» សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា! » ព្រះរាជក្រឹត្យថ្មីមន្ត្រីពន្ធនាគារទាំងអស់ចូលនីវត្តន៍នៅអាយុ៦០ឆ្នាំដូចមន្ត្រីរាជការស៊ីវិលដែរ » លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2585 នាក់

ម្សិលមិញ 22729 នាក់

សរុប 21282126 នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ

 

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ “។ សម្តចបវរធិបតីបានបញ្ជាក់ថា “បច្ចុប្បន្នការតាំងផលិតផលលក់តាមទីផ្សារ ផលិតផលក្នុងស្រុកតែ ២០ភាគរយ ផលិតផលនាំចូល៨០ភាគរយ”។a manet sme3 

នេះជាឈន្ទៈរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានណែនាំដល់អ្នកផលិតថា “ត្រូវប្រឹងប្រែងទាក់ទាញអ្នកប្រើប្រាស់ឱ្យបានល្អ ទាំងគុណភាព តម្លៃ ខណៈទ្វាកំពុងតែបិទ “។ សម្តេចធិបតីក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ថា សូមគាំទ្រផលិតផលខ្មែររហូត កុំគាំទ្រតែពេលមានបញ្ហានឹងគ្នា”។ សម្តេចបវរធិបតី ក៏បានបញ្ជាក់ថា “គោលដៅរបស់កម្ពុជាគឺកាត់បន្ថយការនាំចូលឱ្យបានកាន់តែច្រើន ”.

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងវិស័យផលិតកម្ម ពីមុនកម្ពុជាធ្លាប់តែទិញផលិតផលសម្រេច និងគ្រឿងបង្គំពីបរទេស ប៉ុន្តែបច្ចុប្បន្នទោះបីជាផលិតផលមួយចំនួន នៅតែប្រើប្រាស់គ្រឿងបង្គំនាំចូលក៏ដោយ ក៏កម្ពុជាបានចាប់ផ្តើមនាំយកផលិតផលទាំងនោះ មកបន្តកែច្នៃក្នុងស្រុក ដូច្នេះផលិតផលទាំងនោះ អាចចាត់ទុកថា ជាផលិតផលដែលផលិតនៅកម្ពុជា ឬហៅថា «Made in Cambodia»។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា កត្តាមួយទៀតនោះគឺ នៅពេលចាប់ផ្ដើមនាំយកបច្ចេកវិទ្យាមកកាន់ប្រទេសកម្ពុជា ប្រជាជនយើងចាប់ផ្ដើមចេះរៀនជំនាញថ្មីៗ ជាពិសេសជំនាញវិស្វកម្មចំណីអាហារ ដើម្បីអាចមានសមត្ថភាពផលិតផលិតផល ដោយខ្លួនឯងនេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។ ដូចគ្នាសម្រាប់រាជរដ្ឋាភិបាល គឺជួយគ្រប់ជំហានបែបនេះ ដោយមិនចង់ឱ្យកម្ពុជា ផ្តោតតែលើការបង្កើនការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពផលិតទំនិញក្នុងស្រុក ជាពិសេសផលិតផលចំណីអាហារ ដែលកម្ពុជាមានលទ្ធភាព និងសមត្ថភាពផលិតបានដោយខ្លួនឯង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំចង់ឃើញថាថ្ងៃក្រោយផលិតផល៨០ភាគរយជាផលិតខ្មែរ ផលិតផលក្នុងស្រុក ចំណែកត្រឹមតែ២០ភាគរយប៉ុណ្ណោះ ជាផលិតផលនាំចូលពីក្រៅប្រទេស។ នៅក្រៅប្រទេសពីមុនផលិតផល សឹងតែ១០០ភាគរយ គឺមិនមានផលិតផលខ្មែរសោះឡើយ ប៉ុន្ដែពេលនេះផលិតផលខ្មែរចាប់ផ្ដើមច្រៀតចូលបន្ដិចៗ»។

សម្តេចមហាបវរធិបតីបានបញ្ជាក់បន្ថែមថា ប្រជាជនខ្មែរនៅក្រៅប្រទេស អ៊ំពូមីងដែលបើកហាង ដូចជានៅ កាណាដា អាមេរិក គឺពួកគាត់ចង់បានផលិតផលខ្មែរយកទៅដាក់តាំងលក់។ ជាក់ស្ដែងពេលនេះ មានអង្កររួចហើយដែលមានលក់នៅក្រៅប្រទេស ប៉ុន្ដែថ្ងៃក្រោយគឺចង់មានផលិតផលផ្សេង វត្ថុធាតុដើម ផលិតផលសម្រេចដូចទឹកត្រី ត្រីខ មី ឬមួយផលិតផលនំនែកផ្សេងៗ យើងនាំចេញទៅសម្រាប់ផ្គត់ផ្គង់នៅក្រៅប្រទេសនេះ។ ច្រកសហគមន៍ខ្មែរនៅក្រៅប្រទេសហ្នឹងក៏ជាច្រកសំខាន់ដែរ ដែលយើងមិនអាចចោលបាន។

 

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងប្រធាន FASMEC បានថ្លែងថា “ នេះជាលើកទី៤ ហើយ ដែល សមាគមមូលនិធិសម្ដេចតេជោ និង FASMEC បានរៀបចំកម្មវិធីពិព័រណ៍នេះឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្តល់ឱកាសឱ្យសហគ្រាសផលិតទាំងអស់ បានចូលរួមតាំងបង្ហាញ និងផ្សព្វផ្សាយ ដល់អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត ព្រមទាំងអ្នកប្រើប្រាស់ ដើម្បីទំនាក់ទំនងគ្នា ព្រមទាំងបង្ហាញសក្កដានុពលផលិតផលជាតិជូនដល់មហាជន និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យស្គាល់កាន់តែច្បាស់ពីគុណភាពផលិតផលក្នុងស្រុក។

ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងប្រធាន FASMEC បានថ្លែងបន្តថា “ការរៀបចំពិព័រណ៍នេះឡើង គឺដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់បងប្អូនសហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃ  និងពង្រឹងគុណភាព ដើម្បីពង្រីកទីផ្សារ។ ជាពិសេស ក្នុងបរិបទដែលផលិតផលក្នុងស្រុកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាមិនត្រឹមតែពីប្រជាជនក្នុងស្រុកនោះទេ ប៉ុន្ដែប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្រ ក៏គាំទ្រផលិតផលជាតិយ៉ាងខ្លាំងខ្លាផងដែរ ដែលជាកម្លាំងចលករដ៏សំខាន់ជួយឱ្យផលិតផលខ្មែរអាចជំនួសទំនិញនាំចូលបានយ៉ាងលើសលុប ព្រមទាំងចូលរួមបង្កើតការងារជូនបងប្អូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ធ្វើឱ្យសេដ្ឋកិច្ចជាតិយើងកាន់តែមានភាពធន់ និងរឹងមាំយូរអង្វែង”។

សូមជម្រាបថា កម្មវិធី មានអ្នកចូលរួម ដាក់តាំងបង្ហាញប្រមាណជាង ៣០០ស្ដង់ និងផលិតផលប្រមាណជាង១០០០មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង ២៥ រាជធានី-ខេត្ត និងទទួលបានការចូលរួមសហការគាំទ្រដោយបណ្តាក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័ននានា ដែលបានបរិច្ចាគចូលរួមទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះឱ្យកាន់តែអធិកអធម៕a manet sme a manet sme2