
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 20356 នាក់
ម្សិលមិញ 22729 នាក់
សរុប 21299897 នាក់
ភ្នំពេញ៖លោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រកាសលើបណ្តាញសង្គមថា ក្រុមគ្រួសាររបស់លោក នឹងជូនសគុណ ៣០០០ដុល្លារ ដល់កម្លាំងសមត្ថកិច្ចដែលចាប់ខ្លួនបុគ្គលឈ្មោះ សាន វិសាល ដែលមានការបន្លំប្រើងារជា «ឧកញ៉ា» បោកប្រាស់ទំនុកចិត្តនិងថវិកាលើគ្រួសាររបស់លោក នាពេលកន្លងមក។
បើតាមហ្វេសប៊ុកក្រុមគ្រួសារលោកជាលីសែបានឲ្យដឹងថា៖បុគ្គលនេះបានតាំងខ្លួនជាឧកញ៉ា សាន វិសាល ឬជាឧត្តមសេនីយ៍ឯក សេ ចំរើន ដើម្បីដើរប្រមូលទាក់ទាញគេមកដាក់ទុនវិនិយោគជាមួយខ្លួន ទិញដីធ្លី ឬយកស៊ីជាមួយថៅកែធំចិន ឬរៀបចំឯកសារដើម្បីទៅរស់នៅក្រៅប្រទេស ឬរត់ការចូលក្របខ័ណ្ឌកងកម្លាំង។ល។ ដោយអះអាងថាខ្លួនជាអ្នកកាន់ហិរញ្ញវត្ថុជូនថ្នាក់ដឹកនាំជាតិ ឬថ្នាក់ដឹកនាំកងទ័ព។
តាមព័ត៌មានទទួលបានបុគ្គលនេះឧស្សាហ៍ចេញចូលផ្ទះនៅស្រុកបវេល ខេត្តបាត់ដំបង.។- ផ្ទះទី១: ជាមួយគ្រួសារនៅ ភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ផ្លូវចូលតាមផ្លូវវត្តស្វាយជ្រុំ (ហៅវត្តថ្មី)មានផ្ទះមួយ។- ផ្ទះទី២: កំពុងសង់ផ្ទះមួយថែមទៀតឲ្យប្រពន្ធថ្មី នៅម្ដុំ ភូមិគោក ឃុំបួរវិល ស្រុកបវេល។។ក្រុមគ្រួសារខ្ញុំជូនសគុណ 3000$ ចំពោះកម្លាំងសមត្ថកិច្ចចាប់ខ្លួនបុគ្គលនេះបាន និងស្នើសុំបងប្អូនជួយ Share បន្ត។
បុគ្គលនេះបានលួងលោម ឆបោកក្រុមគ្រួសារខ្ញុំអស់ទឹកប្រាក់ជិត 70,000$ តាមរយៈការលួងលោមគោរពប្រតិបត្តិ ស្នើសុំធ្វើជាកូនធម៌និងបងធម៌ ជាមួយម្ដាយនិងបងស្រីរបស់ខ្ញុំ ហើយស្នើម្ដាយនិងបងស្រីឱ្យជួយធានាខ្ចីលុយគេមកឱ្យខ្លួនយ៉ាងច្រើន៕