
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11867 នាក់
ម្សិលមិញ 14622 នាក់
សរុប 21248416 នាក់
ខេត្តកំពត៖លោកវរសេនីយ៍ឯក ហួ យ៉ៃ ស្នងការរងខេត្តកំពតរួមទាំងជនសង្ស័យជួញដូរគ្រឿងញៀនដទៃទៀតសរុបចំនួន ១០នាក់ ក្នុងនោះមានជនជាតិខ្មែរ ៨ នាក់ ជនជាតិឡាវ ចំនួន ៣ នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនជាមួយគ្រឿងញៀន សរុបចំនួន ៨៧៤ គីឡូក្រាម និង វត្ថុតាងមួយចំនួនទៀត ។
ការចាប់ខ្លនធ្វើឡើងតាំងពីថ្ងៃទី១២វិច្ឆិកានៅចំណុចផ្ទះលោក ហួ យ៉ៃ ស្ថិតក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោមទើបតែត្រូវបានបែកធ្លាយដល់សារពត៍មាននាថ្ងៃទី២០វិច្ឆិកា។
ទោះបីយ៉ាងណាសមត្ថកិច្ចបានដោះលែងមនុស្ស ៤នាក់វិញ ដោយសារមិនពាក់ព័ន្ធ។ ដោយឡែក លោកស្នងការរងខេត្តកំពតលោក ហួ យ៉ៃ រួមទាំងបក្សពួក ៦ នាក់ទៀត នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ សមត្ថកិច្ចកំពុងតាមប្រម៉ាញ់មុខសញ្ញាសេសសល់មួយចំនួនទៀតដែលកំពុងរត់គេចខ្លួន.។