» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3482 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099249 នាក់

រុស្ស៊ី​ប្រកាស​ផែនការ​ដាក់​កាំ​ជ្រូច​លឿន​ជាង​សម្លេង​បន្ទាប់ពី​កាំភ្លើង​ហៃ​ម៉ា​សអ៊ុយ​ក្រែ​ន​វ៉ៃ​លុក​ខ្លាំង​!

​រុស្ស៊ី​៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយថា រុស្ស៊ី​នឹង​រៀបចំ​បំពាក់​ប្រព័ន្ធ​គ្រាប់​មី​ស៊ី​ល​ដែលមាន​ល្បឿន​លឿន​ជា​សម្លេង​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ (Zircon) ទៅដល់​កង​នាវាចម្បាំង​របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​ថ្លែង​នៅក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​កងទ័ពជើងទឹក​ប្រចាំឆ្នាំ​នៅឯ​អតីត​រាជធានី សេន​ភី​ថឺ​ស្បើ​ត (Saint Petersburg) កាលពី​ថ្ងៃអាទិត្យ​ទី​៣១​កក្កដា លោក ពូ​ទីន បាន​រំលឹក​និង​កោតសរសើ​ទៅដល់​អតីត​អធិរាជ​រុស្ស៊ី គឺ​សេ្ត​ច ស្សា​ភី​ថឺ​ដឹ​ក្រេ​ត (Tsar Peter the Great) ដែល​បាន​ដឹកនាំ​ធើ្វ​ឱ្យ​ប្រទេស​រុស្ស៊ី​ខ្លាច​ជា​មហាអំណាច​យោធា​ជើង​ទឹក​ដ៏​ខ្លាំងពូកែ​មួយ​នៅក្នុង​ពិភពលោក​។a putin missil

​សម្រាប់​ប្រព​ន្ធ័​កាំជ្រួច​ថ្មី​លោក​ប្រធានាធិបតី​ពូ​ទីន ក៏បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា នាវាចម្បាំង​ដែល​និង​ទទួលបាន​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​ដ៏​ទំនើប​មុនគេ​នោះគេ គឺ នាវា​ពិឃាត Gorshkov ដែល​យកឈ្មោះ​លំនាំ​តាម​លោក​ឧ​ត្ត​មនា​វី​ឯក Sergey Gorshkov ដែលជា​អតីត​បុព្វបុរស​រុស្ស៊ី​នៅក្នុង​សម័យ​សហភាពសូវៀត និង​ជា​អ្នក​ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​យោធា​ជើង​ទឹក​កាលពីពេល​អតីតកាល​។ ប្រភពពី​យោធា​របស់​រុស្ស៊ី​ឲ្យ​ដឹងថា សព្វាវុធ​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ Zircon ខាងលើនេះ គឺអាច​ធើ្វ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សម្លេង​ប្រមាណ​ដល់​ទៅ ៧​ដង ដែល​គេ​អាច​ធើ្វ​ការបាញ់​ចេញ​ដោយផ្ទាល់​ពី​នាវាចម្បាំង និង​នាវា​មុដ​ទឹក ។​

​មានការ​កត់សម្គាល់ថា​ការប្រកាស​របស់​លោកពូ​ទីន​កើត​ក្រោយ​ពេលដែល​រុស្ស៊ី​បាននិងកំពុង​រងគ្រោះ​ពី​ប្រព​ន្ធ័​កាំភ្លើង​ធំ​ហៃ​ម៉ាស់​ដែល​បាន​បំផ្លាញ​ឧបករណ៍​យោធា​រុស្ស៊ី​និង​កង​យោធា​រុស្ស៊ី​ជាច្រើន​មកហើយ​នាពេល​ថ្មីៗ​នេះ​រហូតបញ្ជេញប្រពន្ធ័កាំជ្រួចs400ដែលមានតម្លៃថ្លៃមកទប់ទល់តែមិនអាច។​ជាក់ស្តែង​នៅ​ថ្ងៃទី​១​ខែសីហា​​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន បានប្រកាសថា បាន​កម្ទេច​ខ្លាំង​គ្រាប់​រុស្ស៊ី​រហូតដល់​១៩​កន្លែង​នៅក្នុង​តំបន់​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន និង​កំពុងតែ​ត្រៀមលក្ខណៈ​វាយប្រហារ​នៅ​តំបន់ Kherson​ទៀត​។​​បាន​ដកស្រង់​ការប្រកាស​របស់​ទីបញ្ជាការ​ប្រចាំ​សមរភូមិ​ខាងត្បូង​របស់​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​បាន​បញ្ជាក់ថា ទើបតែ​បាន​បំផ្លាញ​ឃ្លាំង​គ្រាប់​ចំនួន​៤​កន្លែង​របស់​ទាហាន​រុស្ស៊ី​នៅ​ភាគខាងត្បូង ។ នៅពេល​កន្លងមក ទាហាន​អ៊ុយ​ក្រែ​ន​ក៏បាន​បំផ្លាញ​ឃ្លាំង​គ្រាប់​របស់​រុស្ស៊ី​ចំនួន​១៥​កន្លែង​ផងដែរ និង​ស្ពាន​មួយចំនួន​ដូចជា​ស្ពាន Antonovskiy ឆ្លងកាត់​ដង​ទន្លេ Dnipro​នៅក្នុង​ខេត្ត Kherson ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​។​

​សារព័ត៌មាន Ukrinform បាន​ដកស្រង់​សម្តី​មន្ត្រី​ក្នុង​ខេត្ត Odessa ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​បញ្ជាក់ថា នៅ​ថ្ងៃទី​៣០​ខែកក្កដា កម្លាំង​របស់ខ្លួន​បាន​បាញ់ប្រហារ​ដោយ​មី​ស៊ី​ល HIMARS ផលិត​ដោយ​អាមេរិក​បំផ្លាញ​ទូរថភ្លើង​ដឹក​គ្រាប់​និង​អាវុធ​រហូតដល់​៤០​ទូ​របស់​ទាហាន​រុស្ស៊ី ពី​តំបន់​គ្រី​មៀ​ទៅកាន់​តំបន់ Kherson​។និងថ្មីៗនេះបាញ់ទម្លាក់យន្តហោះSU57ថែមទៅទៀត។​​រុស្ស៊ី​មិនបាន​លើកឡើង​ពី​បញ្ហា​ខាងលើ​នេះឡើយ​។ នៅពេលនេះ​កម្លាំង​ទាហាន​រុស្ស៊ី​នៅ​ភាគខាងត្បូង អ៊ុយ​ក្រែ​ន​កំពុងតែ​ខិតខំ​ពង្រឹងកម្លាំង និង​កាត់បន្ថយ​ការខូចខាត ក្នុងពេលដែល​អ៊ុយ​ក្រែ​ន​ត្រៀម​វាយប្រហារ​នៅក្នុង​តំបន់ Kherson​។ ក្រៅពី​ការការពារ ទីក្រុង​មូ​ស្គូ​ក៏បាន​វាយប្រហារ​ទៅលើ​គោលដៅ​របស់​អ៊ុយ​ក្រែ​ន នៅ​ខាងក្រៅ​ទឹកដី​Kherso​ផងដែរ ៕a army missil a army uya4 
​