
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 28034 នាក់
ម្សិលមិញ 21744 នាក់
សរុប 20895006 នាក់
ភ្នំពេញ៖ព្រះមហាក្សត្រព្រះបរមនាថនរោត្តមសីហមុនីព្រះអង្គឡើងគ្រងរាជ្យបាន២២ឆ្នាំហើយបន្ទាប់ពីរបបរាជានិយមត្រូវបានព្រះមហាក្សត្រព្រះបរមរតនៈកោដិនរោត្តមសីហនុស្តារឡើងវិញនៅឆ្នាំ១៩៩៣ក្រោយពីត្រូវបានរំលាយចោលដោយនាយករដ្ឋមន្ត្រីលន់នល់នាឆ្នាំ១៩៧០។
ក្រោយពីឆ្លងកាត់បទពិសោធន៍រស់នៅក្នុងរបបសេរី,របបកុំមុយនិស្តផ្តាច់ការនិងរបបសង្គមនិយមការបោះឆ្នោតនៅឆ្នាំ១៩៩៣រៀបចំដោយអង្កការសហប្រជាជាតិ(អ៊ុនតាក)ទោះរកឃើញចំណុចខ្វះខាតខ្លះតែក៏បានបង្ហាញឲ្យដឹងថានៅមានប្រជាពលរដ្ឋជាង៥០ភាគរយស្រលាញ់របបរាជានិយម។
តែក្នុងរយៈកាលនៃការគ្រប់គ្រងអំណាចរាជរដ្ឋាភិបាលពីឆ្នាំ១៩៩៣ដល់២០០៣ក្រុមរាជានិយមដែលខ្វះសមត្តភាពដឹកនាំគ្រប់គ្រងបើទោះជាមានធនធានមនុស្សមកពីបរទេសច្រើនក៏ដោយបានធ្វើឲ្យរបបរានយមបាត់តុល្យភាព។ទោះបីយ៉ាងណានៅឆ្នាំ២០២៤ព្រះបរមរតនៈកោដិព្រះបាទនរោមត្តសីហនុព្រះបានឆក់យកនូវការប្រែប្រួលព្រឹតិ្តការនយោបាយជម្រុញឲ្យក្រុមប្រឹក្សារាជសម្បត្តិថ្វាយនូវការគាំទ្រសម្តេចក្រុមឃុននរោតមត្តមសីហមុនីជាព្រះមហាក្សត្រហើយជាមួយគ្នានោះដែររដ្ឋសភាជាតិក៏បានបង្កើតច្បាប់ពីសេសមួយថ្វាយព្រះបរមរតនៈកោដិនិងព្រះមហេសីនរោត្តមមុនីនាថសីហនុជាព្រះមាតាជាតិ។
ឡូវនេះរបបរាជានិយមអាស្រយ័រដ្ឋធម្មនុញ្ញដែលប្រកាន់របបប្រជាធិបតេយ្យពហុបក្សមានមហាក្សត្រគ្រងរាជ្យហើយត្រូវបានការពារដោយរដ្ឋធមនុញ្ញផងដែរតែមិនកាន់អំណាចនិងគ្មានព្រះរាជសិទ្ធវ៉េតូទេ។ព្រះមហាក្សត្រព្រះអង្គគង់ប្រថាប់ជានិមិត្តរូបនិងជាពិធីការតែប៉ុណ្ណោះ អ្នកដែលការពារព្រះអង្គគឺជាភារកិច្ចរាជរដ្ឋាភិបាល។
ព្រះមហាក្សត្រព្រះអង្គនឹងមានឥទ្ធិពលនៅពេលដែលមានប្រជារាស្ត្រផ្តល់ឲ្យតាមរយៈធ្វើស្ថាបន័និតិប្រតិបត្តិនិងនិតិប្បញ្ញត្តិមានតុល្យភាពខាងកម្លាំងនយោបាយតែប៉ុណ្ណោះ។ដូចនេះមហាជនប្រជារាស្ត្រមិនអាចរិះគន់ថាព្រះអង្គមិនអាចជួយអ្វីបាននោះទេព្រោះព្រះមហាក្សត្រព្រះអង្គស្ថិតក្នុងរង្វង់គតិយុត្តិកំណត់ឲ្យ។