំង ស្រប​ពេលដែល​ឆ្នាំនេះ ស្ថិតិ​ធ្វើ​ស្រូវប្រាំង​មាន​ជាង ៧០​ម៉ឺន​ហិកតា និង​រំពឹង​ប្រមូល​ទិន្នផល​បាន​ជិត ៥​លាន​តោន ដែល​ភាគច្រើន​សុទ្ធតែជា​ប្រភេទ​ស្រូវ OM​។ គេ​មិនដឹងថា​តើ​ហេតុ​អី​លោក​រដ្ឋមន្ត្រី​បន្ទោស​កសិករ​ដែល​ខំ​បង្កបង្កើនផល​ចឹ​ង​នោះឡើយ​?​។​តែ​យ៉ាងណា​ជា​ដំណោះស្រាយ​រឿង​ស្រូវ​ថោក​នេះ​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ក្រសួងកសិកម្ម​កំពុង​ជជែក​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក ដើម្បី​សិក្សា​ពី​តម្រូវការ និង​លទ្ធភាព​ទិញ​ចូល​របស់​រោង​ម៉ាស៊ីន​ទាំងនោះ ដើម្បី​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ ដែល​កំពុង​ជួប​បញ្ហា​ធ្លាក់​ថ្លៃ​។

​លោក​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​បន្ថែមថា ក្រសួង ក៏​កំពុង​ចុះ​សិក្សា​ពី​បរិមាណ​ប្រមូល​ផល​របស់​ប្រជាកសិករ ក្នុង​១​ថ្ងៃៗ​ផងដែរ ដើម្បី​ជួយ​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ច្រក​កាន់តែច្រើន​ក្នុង​ការលក់ ជាជាង​ពឹងផ្អែក​តែ​លើ​ឈ្មួញ​វៀតណាម ព្រោះ​អាចឱ្យ​ពួកគេ​កំណត់​តម្លៃ​ស្រេច​តែ​ចិត្ត​។ កត្តា​ដែល​ធ្វើឱ្យ​តម្លៃ​ស្រូវ OM បច្ចុប្បន្ន​មានការ​ធ្លាក់ចុះ គឺ​ដោយសារ​ឈ្មួញ​វៀតណាម ផ្អាក​ចុះមក​ប្រមូល​ទិញស្រូវ​នៅ​កម្ពុជា ដោយសារ​វៀតណាម នៅសល់​ស្តុក​អង្ករ​ច្រើន​។


​បើ​យោងតាម​តារាង​តម្លៃ​ស្រូវ​បង្ហាញ​ដោយ​សហ​ព័​ព្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី ៩​ខែមករា ឆ្នាំ ២០២៥​នេះ បាន​ឲ្យ​ដឹងថា តម្លៃ​ស្រូវ OM ថ្លៃ ៧៧០-៨២០​រៀល​, ស្រូវ​អ៊ី​អ៊ែ ថ្លៃ ៧៦០-៨០០​រៀល និង​ស្រូវ​ស្រ​ង៉ែ ថ្លៃ ៩៥០​រៀល ក្នុង​មួយ​គីឡូក្រាម​។ តម្លៃ​នេះ គឺ​ទាប​ជាង​តម្លៃ​ស្រូវ កាលពី​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២៤​។​ចំណែក​តម្លៃ​ស្រូវ​កាលពី​ថ្ងៃទី ៨​ខែមករា ឆ្នាំ ២០២៤​វិញ ពោលគឺ​ស្រូវ OM ថ្លៃ ១៣៧០-១៤១០​រៀល​, ស្រូវ​អ៊ី​អ៊ែ ថ្លៃ ១៤០០-១៤១០​រៀល និង​ស្រូវ​ស្រ​ង៉ែ ថ្លៃ ១៣១០-១៣២០​រៀល ក្នុង​មួយ​គីឡូក្រាម​។

