» ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 22872 នាក់

ម្សិលមិញ 22729 នាក់

សរុប 21302413 នាក់

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍

 

អាមេរិក៖តុលាការសហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសម្រេចដោះលែងព្រះតេជគុណ ប៊ុត ប៊ុនតិញ ឱ្យនៅក្រៅឃុំ បន្ទាប់ពីអាជ្ញាធរអន្តោប្រវេសន៍អាមេរិក (ICE) ឃាត់ព្រះកាយព្រះអង្គអស់រយៈពេលជាងមួយសប្តាហ៍ ក្រោមការចោទប្រកាន់ថា បានស្នាក់នៅហួសសុពលភាពទិដ្ឋាការ។ ករណីនេះបានបង្កការព្រួយបារម្ភក្នុងចំណោមសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក ជុំវិញលទ្ធភាពដែលព្រះអង្គអាចត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។ យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍អាស៊ីសេរី ​តុលាការសហរដ្ឋអាមេរិកនៅល្ងាច​ថ្ងៃទី​២០វិច្ឆិកា បាន​សម្រេចដោះលែង ព្រះតេជគុណ ប៊ុត ប៊ុនតិញ។ តែថ្ងៃទី២១វិច្ឆិកា គឺ​ជាថ្ងៃចុងសប្តាហ៍ ព្រះអង្គអាចនឹងមិនត្រូវបានដោះលែង​រហូត​ដល់ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា។a bun teng 

គួរបញ្ជាក់ថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍អាមេរិកឃាត់ព្រះកាយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិ Louis Armstrong ក្នុងរដ្ឋ Louisiana អំឡុងពេលព្រះអង្គនិមន្តពីរដ្ឋ Massachusetts ទៅកាន់រដ្ឋ Louisiana ដើម្បីដឹកនាំពិធីបង្សុកូលជូនគ្រួសារសពខ្មែរ។ ក្រោយការឃាត់ខ្លួន ព្រះអង្គត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌល Pine Prairie ក្នុងរដ្ឋ Louisiana។

បើតាមការបញ្ជាក់របស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក ព្រះតេជគុណរូបនេះ​​ធ្លាប់បានចូលទៅសហរដ្ឋអាមេរិកដោយស្របច្បាប់ជាច្រើនលើកចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ ប៉ុន្តែក្រោយមកព្រះអង្គ​បានស្នាក់នៅហួសកំណត់ទិដ្ឋាការដែលជាការរំលោភបំពានច្បាប់អន្តោប្រវេសន៍។ អាជ្ញាធរអាមេរិកក៏បានបញ្ជាក់ថា ព្រះអង្គត្រូវស្ថិតក្រោមការឃុំខ្លួនដើម្បីរង់ចាំនីតិវិធីបណ្តេញចេញពីសហរដ្ឋអាមេរិក។

ក្រោយការឃាត់ព្រះកាយ សហគមន៍ខ្មែរនៅអាមេរិកបានស្វែងរកមេធាវីដើម្បីជួយដោះស្រាយករណីនេះ និងស្នើសុំឱ្យមានការដោះលែងព្រះអង្គ។ ជាមួយគ្នានេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក៏បានដាក់សំណើសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួនផ្នែកនយោបាយនៅសហរដ្ឋអាមេរិកផងដែរ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ថា លទ្ធភាពនៃការបញ្ជូនព្រះអង្គត្រឡប់មកកម្ពុជាវិញអាចបង្កហានិភ័យដល់សុវត្ថិភាព និងសេរីភាពរបស់ព្រះអង្គ ដោយសារព្រះអង្គធ្លាប់មានសកម្មភាពការពារបរិស្ថាន និងរិះគន់រដ្ឋាភិបាល។ ទោះជាយ៉ាងណា គេរំពឹងថា ស្ថានភាពផ្លូវច្បាប់ និងតួនាទីរបស់ព្រះអង្គក្នុងសហគមន៍ព្រះពុទ្ធសាសនានៅសហរដ្ឋអាមេរិកអាចជាកត្តាជួយដល់ការស្នើសុំសិទ្ធិស្នាក់នៅបន្ត។

គួរឱ្យដឹង រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនវិធានការរឹតបន្តឹង និងបង្ក្រាបជនអន្តោប្រវេសន៍ចាប់តាំងពីលោកចូលកាន់តំណែងជាថ្មីក្នុងខែមករា ឆ្នាំ២០២៥។ ក្រសួងសន្តិសុខមាតុភូមិអាមេរិកបានព្រមានថា ជនបរទេសដែលស្នាក់នៅដោយខុសច្បាប់អាចប្រឈមនឹងការចាប់ខ្លួន និងបណ្តេញចេញពីប្រទេស។ វិធានការទាំងនេះបានរងការរិះគន់ពីក្រុមសិទ្ធិមនុស្ស ដោយព្រួយបារម្ភថា ការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោន ឬអ្នកដែលមានប្រវត្តិប្រឆាំងរដ្ឋាភិបាលត្រឡប់ទៅប្រទេសដើម អាចធ្វើឱ្យពួកគេប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងគ្រោះថ្នាក់។

គួររម្លឹកថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះជន្ម ៤៦ វស្សា ជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលមានសកម្មភាពលេចធ្លោក្នុងការការពារបរិស្ថាន និងលើកឡើងពីបញ្ហាសង្គមនិងនយោបាយនៅកម្ពុជា។ ព្រះអង្គបានភៀសព្រះកាយទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ បន្ទាប់ពីប្រឈមនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ដែលក្រុមសិទ្ធិមនុស្សចាត់ទុកថាមានចរិតនយោបាយ។ ក្រោយមក នៅឆ្នាំ២០២០ តុលាការកម្ពុជាបានកាត់ទោសកំបាំងមុខព្រះអង្គឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ ពីបទញុះញង់៕(អត្ថបទវិទ្យុបារាំងអន្តរជាតិ)a bun teng1