
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1942 នាក់
ម្សិលមិញ 12321 នាក់
សរុប 21147548 នាក់
តាម សម្តីរបស់ លោក ពូ និងប្រពន្ធ របស់គាត់ បានរៀបរាប់ ប្រាប់អ្នកសារព័ត៌មាន ថា លោក ខេង គង់ អភិបាលរងស្រុក បាន ចាប់រំលោភ កូន ស្រីរបស់ គាត់ នៅឯខេត្ត កោះកុងកាលពីខែឧសភាឆ្នាំ២០២៦។កូនស្រីរបស់គាត់រៀន នៅទីរួមខេត្តកោះកុង ត្រូវបាន លោក អភិបាល អភិបាលរងស្រុក រូបនោះ លួងលោម ខណៈកូនស្រីរបស់គាត់ ដេកនៅក្នុងបន្ទប់ ម្នាក់ឯង។
ម្ដាយជនរង គ្រោះបានរៀបរាប់ថា កូនស្រីរបស់គាត់ បានទៅមើលគេរត់ប្រណាំងនៅខេត្តកោះកុង កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅពេល កូនស្រី របស់គាត់មក ដល់បន្ទប់ វិញ ស្រាប់តែ លោក ខេង គង់ ទៅ គោះទ្វារហៅ កូនស្រី របស់គាត់ទាំងយប់ ឲ្យកូនស្រីបើកទ្វារ ដោយកូន ក្រមុំរបស់ លឺលោក ខេង គង់ គុសទ្ធារ ជាច្រើនដង ទើបកូនគាត់ បើក ទ្វារតែម្ដងទៅ។ នៅពេល បើកទ្វារ រួចហើយ លោក ខេង គង់ ចូលទៅក្នុងហើយ ចាប់រំលោភ កូនស្រីគាត់។ម្ដាយ ជនរងគ្រោះ បន្តថាថា កូនរបស់គាត់ ពីមុន អាសារឈឺណាស់ គាត់ភ្លេចមុខ ភ្លេចក្រោយទេ ហេតុអ្វី លោក ខេង គង់ ធ្វើទង្វើរបែបនេះ? ហើយ ជាមនុស្ស ស្រុកភូមិជាមួយគ្នាទៀត ហេតុអ្វី ធ្វើអំពើអាក្រក់យ៉ាងនេះ ធ្វើឲ្យខូច អនាគតកូនស្រីគាត់អស់។
ពាក់ព័ន្ធរឿងនេះ ជនរងគ្រោះ ក្មួយស្រី ឈ្មោះ ស.ល ភេទស្រីអាយុ២២ឆ្នាំ បានរៀប រាប់ទាំងអួលដើមក ប្រាបា់កាសែតថា គាត់ និងពួកម៉ាក របស់គាត់ ទៅមើល គេរត់គីឡាប្រណាំងនៅ ថ្ងