» លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6241 នាក់

ម្សិលមិញ 13560 នាក់

សរុប 21227106 នាក់

មន្ត្រី UN ព្រមាន​ពី​វិបត្តិ​កាន់តែ​ធ្ងន់​នៅ​ហ្កា​ហ្សា ស្របពេល​ប្រតិបត្តិការ​យោធា​អី​ស្រា​អែល​កំពុង​បន្ត និង​ការ​រាំងខ្ទប់​ជំនួយ​


​បា​ឡេ​ស្ទី​ន​៖​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​អង្គការសហប្រជាជាតិ បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា វិបត្តិ​មនុស្សធម៌​នៅ​ដែនដី​ហ្កា​ហ្សា កំពុងតែ​កើតមាន​ក្នុង​កម្រិត​ដ៏​ធ្ងន់ធ្ងរ​គួរឱ្យ​បារម្ភ ដោយ​ហៅ​ទុក្ខវេទនា​នេះ​ថា "​មិនអាច​ទ្រាំ​បាន​" និង​ថ្កោលទោស "​ការដាក់ទណ្ឌកម្ម​រួម​លើ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​" ថា​ជា​រឿង​មិន​យុត្តិធម៌​ទាល់តែសោះ​។​​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឧបការី​អគ្គលេខាធិការ​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា លោក Khaled Khiari បាន​រាយការណ៍​ថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ជាង ១.០០០​នាក់ ត្រូវបាន​សម្លាប់​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​មក ដោយ​ការស្លាប់​ជាច្រើន​កើតឡើង​នៅពេល​កំពុង​ស្វែងរក​ជំនួយ​។ អាជ្ញាធរ​សុខាភិបាល​ហ្កា​ហ្សា​រាយការណ៍​ថា អ្នកស្លាប់​ប៉ា​ឡេ​ស្ទី​ន​កើន​ឡើងដល់​ជាង ៥៦.៥០០​នាក់​ហើយ ចាប់តាំងពី​ថ្ងៃទី​០៧​ខែតុលា ឆ្នាំ​២០២៣ មក​។​a israel gaza1 

​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ការបិទផ្លូវ​ទាំងស្រុង​អស់​មួយខែ​របស់​អ៊ីស្រាអែល លើ​ជំនួយ​សំខាន់ៗ រួមមាន​ស្បៀងអាហារ ទឹក អគ្គិសនី ប្រេងឥន្ធនៈ និង​ឱសថ​ជាដើម​។ ប្រធាន​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ជាច្រើន​បាន​និយាយថា ការ​រាំងខ្ទប់​ជំនួយ​នេះ​អាច​ស្មើនឹង​ការដាក់ទណ្ឌកម្ម​រួម និង​ការ​បង្អត់អាហារ​ជា​វិធីសាស្ត្រ​នៃ​សង្គ្រាម ហើយ​បង្ហាញ​ពី "​ការមិន​យកចិត្តទុកដាក់​ចំពោះ​ជីវិត​មនុស្ស​"​។​​គិត​ត្រឹម​ខែមិថុនា​កន្លងទៅ ហានិភ័យ​នៃ​គ្រោះ​ទុរ្ភិក្ស​នៅ​ហ្កា​ហ្សា ទំនងជា​កើតឡើង​កាន់តែខ្លាំង ដោយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP បាន​រាយការណ៍​ថា​ខ្លួន​អស់​ស្តុក​អាហារ​ហើយ ខណៈដែល​តួលេខ ៩១% នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ហ្កា​ហ្សា កំពុង​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង​កម្រិត​វិបត្តិ​។ អត្រា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ក្នុងចំណោម​កុមារ​តូចៗ ក៏បាន​កើន​កាន់តែ​អាក្រក់​ផងដែរ​។​

