
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 23092 នាក់
ម្សិលមិញ 22729 នាក់
សរុប 21302633 នាក់
ភ្នំពេញ៖ពាក់ពន្ធ័ការរិះគន់ពីបញ្ញាវន្ត័និងមហាជនករណីចាប់ខ្លួនលោកហូយ៉ៃស្នងការរងនគរបាលខេត្តកំពតករណីជួញដូគ្រឿងញៀនជាង៨រយគីឡូហើយទាមទារឲ្យមានការស្រាវជ្រាវនិងដកតំណែងស្នងការខេត្តលោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិប្រធានានយកដ្ឋានកណ្តាលណករបាលយុត្តិធម៍តាមហ្វេសប៊ុក បានលើកឡើង ថាសូមមេត្តាបងប្អូនអ្នកវិភាគមួយចំនួន កុំទាន់ធ្វើការសន្និដ្ឋាន ឬយករឿងបុគ្គលទៅភ្ជាប់ជាមួយអង្គភាពទាំងមូល។
បុគ្គលណាប្រព្រឹត្តខុស បុគ្គលនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ មិនគួរយកទង្វើរបស់មនុស្សម្នាក់មកវាយតម្លៃថា អង្គភាពទាំងមូលសុទ្ធតែមានកំហុសនោះទេ។ជាក់ស្តែង ក្នុងគ្រួសារមួយ បើមានកូនម្នាក់ប្រព្រឹត្តអំពើលួច ឆក់ ឬប្លន់ តើយើងអាចចោទថា សមាជិកគ្រួសារទាំងអស់សុទ្ធតែជាចោរដែរឬទេ?
លោកឧត្តមសេនីយ៍ហ៊ុនគឹមជាតិបញ្ជាក់ថា៖មិត្តរបស់ខ្ញុំម្នាក់នេះ(ឧត្តមសេនីយ៍ម៉ៅចន្ទ័ម៉ាធូរិទ្ធ) កន្លងមកបានបំពេញតួនាទី និងភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងមានស្នាដៃការងារជាច្រើនដែលគួរឱ្យកត់សម្គាល់។ ហេតុអ្វីបានជាស្នាដៃល្អៗទាំងនោះមិនត្រូវបានលើកឡើងផង ប៉ុន្តែបែរជាយករឿងចម្រូងចម្រាសរបស់បុគ្គលម្នាក់មកវាយប្រហារទៅលើអ្នកដទៃ?
សូមបងប្អូនចៀសវាងវប្បធម៌លាបពណ៌ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងការទាញអ្នកដទៃឱ្យធ្លាក់ក្នុងភាពអវិជ្ជមាន។ យើងគួរបែងចែកឱ្យដាច់រវាងទំនួលខុសត្រូវបុគ្គល និងទំនួលខុសត្រូវរបស់អង្គភាព។អ្នកណាប្រព្រឹត្ត អ្នកនោះត្រូវទទួលខុសត្រូវ។ យុត្តិធម៌ត្រូវផ្អែកលើការពិត និងច្បាប់ មិនមែនការលាបពណ៌ ឬការច្រណែនឈ្នានីសឡើយ។
បើតាមការកត់សម្គាល់ការចេញប្រតិកម្មការពារពីលោកឧត្តមសេនីយ៍ហ៊ុនគឹមជាតិមិនដឹងថាជាសម្តីបុគ្គលឬមានភ្លើងខៀវពីអគ្គស្នងការនគរបាលជាតិឬអត់នោះទេ?។ព្រោះសម្តីប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ដែលត្រួត៥នាយកដ្ឋានចំណុះចង់ឬមិនចង់បង្ហាញថាបិទផ្លូវស្រាវជ្រាវហើយ។
សួមបញ្ជាក់ថាមុនកើតរឿងលោកហូយ៉ៃនៅស្នងការដ្ឋាននគរបាលខេត្តកំពតក៏ផ្ទះរឿងមន្ត្រីនគរបាលជាង៣០នាក់គុបគិតគ្នាលួចយកវត្ថុតាងនៃបទល្មើសឆបោកបច្ចេកវិទ្យាផងដែរ។ករណីនោះមិនដឹងថាតើមានអ្នកធ្លាក់សក្ក័ឬជាក់គុគដែរឬអត់នោះដែរមកដល់ពេលនេះ។
ឡូវនេះខាងតុលាកការក៏បានចេញប្រកាសស្តីពីការចោទប្រកាន់លោកហូយ៉ៃនិងបក្ខពួកពីបទរក្សាទុកជួញដូរគ្រឿងញៀនលាងសំអាតលុយនិងប្រើប្រើប្រាសអាវុធខុសច្បាប់ផងដែរ។ជនល្មើសទាំង៧នាក់ ដែលមានជនជាតិឡាវចំនួន៣នាក់ រួមមាន៖
ទី១៖ ឈ្មោះ SONE YASAOON ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឡាវទី២៖ ឈ្មោះ SISOU PHANH KHAMDY អាយុ២៣ឆ្នាំ ជនជាតិឡាវ។ទី៣៖ ឈ្មោះ PHAVONGN GAMSANTIXAY ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឡាវ។ទី៤៖ ឈ្មោះ ហួ យ៉ៃ ភេទប្រុស អាយុ៥៦ឆ្នាំ (ស្នងការរងនគរបាលខេត្តកំពត)។ទី៥៖ ឈ្មោះ ថែន ទូច ភេទប្រុស អាយុ៣៣ឆ្នាំ។ទី៦៖ ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ។ទី៧៖ ឈ្មោះ ហួ ច័ន្ទវិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ (កូនប្រុសឈ្មោះ ហួ យ៉ៃ)។
តំណាងអយ្យការអមសាលាដំបូងខេត្ត ក៏បានសម្រេចឃាត់ទុកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន ដែលមានតម្រុយសង្ស័យថា ជាទ្រព្យសម្បត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសឬផលនៃបទល្មើសសម្អាតប្រាក់។
កម្លាំងអាវុធហត្ថបានឆែកឆេររកឃើញមានវត្ថុតាងជាសារធាតុញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់សរុប៨៧៤គីឡូក្រាម និងសម្ភារផ្សេងៗទៀត រួមមាន៖ អាវុធខ្លី១ដើម, គ្រាប់អាវុធវែង-ខ្លី, ទូរសព្ទដៃ, រថយន្ត, ម៉ូតូ និងថង់ច្រកគ្រឿងញៀនមួយចំនួនដែលបម្រើឱ្យសកម្មភាពល្មើសខាងលើ។សង្ឃឹមថាគ្រឿងញៀន៨រយគីឡូមិនក្លាយជា៨ផោនទៅចុះបើមិនធ្វើការស្រាវជ្រាវរកមកក្លោងធំ ទេ។
សូមបញ្ជាក់ថាកាលពីដើមឆ្នាំ២០២៦នេះតុលាការខេត្តកោះកុងបានកាត់ទោសដាកគុកមនុស្ស១២នាក់(ស្រីម្នាក់)១ជីវីតផាកពិន័យលុយជាង១រយលានទាក់ទងបទល្មើសគ្រៀងញៀនជិត៤តោន។តុលាការខេត្តព្រះសីហនុក៏ចឹងដែរកាត់ទោសចិនជួញដូគ្រឿងញៀន២នាក់ដាក់គុក១ជីវិតនិងផាកលុយផងដែរ។