» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9588 នាក់

ម្សិលមិញ 25341 នាក់

សរុប 21317082 នាក់

គណៈ​កម្ម​ការ​អឺរ៉ុប ស្នើ​វិធានការ​វិន័យ​ហិរញ្ញវត្ថុ សម្រាប់​បារាំង និង​សមាជិក​អឺរ៉ុប​ចំនួន ៦ ប្រទេស​ផ្សេងទៀត​ទប់ស្កាត់​ឱនភាព​សេដ្ឋកិច្ច​


​អឺរ៉ុប​៖ គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បានស្នើ​វិធានការ​វិន័យ​សម្រាប់​ប្រទេស​បារាំង និង​ប្រទេស​ចំនួន ៦ ផ្សេងទៀត​របស់​សហភាព​អឺរ៉ុប ជុំវិញ​ការ​ដំណើរការ​ឱនភាព​ថវិកា​ដ៏​លើសលប់ ដោយ​នឹង​ប្រកាស​អំពី​ការកំណត់​សម្រាប់​ការកាត់បន្ថយ​វិន័យ​ណាមួយ​នៅក្នុង​ខែវិច្ឆិកា ។a euro money 

​ស្ថាប័ន​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប ដែលជា​អ្នកអនុវត្ត​ច្បាប់​របស់​សហភាព​អឺរ៉ុប បានជ្រើសរើស​ប្រទេសមួយ​ចំនួន រួមមាន ប៊ែ​ល​ហ្ស៊ិ​ក បារាំង អ៊ីតាលី ហុង​គ្រី កោះ​ម៉ា​ល់តា ប៉ូឡូញ និង​ស្លូ​វ៉ា​គី ខណៈ​ឱនភាព​ថវិការ​ភាគច្រើន បន្សល់ទុក​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ និង​វិបត្តិ​តម្លៃ​ថាមពល បន្ទាប់ពី​ប្រតិបត្តិការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០២២ ។

​ជុំវិញ​វិធានការ​វិន័យ​ហិរញ្ញវត្ថុ ប្រទេស​បារាំង​ស្ថិតនៅក្នុង​ការយកចិត្ត​ទុកដាក់​បំផុត​មួយ ដោយសារតែ​បារាំង ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​សហភាព​អឺរ៉ុប កំពុងតែ​ប្រឈមមុខ​នឹង​ភាពចលាចល​នយោបាយ បន្ទាប់ពី​ប្រធានាធិបតី អ៊ែ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង (Emmanuel Macron) បាន​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោតជាតិ​នៅ​ថ្ងៃទី ៣០ ខែមិថុនា​ដល់​ថ្ងៃទី ៧ ខែកក្កដា ជាការ​បោះឆ្នោត​មុន​កាលកំណត់ ដើម្បី​ឆ្លើយតប​ទៅនឹង​លទ្ធផល​មិនល្អ​ប្រសើ​សម្រាប់​គណបក្ស​របស់លោក ក្រោយ​ការបោះឆ្នោត​សភា​អឺរ៉ុប ។

​វិធានការ​វិន័យ​ហិរញ្ញវត្ថុ នឹង​ក្លាយជា​វិធានការណ៍​ដំបូង​គេ ចាប់តាំងពី​សហភាព​អឺរ៉ុប​បាន​ផ្អាក​ច្បាប់​សារពើពន្ធ​របស់ខ្លួន កាលពី​ឆ្នាំ ២០២០ ក្នុង​គោលបំណង​ទប់ស្កាត់​ការខ្ចីប្រាក់​ច្រើន​ហួសប្រមាណ ហើយ​បន្ទាប់មក អឺរ៉ុប​បានធ្វើ​កំណែទម្រង់​ក្របខ័ណ្ឌ ដើម្បី​គិតគូរ​អំពី​ភាពជាក់ស្តែង​នៃ​បញ្ហា​សេដ្ឋកិច្ច​ស្តីពី​បំណុល​ថ្មី ក្រោយ​ជំងឺ​រាតត្បាត ។

​ក្នុង​ឆ្នាំ ២០២៣ បារាំង​មាន​ឱនភាព​ថវិកា​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ចំនួន ៥.៥% ដោយ​គេ​រំពឹងថា នឹង​ធ្លាក់ចុះ​បន្តិច មក​នៅត្រឹម ៥.៣% នៅ​ឆ្នាំនេះ ប៉ុន្តែ​នៅ​លើសពី​កម្រិត​ឱនភាព​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ស​ហ​ភាព​អឺរ៉ុប​ចំនួន ៣% ។

​ក្នុង​ឆ្នាំ ២០២៣ បំណុល​សាធារណៈ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​របស់​បារាំង មាន​ចំនួន ១១០.៦% ហើយ​គណៈកម្មការ​អឺរ៉ុប រំពឹងថា តួលេខ​នេះ​នឹង​កើន​ឡើងដល់ ១១២.៤% ក្នុង​ឆ្នាំ ២០២៤ និង ១១៣.៨% នៅ​ឆ្នាំ ២០២៥ ។ ចំនួន​នេះ ស្ទើរ​តែមាន​ចំនួន​ទ្វេដង នៃ​ដែន​កំណត់​ផលិតផល​ក្នុងស្រុក​សរុប​របស់​ស​ហ​ភាព​អឺរ៉ុប ដែល​ព្យាករណ៍​នៅ​ចន្លោះ ៦០% ។

​បន្ទាប់ពី​នាយក​ប្រតិបត្តិ​សហភាព​អឺរ៉ុប ស្នើ​ទៅកាន់​ទីក្រុង​ប៉ារីស នៅ​ប៉ុន្មាន​ខែ​ខាងមុខ ទីក្រុង​ប៉ារីស និង​គណៈកម្មាការ​អឺរ៉ុប នឹង​រៀបចំ​កិច្ចពិភាក្សា​ឱ្យបាន​ឆាប់រហ័ស​ជាទីបំផុត ជុំវិញ​របៀប​កាត់បន្ថយ​ឱនភាព និង​បំណុល​របស់​បារាំង ៕​ប្រភព​៖ Reuters Connecta euro money1 

​