
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2587 នាក់
ម្សិលមិញ 22729 នាក់
សរុប 21282128 នាក់
ស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនលោក សរ សុជាតិ អាយុ៣៨ឆ្នាំ ជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងករណីបើកបររថយន្តក្នុងលក្ខណៈបង្កការភ្ញាក់ផ្អើល និងធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច នៅចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២៣:៣០នាទី ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់ថា លោក សរ សុជាតិ បានបើកបររថយន្តម៉ាក ISUZU D-MAX ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 2B-1717 ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបើករថយន្តព័ទ្ធជុំវិញរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ប្រមាណ ៤ទៅ៥ជុំ ក្នុងល្បឿនលឿន និងបង្កឱ្យសំបកកង់រថយន្តកកិតនឹងផ្ទៃផ្លូវ បង្កើតជាសំឡេងខ្លាំងៗ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងការព្រួយបារម្ភដល់អ្នកធ្វើដំណើរ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងកើតហេតុ។តែមិនបានឲ្យដឹងថាតើមានអ្នកណារងគ្រោះដល់រាងកាយឬជីវិតនោះទេ។
ក្រោយទទួលបានព័ត៌មាន និងធ្វើការស្រាវជ្រាវ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចាត់វិធានការតាមនីតិវិធី ដោយឃាត់ខ្លួនអ្នកបើកបរខាងលើ ព្រមទាំងដកហូតរថយន្តចំនួន១គ្រឿងជាវត្ថុតាង។មកិនដឹងថាតើការឃាំត់ខ្លួនយោងតាមមាត្រាទីប៉ុន្មាននៃច្បាប់ចរាចរផ្លូវគោកនោះទេ?។បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនពាក់ព័ន្ធទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្ត។