» រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា! » ព្រះរាជក្រឹត្យថ្មីមន្ត្រីពន្ធនាគារទាំងអស់ចូលនីវត្តន៍នៅអាយុ៦០ឆ្នាំដូចមន្ត្រីរាជការស៊ីវិលដែរ » លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11490 នាក់

ម្សិលមិញ 14622 នាក់

សរុប 21248039 នាក់

ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ!

 

 

ភ្នំពេញ៖ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចយកទូរសព្ទដៃចំនួន២គ្រឿង ពីនារីកម្មការិនីរោងចក្រ បានហើយតែបែជាទាមទារ ឱ្យម្ចាស់ទូរសព្ទស្រាតបង្ហាញ រាងកាយ ជាថ្នូនិងការឲ្យទូរសព្ទត្រឡប់មកវិញ ត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួន។athief phon 

 

ករណីយ៍នេះកើតឡើងនៅវេលាម៉ោង៣ ទាបភ្លឺ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបន្ទប់ជួលមិនចាំលេខ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យទាំង២នាក់ រួមមាន៖ ឈ្មោះ ចាន់ ឌី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ និង ជនសង្ស័យម្នាក់ទៀតមានឈ្មោះ ពៅ ករុណា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យវត្ថុតាងដកហូតបានជាទូរសព្ទរបស់ជនរងគ្រោះចំនួន២គ្រឿង។

 

នារីរងគ្រោះជាម្ចាស់ទូរសព្ទ័ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកនាងបានប្រើប្រាស់ទូរសព្ទរៀងៗខ្លួននៅក្នុងបន្ទប់ជួល បន្ទាប់មកបានដាក់ទូរសព្ទសាកថ្មនៅក្បាលដំណេក រួចក៏នាំគ្នាដេកលក់ ដោយមិនបានចាក់សោទ្វារបន្ទប់ឡើយ។ លុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពេលភ្ញាក់ពីដំណេក ស្រាប់តែបាត់ទូរសព្ទទាំង២គ្រឿង ទើបពួកនាងនាំគ្នាទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍។

រហូតដល់វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃដដែល នារីរងគ្រោះបានខ្ចីទូរស័ព្ទមិត្តភក្តិ ដើម្បីទាក់ទងទៅកាន់គណនីឆាតហ្វេសប៊ុក ដែលភ្ជាប់នឹងទូរស័ព្ទរបស់ពួកនាង។ នៅពេលនោះ ជនដែលទទួលការទាក់ទងបានអះអាងថា ខ្លួនជាជាងជួសជុលទូរសព្ទ ហើយមានគេយកទូរសព្ទទាំង២គ្រឿងទៅដាក់បញ្ចាំនៅកន្លែងខ្លួន ក្នុងតម្លៃមួយគ្រឿង១០ម៉ឺនរៀល។

 

អ្វីដែលធ្វើឱ្យនារីរងគ្រោះមានការភ្ញាក់ផ្អើល គឺជនសង្ស័យបានទាមទារឱ្យពួកនាងចូលទៅក្នុងបន្ទប់ទឹក ដោះសម្លៀកបំពាក់ និងបង្ហាញសុដន់ ព្រមទាំងប្រដាប់ភេទតាមរយៈឆាតហ្វេសប៊ុកជាមុន ទើបព្រមប្រគល់ទូរសព្ទឱ្យវិញ។ ប៉ុន្តែនារីរងគ្រោះទាំង២នាក់បានបដិសេធ មិនព្រមធ្វើតាមការទាមទារដ៏មិនសមរម្យនេះឡើយ ហើយបានរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់។

កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះស្រាវជ្រាវ និងប្រើប្រាស់ប្រព័ន្ធកំណត់ទីតាំង GPS ដែលភ្ជាប់ជាមួយទូរសព្ទម៉ាក iPhone XS Max រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតទូរសព្ទទាំង២គ្រឿងមកវិញ នៅចំណុចដីវាលក្បែរមហាវិថីស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យទាំង២នាក់មិនមែនជាជាងជួសជុលទូរសព្ទដូចការអះអាងនោះទេ។a thief phon1 a thief phon2