​ដោយឡែក​ខណៈដែល​មន្ត្រី​ជំនិត​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល កំពុង​ស្ថិតនៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​ខែ​មិន​ថុ​នា​នេះ ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​បទ​ឈប់​បាញ់​, យោធា​អ៊ីស្រាអែល​បាន​បង្កើន​ការវាយប្រហារ​របស់ខ្លួន​យ៉ាងខ្លាំង​ក្លា​នៅ​ទូទាំង​តំបន់​ហ្គា​ហ្សា ដោយបាន​សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​រាប់សិប​នាក់ និង​ចេញ​បទបញ្ជា​ជម្លៀស​ខ្លួន​ជាថ្មី​។ នេះ​បើ​យោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៥​។​
​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​បាន​រាយការណ៍​ថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ២០​នាក់ ខណៈ​រថក្រោះ​បាន​រុលចូល​ទៅក្នុង​តំបន់​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​ក្នុង​ទីក្រុង Gaza City, Khan Younis និង Rafah​។ មិនតែប៉ុណ្ណោះ យោធា​បាន​បញ្ជា​ឲ្យ​ប្រជាជន​នៅ​តំបន់​ទាំងនោះ​ជម្លៀស​ខ្លួន​ជាបន្ទាន់ ដែល​នាំ​ឲ្យ​មានការ​ផ្លាស់​ទីលំនៅ​ជាថ្មីទៀត​ផងដែរ​។​

​ទន្ទឹមនឹង​ការកើនឡើង​ផ្នែក​យោធា​នេះ រដ្ឋមន្ត្រី​កិច្ចការ​យុទ្ធសាស្ត្រ​របស់​អ៊ីស្រាអែល លោក Ron Dermer ដែលជា​មន្ត្រី​ជំនិត​របស់លោក Netanyahu កំពុង​ស្ថិតនៅ​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​សប្តាហ៍​នេះ ដើម្បី​ជួប​ជាមួយ​មន្ត្រី​នៅ​សេត​វិមាន​។ មន្ត្រី​អ៊ីស្រាអែល​ម្នាក់​បាន​និយាយថា លោក Dermer នឹង​ស្វែងរក​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​ការទូត​ក្នុង​តំបន់ បន្ទាប់ពី​សង្គ្រាម​រយៈពេល ១២​ថ្ងៃ​របស់​អ៊ីស្រាអែល​ជាមួយ​អ៊ីរ៉ង់​កាលពី​ខែ​មុន ក៏ដូចជា​ការបញ្ចប់​សង្គ្រាម​នៅ​ហ្គា​ហ្សា​ផងដែរ​។ លោក Netanyahu ផ្ទាល់ ក៏​គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ជួប​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែកក្កដា​។​

​គួរបញ្ជាក់ កិច្ចចរចា​ដើម្បី​ពន្យារពេល​បទ​ឈប់​បាញ់​រយៈពេល​ប្រាំមួយ​សប្តាហ៍​កាលពីដើម​ឆ្នាំនេះ បាន​ជាប់គាំង​។ ប្រភព​ប៉ា​ឡេ​ស្ទី​ន និង​អេ​ហ្ស៊ី​ប​បាន​និយាយថា អ្នកសម្របសម្រួល​កាតា និង​អេ​ហ្ស៊ី​ប បាន​បង្កើន​ការទាក់ទង​ជាមួយ​ភាគី​ទាំងពីរ ប៉ុន្តែ​មិនទាន់មាន​ការកំណត់​កាលបរិច្ឆេទ​សម្រាប់​កិច្ចចរចា​ជុំ​ថ្មី​នៅឡើយ​ទេ​។ ក្រុម​ហា​ម៉ាស់​និយាយថា ខ្លួន​នឹង​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់ លុះត្រាតែ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែល​បញ្ចប់សង្គ្រាម ខណៈ​អ៊ីស្រាអែល​និយាយថា សង្គ្រាម​អាច​បញ្ចប់​បាន លុះត្រាតែ​ក្រុម​ហា​ម៉ាស់​ត្រូវបាន​រំសាយ​អាវុធ និង​លែង​គ្រប់គ្រង​ហ្គា​ហ្សា​៕a gaza die1 a israel gaza 
​