
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2586 នាក់
ម្សិលមិញ 22729 នាក់
សរុប 21282127 នាក់
ព្រៃវែង៖ករណីនេះពាណិជ្ជករម្នាក់បានឲ្យដឹងថា លោក សុត សម្បត្តិ មេឃុំព្រាល បានទាមទារប្រាក់ពីខ្លួនជាបន្តបន្ទាប់សរុបជាង២០.០០០ដុល្លារ ជាថ្នូរនឹងចុះហត្ថលេខា ផ្ទេរកម្មសិទ្ធិដីធ្លីជាង២០០ហិកតា ក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង!។តែលោកមេឃុំសុតសម្បតិប្រកែកថ្លែងថា លុយទាំងនោះ.ជាថ្លៃសម្របសម្រួលជាមួយពលរដ្ឋ.!?។
ពាណិជ្ជករបានប្រាប់ថា ខ្លួនជាអ្នករកស៊ីផ្នែកអចលនទ្រព្យទិញលក់ដីធ្លី.ហេតុនេះបញ្ហាក៏ជួបច្រើនដែរ ប៉ុន្តែថ្មីៗនេះខ្លួនបានហួសចិត្តទៅនិងលោក សុត សម្បត្តិ មេឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលមានចេតនាគេចវេះចង់គាបស៊ីលុយធំ.!?។
ពាណិជ្ជករបន្តថា កាលពីអំឡុងឆ្នាំ២០១៩.និង២០២០ ខ្លួនបានប្រមូលទិញដីពីប្រជាពលរដ្ឋ ក្នុងឃុំព្រាល ប្រមាណជាង២០០ហិកតា..!។ ក្នុងនោះ នៅពេលផ្ទេរកម្មសិទ្ធិ ស្រាប់តែលោក សុត សម្បត្តិ មេឃុំព្រាល បានទារប្រាក់ពីខ្លួនជាបន្តបន្ទាប់ សរុបជាង២០.០០០ដុល្លារ.ទើបព្រមចុះហត្ថលេខា លើលិខិតទិញលក់ដីផ្ដាច់.!។ ពោលគឺ ក្រុមហ៊ុនខ្លួន ក៏បានចំណាយថ្លៃសេវាផ្សេងៗជាច្រើន ជាក់ស្ដែង ប្រគល់ឱ្យលោក សុត សម្បត្តិ ថ្លៃស៊ីញេ.អស់ចំនួន១៦.០០០ដុល្លារ ហុចផ្ទាល់ដៃ កាលពីថ្ងៃទី១៩ ធ្នូ២០២០!។
ពាណិជ្ជករបញ្ជាក់ប្រាប់"អ្នកកាសែត"ទៀតថា លុយដែលខ្លួនប្រគល់ឱ្យលោក សុត សម្បត្តិ ជាបន្តបន្ទាប់អស់ជាង២០.០០០ដុល្លារនោះ!។ពុំមែនជាលុយថ្លៃលោកមេឃុំ សម្របសម្រួលអ្វីនោះទេ។ ព្រោះដីគ្មានទំនាស់ ហើយលោកមេឃុំ ក៏ពុំមែនជាអ្នកគួកជេរដីអ្វីដែរ។ ហើយខ្លួនគ្មានហេតុផលណាមួយ ដែលត្រូវជួលលោកមេឃុំឱ្យទៅសម្រួល.ជាថ្នូរនឹងលុយជាង២០.០០០ដុល្លារនោះឡើយ.ផ្ទុយទៅវិញជាលុយទារថ្លៃស៊ីញេ។\មេឃុំ បដិសេធថា លុយទាំងនោះ ពុំមែនជាថ្លៃស៊ីញេផ្ទេរកម្មសិទ្ធិនោះទេ! គឺជាថ្លៃសម្របសម្រួលជាមួយពលរដ្ឋ។
ករណីនេះពេលកាសែតទូរសព្ទ័សួរលោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀច ទូរស័ព្ទចូលហើយលោកចុចបិទ.រួចក៏ដាក់ឱ្យជាប់រវល់.!។សង្ឃឹមថានឹងមានការបកស្រាយពីអាជ្ញាធរនិងអង្គភាពជំនាញថាមានសេវាចឹងមែនអត់?។