» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3784 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099551 នាក់

អាមេរិក​ប្រើ​ដ្រូ​ន សម្លាប់​មេដឹកនាំ​ម្នាក់​របស់​ក្រុម ISIS នៅ​ស៊ី​រី

អាមេរិក​៖ យោធា​អាមេរិក បាន​អះអាងថា​ខ្លួន​បានសម្លាប់​មេដឹកនាំ​ម្នាក់​របស់​ក្រុម ISIS នៅក្នុង​តំបន់​ភាគ​កើត​ប្រទេស​ស៊ី​រី នៅក្នុង​ការវាយប្រហារ​ដោយ​ប្រើ យន្ដហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែកក្កដា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​បើតាម​បញ្ជាការដ្ឋាន​កណ្តាល​នៃ​កងទ័ព​អាមេរិក​ទទួលបន្ទុក​តំបន់​មជ្ឈិមបូព៌ា (US Central Command) ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន​ខាងលើ​ធ្វើឡើង​កាលពី ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ ដោយបាន​ផ្ដាច់ជីវិត​មេដឹកនាំ​ក្រុម ISIS ឈ្មោះ អូ​សា​ម៉ា អាល់ មូ​ហា​ជឺ (Osama al-Muhajer)​។a dron kill

បញ្ជាការដ្ឋាន​កណ្តាល​នៃ​កងទ័ព​អាមេរិក​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​យើង​បានបញ្ជាក់​យ៉ាងច្បាស់​ថា​យើង​នៅតែមាន​ការប្ដេជ្ញាចិត្ត​ក្នុងការ​កម្ចាត់​ក្រុម ISIS នៅ​ទូទាំង​តំបន់​... ISIS មិនមែន​គំរាមកំហែង ត្រឹមតែ​តំបន់​ប៉ុណ្ណោះ​ទេ តែ​គឺ​ពិភពលោក​ទាំងមូល​តែម្ដង​»​។​​គួរ​បញ្ជាក់ថា បើតាម​បញ្ជាការដ្ឋាន​កណ្តាល​នៃ​កងទ័ព​អាមេរិក មិនមាន​ជន​ស៊ីវិល​ណា​ម្នាក់​បាត់បង់​ជីវិត​នៅក្នុង​ប្រតិបត្តិការ​យោធា​ខាងលើ​នោះទេ ប៉ុន្តែ​កងកម្លាំង​មកពី ក្រុមចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក កំពុង​វាយតម្លៃ​ពី​សេចក្ដីរាយការណ៍​ថា​មាន​ជន​ស៊ីវិល​រងរបួស​។​សូមបញ្ជាក់ថា​ដ្រូ​ន​អាមេរិក​មាន​ឆ្មោះ​ល្បីល្បាញ​ក្នុងការ​ធ្វើ​ឃាត់​មេដឹកនាំ​រដ្ឋ​ឥស្លាម​(ISIS)​ទាំង​នៅ​អាហ្គានីស្ថាន​នៅ​ស៊ី​រី​និង​សម្លាប់​មេដឹកនាំ​យោធា​អ៊ីរ៉ង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​

​