
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 20357 នាក់
ម្សិលមិញ 22729 នាក់
សរុប 21299898 នាក់
ប្រទេសចិន៖នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអេ តាកាអ៊ីឈិ (Sanae Takaichi) បានបញ្ជាក់ពីជំហររបស់ខ្លួនចំពោះកោះតៃវ៉ាន់ គឺមិនមានការផ្លាស់ប្តូរឡើយចាប់តាំងពីឆ្នាំ ១៩៧២ មកបើទោះជា មេដឹកនាំចិន ស៊ី ជីនពីង បានព្រមានខ្លាំងៗទៅលើបណ្តាប្រទេសមួយចំនួន ឱ្យបញ្ឈប់សកម្មភាពពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ដើម្បីចៀសវាងការប៉ះទង្គិច ឬផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងគ្នានិងគ្នាក៏ដោយ។
បើតាមទីភ្នាក់ងារ Reuters ផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ការលើកឡើងរបស់លោកស្រី តាកាអ៊ីឈិ ធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុងសិនជិន ក្នុងពេលដែលទំនាក់ទំនងរវាងចិន និងជប៉ុន នៅតែស្ថិតក្នុងភាពតានតឹងខ្លាំង ចាប់តាំងពីលោកស្រីបានថ្លែងមតិពាក់ព័ន្ធនឹងកោះតៃវ៉ាន់កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ មក។លោកស្រី តាកាអ៊ីឈិ ត្រូវបានមើលឃើញថាប្រទេសចិនមិនបានធ្វើបដិសណ្ឋារកិច្ចឲ្យមានសមរម្យដូចមេដឹកនាំឯកទៀតពេលទៅដល់ ព្រលានយន្តហោះទីក្រុង Shenzhen ។
ខុសប្លែកពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានស្វាគមន៍ដោយក្រុមអ្នកសម្តែង និងតន្ត្រីដ៏អ៊ូអរនោះ មេដឹកនាំជប៉ុនរូបនេះ ត្រូវបានទទួលស្វាគមន៍ដោយគ្មានពិធីអធិកអធមអ្វីឡើយ បង្កើតឱ្យឃើញនូវភាពខុសគ្នាដ៏គួរឱ្យកត់សម្គាល់បង្កឲ្យមានការចាប់អារម្មណ៍ពីពិភពលោកនិងប្រជាជនជប៉ុនផ្ទាល់ ។នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ថា «មិនមានការផ្លាស់ប្តូរណាមួយចំពោះជំហររបស់ជប៉ុនលើបញ្ហាតៃវ៉ាន់ឡើយ»។
ជំហររបសើ់លោកស្រី សាណាអេ តាកាអ៊ីឈិ (Sanae Takaichi) គឹផ្ទុយទៅនិង សេចក្តីថ្លែងការណ៍រួមរវាងជប៉ុន និងចិន កាលពីឆ្នាំ ១៩៧២ ដែលជាឯកសារបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជប៉ុនបានបញ្ជាក់ថា ខ្លួន «យល់ច្បាស់ និងគោរពយ៉ាងពេញលេញ» ចំពោះជំហររបស់ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃប្រទេសចិន។
កាលពីឆ្នាំ២០២៥ ប្រទេសចិន បានទាមទារឱ្យលោកស្រីដកត្រឡប់វិញនូវអ្វីដែលលោកហៅថា ជាការលើកឡើងដ៏ «ធ្ងន់ធ្ងរហួសហេតុ» ដោយព្រមានថា ប្រសិនបើមិនធ្វើដូច្នេះទេ ជប៉ុន «នឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកទាំងអស់» ដែលកើតចេញពីការលើកឡើងមិនចេះគិតរបស់ខ្លួន។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក គួរតែធ្វើអ្វីដែលត្រឹមត្រូវ ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ដើម្បីចៀសវាងការប៉ះទង្គិច ឬផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិន និងអាមេរិក។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុង Shenzhen។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ។