» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា! » ព្រះរាជក្រឹត្យថ្មីមន្ត្រីពន្ធនាគារទាំងអស់ចូលនីវត្តន៍នៅអាយុ៦០ឆ្នាំដូចមន្ត្រីរាជការស៊ីវិលដែរ » លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1773 នាក់

ម្សិលមិញ 14622 នាក់

សរុប 21238322 នាក់

បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

 

ខេត្តកណ្តាល៖តំណាងសហព័ន្ធ CYPUF បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារខេត្តកណ្តាល អាជ្ញាធរមូលដ្ឋានស្រុកខ្សាច់កណ្តាល សមាគម TAFTAC រួមជាមួយភាគីក្រុមហ៊ុន និងតំណាងកម្មករនិយោជិត កិច្ចប្រជុំដោះស្រាយវិវាទការងារទទួលបានលទ្ធផលវិជ្ជមានធំៗដូចខាងក្រោម៖a worker unisol 

-ទទួលយកប្រធានសហជីព លោក យ៊ិន យ៉ុង ចូលធ្វើការវិញជាធម្មតា៖ និយោជកឯកភាពទទួលយក លោក យ៊ិន យ៉ុង ប្រធានសហជីពសាមគ្គីភាពការងារកម្ពុជា ចូលបម្រើការងារវិញ និងដកពាក្យបណ្តឹងសុំបញ្ឈប់ចេញពីក្រសួងការងារ។

- បញ្ចូលប្រាក់រង្វាន់ប្រចាំសប្តាហ៍ទៅក្នុងតារាងបើកប្រាក់ឈ្នួល៖ ចាប់ពីខែធ្នូ ឆ្នាំ២០២៦ តទៅ ក្រុមហ៊ុនឯកភាពបញ្ចូលប្រាក់រង្វាន់ប្រចាំសប្តាហ៍ទៅក្នុងតារាងបើកប្រាក់ឈ្នួលប្រចាំខែ ដើម្បីធានាភាពត្រឹមត្រូវនៃមូលដ្ឋានគណនាប្រាក់អត្ថប្រយោជន៍ស្របច្បាប់។

- ពិនិត្យឡើងវិញលើតួលេខផលិតកម្ម និងបញ្ឈប់ការព្រមាន៖ ក្រុមហ៊ុននឹងពិនិត្យឡើងវិញនូវការកំណត់ចំនួនផលិតកម្មដែលខ្ពស់ហួសកម្លាំងកម្មករ ហើយចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះតទៅ ក្រុមហ៊ុននឹងមិនធ្វើការព្រមានកម្មករពាក់ព័ន្ធនឹងបញ្ហានេះឡើយ។

- តម្លើងកង្ហារគ្រប់ឡាញ៖ ក្រុមហ៊ុនឯកភាពរៀបចំតម្លើងកង្ហារក្បាល Line QC និងតាមគ្រប់ឡាញទាំងអស់ ដើម្បីកាត់បន្ថយកម្តៅជូនកម្មករ។

-ការណែនាំ និងធ្វើកិច្ចសន្យាចំពោះអ្នកគ្រប់គ្រងរដ្ឋបាល៖ ភាគីក្រុមហ៊ុននឹងអញ្ជើញអ្នកគ្រប់គ្រងរដ្ឋបាលពាក់ព័ន្ធមកធ្វើការព្រមាន ណែនាំ និងធ្វើកិច្ចសន្យា ដើម្បីធានាការគោរពសិទ្ធិសេរីភាពកម្មករនិយោជិត។

-ធានាមិនមានការរើសអើង ឬសងសឹកគ្នា៖ ភាគីទាំងពីរឯកភាពគ្នាមិនធ្វើការប្តឹងផ្តល់ និងមិនមានការរើសអើងគ្នាឡើយ។បងប្អូនកម្មករនិយោជិតទាំងអស់ឯកភាពត្រឡប់ចូលធ្វើការវិញថ្ងៃទី២០វិច្ឆិកា។

សូមបញ្ជាក់ថានៅព្រឹក៨៖១០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្មករ-កម្មការិនីជាង ១,០០០នាក់ នៃក្រុមហ៊ុន ខេមបូ យូនីសូល ខូអិលធីឌី (Cambo Unisol Co., Ltd.) ដែលមានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ 7NG ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។a worker unisol2