​សូមជម្រាបថា ដោយសារតែ​ខ្មែរ​យើង​គ្មាន​ទីផ្សារ​ក្រៅពី​វៀតណាម​ចឹ​ង​នៅពេល​តម្លៃ​ស្រូវ​-​អង្ករ​របស់​វៀតណាម ធ្លាក់ចុះ ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​ដល់​ប្រជាកសិករ និង​ពាណិជ្ជករ​វៀតណាម ដែល​នឹង​អាច​ប្រឈម​ការខាតបង់ ខណៈ​រដូវ​ប្រមូល​ផល​ស្រូវ​ក្នុងប្រទេស​នេះ នឹង​កើន​ឡើងដល់​កំពូល​ចាប់ពី​ចុងខែ​មករា​នេះ​។​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​តម្លៃ​នាំចេញ​អង្ករ​របស់​វៀតណាម គឺ​បណ្តាលមកពី​កត្តា​ជាច្រើន រួមទាំង​ប្រទេស​នាំចូល​អង្ករ​ធំៗ​ពី​វៀ​ណា​ម ដែល​ទទួលយក​គោលនយោបាយ​កាត់បន្ថយ​ការនាំ​ចូល និង​រង់ចាំ​ទិញ​អង្ករ​ក្នុងតម្លៃ​ទាប​, ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ពី​ប្រទេស​នាំចេញ​អង្ករ​ធំៗ ពិសេស​ពី​ឥណ្ឌា និង​ប្រទេស​ខ្លះទៀត ក៏បាន​ប្រកាស​អំពី​ផែនការ​បញ្ឈប់​ការ​នាំចូល​អង្ករ​នៅ​ឆ្នាំ ២០២៥ តែម្តង​។

​ក្នុងពេល​ខាងមុខនេះ ដោយសារ​ដំណាំ​ស្រូវ​ក្នុង​រដូវរងារ​-​និ​ទាឃ​រដូវ ឆ្នាំ ២០២៤-២០២៥ របស់​វៀតណាម បាន​ឈានដល់​ការប្រមូល​ផល​ខ្ពស់បំផុត តម្លៃ​ស្រូវ​ត្រូវបាន​គេ​រំពឹងថា នឹង​ប្រឈមមុខ​នឹង​សម្ពាធ​ធ្លាក់ចុះ​បន្ថែមទៀត​។​ក្រៅពី​ការនាំចេញ​អង្ករ ប្រទេស​កម្ពុជា​បាន​ត្រឹម​ជាង​៦០​ម៉ឺន​តោន​ពោលគឺ​មិនអាច​សម្រេចបាន​ក្នុង​ផែនការ​១​លាន​តោន​កម្ពុជា​នៅ​ប្រឈម ផងដែរ​ដោយសារ​រោង​ម៉ាស៊ីនកិនស្រូវ​នៅក្នុង​ស្រុក​មិនទាន់មាន​ទុន​បង្វិល​ទិញស្រូវ​គ្រប់គ្រាន់​សម្រាប់​កែច្នៃ​នាំចេញ​, កង្វះ​ឃ្លាំង​ស្តុក​សម្រាប់​សង្ងួត​ស្រូវ និង​សមត្ថភាព​រោង​ម៉ាស៊ីនកិនស្រូវ ក្នុងស្រុក ក៏​នៅមានកម្រិត​នៅឡើយ​។​កម្ពុជា​នៅ​មិនទាន់​បង្កើន​ការ​នា​ចេញ​អង្គរ​បាន​តាម​ប្រទេស​មួយចំនួន​ដែលជា​ទីផ្សារ​កម្ពុជា​ផងដែរ​មិនដឹងថា​តើ​មាន​មូលហេតុ​អី​?​។​មកពី​គុណភាព​អង្ករ​យើង​?​។

​យោងតាម​ទិន្នន័យ​បង្ហាញ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ដឹងថា ប្រទេស​កម្ពុជា បាន​នាំចេញ​ស្រូវ​រហូតដល់ ៥,១៨​លាន​តោន នៅក្នុង​ឆ្នាំ ២០២៤ កើនឡើង ១៨,២% ពី​ចំនួន ៤,៣៨​លាន​តោន នៅក្នុង​ឆ្នាំ ២០២៣​។ ទន្ទឹមនឹងនេះ តម្លៃ​ប៉ាន់ស្មាន​នៃ​ការនាំចេញ​ស្រូវ នៅក្នុង​ឆ្នាំ ២០២៤ មាន​ប្រមាណ ១,៤៩​ពាន់​លាន​ដុល្លារ កើនឡើង ១២,៨% ពី​ចំនួន ១,៣២​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២៣​។ ស្រូវ​ដែល​កម្ពុជា នាំចេញ​ភាគច្រើន​លើសលុប ត្រូវបាន​ហូរ​ទៅកាន់​ប្រទេស​វៀតណាម​។​បើតាម​សេចក្តីរាយការណ៍​ប្រទេស​ថៃ​នាំចេញ​អង្ករ​បាន​១១​លាន​តោន​អង្គរ​ក្នុងពេល​ខ្មែរ​សម្រេច​មិនបាន​១​លាន​តោន​ផង​។a tit dyna rice1 a tit dYna rice2