
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2588 នាក់
ម្សិលមិញ 22729 នាក់
សរុប 21282129 នាក់
ភ្នំពេញ៖តាមរយៈហ្វេសប៊ុកកញ្ញាហុសារីតាបានសសេរថា៖ខ្ញុំទៅប្រកួតនៅកម្មវិធីធំលំដាប់លេខ4 ដែលមានអ្នកប្រកួត 70ប្រទេសនៅក្នុងពិភពលោក តែអត់ទទួលបានលុយក្នុងការវ៉ូតចូលTop តើខ្ញុំគួរអន់ចិត្តរឺអត់?។
នាងបានផ្តល់ចម្លើយថា៖ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំង ព្រោះក្តីសុបិនក្នុងការចង់តំណាងកម្ពុជាលើឆាកអន្តរជាតិបានសម្រេចជោគជ័យ បន្ទាប់ពីឆ្លងកាត់ការប្រឡងជាច្រើនដងកន្លងមក។ ប៉ុន្មានខែមុននេះខ្ញុំ បានទទួលតួនាទី និងភារកិច្ចតំណាងកម្ពុជា ក្នុងនាមជាបវរកញ្ញាមួយរូប ចូលរួមប្រកួតកម្មវិធី Miss Supranational 2026 នៅប្រទេសប៉ូឡូញ ដែលជាកម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ពិភពលោក។ នៅរាត្រីផ្តាច់ព្រ័ត្រចុងក្រោយ ជាថ្ងៃដែលខ្ញុំពិតជាមានមោទនភាពខ្លាំងបំផុតគឺខ្ញុំបានជាប់ក្នុងចំណោម Top 24 ដែលជាសមិទ្ធផលដ៏ធំមួយក្នុងជីវិត ដែលខ្ញុំបានយកមកជូនជាតិ ជូនប្រជាជនកម្ពុជាជាទីស្រឡាញ់ ជាពិសេសជូនដល់អ្នកគាំទ្រដែលបានខិតខំវូត Like និង Share ក្នុងកំឡុងពេលនោះ រហូតទទួលបានលទ្ធផល Top 24 នេះ។
នៅពេលនោះ ខ្ញុំទទួលបានការបោះឆ្នោតជាទឹកប្រាក់តិចតួចបំផុតពីមហាជន និងពីបងៗម្ចាស់ប្រេន ១ទៅ២នាក់តែប៉ណ្ណោះ ឬស្ថាប័នធំៗផ្សេងៗ ប៉ុន្តែខ្ញុំមិនដែលតូចចិត្តទេ ព្រោះខ្ញុំបានឈ្នះខ្លួនឯង និងបានឈ្នះមកុដនៅក្នុងប្រទេសរួចទៅហើយ។ ការពិតគឺថា "តម្លៃរបស់បវរកញ្ញាមិនត្រូវបានវាស់ដោយចំនួនទឹកប្រាក់ដែលគាំទ្រនោះទេ ប៉ុន្តែវាស់ដោយចិត្តអ្នកដែលយើងបានយកឈ្នះ និងកេរ្តិ៍ឈ្មោះដែលយើងបានកសាងឡើងដោយការខិតខំពីសមត្ថភាពខ្លួនឯង។" ក្នុងកំឡុងពេលប្រកួត ការចំណាយគ្រប់យ៉ាងស្ទើរតែធ្លាក់លើខ្ញុំទាំងអស់ ទាំងឈុតសម្លៀកបំពាក់ ការធ្វើដំណើរទៅមក ការសុំទិដ្ឋាការ និងការងារផ្សេងៗទៀត ការងារផ្សេងៗក៏បិទមិនសូវទទួលដោយទុកពេលវេលាផ្តោតទៅលើការប្រកួត ដែលសរុបការចំណាយគឺខ្ទង់ម៉ឺនដុល្លារ ប៉ុន្តែរាល់ការលំបាកទាំងនោះ បានបង្រៀនខ្ញុំថា ភាពរឹងមាំពិតប្រាកដមិនមែនមកពីការមានអ្នកគាំទ្រច្រើននោះទេ តែមកពីសមត្ថភាពក្នុងការក្រោកឈរឡើងដោយខ្លួនឯង ទោះបីជាគ្មាននរណាមើលឃើញក៏ដោយ។
ទឹកប្រាក់សម្រាប់ការវូត និងការលើកទឹកចិត្ត នរណាក៏ចង់បានដែរ ប៉ុន្តែបើមិនទទួលបាន ក៏មិនមានបញ្ហាអ្វីដែរ។ យ៉ាងណាមិញ ខ្ញុំក៏សូមចូលរួមសាទរដល់បវរកញ្ញាទាំងអស់ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ព្រោះពួកគាត់ហត់ណាស់ នឿយណាស់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រោះពួកគាត់គួរតែស័ក្ដិសមជាមួយអ្វីដែលពួកគាត់គួរទទួលបាន។
ចូរចាំថា យើងមិនអាចបង្ខំឲ្យនរណាម្នាក់មកស្រឡាញ់ និងគាំទ្រយើងបានទេ! យើងគ្រាន់តែបំពេញតួនាទីរបស់ខ្លួនឲ្យអស់ពីកម្លាំងកាយចិត្ត និងខិតខំឲ្យអស់ពីសមត្ថភាព នោះគឺគ្រប់គ្រាន់ហើយ ព្រោះក្តីស្រមៃរបស់យើងបានទៅដល់គោលដៅហើយ។ ទោះបីជាបានមកុដ និងមានអ្នកគាំទ្រច្រើនក្តី ឬមិនសូវមានអ្នកគាំទ្រច្រើនក្តី ក៏ត្រូវតស៊ូបន្តទៅមុខទៀត ព្រោះវាជាគោលដៅរបស់អ្នក មុនពេលដែលអ្នកចង់បានមកុដ
ចុងក្រោយនេះ ខ្ញុំចង់ផ្ញើសារមួយទៅកាន់បវរកញ្ញាកម្ពុជាគ្រប់រូប ទាំងអ្នកដែលកំពុងគ្រងមកុដ កំពុងតំណាងប្រទេសកម្ពុជា និងអ្នកដែលកំពុងដេញតាមក្តីស្រមៃ៖ សូមកុំឲ្យតម្លៃខ្លួនឯងទាបជាងតម្លៃពិតរបស់អ្នក ដោយសារតែការគាំទ្រមិនគ្រប់គ្រាន់ ឬការមិនទទួលស្គាល់ពីមហាជន។ មកុដគឺជានិមិត្តរូប តែអ្វីដែលនៅសល់យូរអង្វែងជាងនោះ គឺគុណធម៌ ភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់អ្នកក្នុងការតំណាងជាតិដោយការគោរព។ សូមបន្តឈរឲ្យខ្ពស់ ដើរឲ្យខ្លាំង និងភ្លឺថ្លាដោយខ្លួនឯង ព្រោះអ្នកគឺជាតំណាងនៃក្តីសង្ឃឹមរបស់កម្ពុជា។ សំណាងល្អដល់អ្នកទាំងអស់គ្នា។