
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11492 នាក់
ម្សិលមិញ 14622 នាក់
សរុប 21248041 នាក់
បន្ទាយមានជ័យ៖ហេតុការណ៍នេះកើតឡើងនៅ ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ជនរងគ្រោះរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅពេទ្យ!។
សមត្តកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ១២:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចតារាងបាល់អ៊ីលីត ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល មានករណីហិង្សាដោយចេតនាមួយបានកើតឡើង បណ្តាលឱ្យជនរងគ្រោះឈ្មោះ ហួក ហាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាអ្នកដាក់ទុយោទឹកស្អាត (មានប្រពន្ធ និងកូន) មានស្រុកកំណើតនៅខេត្តសៀមរាប ស្នាក់នៅធ្វើការក្នុងភូមិកើតហេតុខាងលើ រងរបួសយ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដែរ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរអំបិល បានចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចាន់ ដេវីដ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយក កន្ត្រៃកាត់ក្រចក (ផ្នែកកាំបិតរុះក្រចក) ចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដែលនាំឱ្យឈានដល់ការប្រព្រឹត្តអំពើឃោរឃៅនេះ គឺដោយសាររូបគេមានកំហឹងយ៉ាងខ្លាំង ព្រោះជនរងគ្រោះបានលួចស្រឡាញ់ប្រពន្ធរបស់ខ្លួនអស់រយៈពេលជាង ១ឆ្នាំមកហើយ ទោះបីជាខ្លួនធ្លាប់បានហាមប្រាម និងប្រាប់ជាញឹកញាប់យ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនៅតែមិនព្រមស្តាប់ និងបន្តទំនាក់ទំនងស្រឡាញ់ដដែល។ លុះដល់យប់កើតហេតុ ពេលឃើញជនរងគ្រោះដើរ ខ្លួនក៏បានហៅមកសួរនាំ រហូតកើតមានទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ទើបជនសង្ស័យដកកន្ត្រៃរុះក្រចកចាក់ប្រតប់ប្រតាយគ្នា បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ និងស្លាប់បាត់បង់ជីវិតតែម្តង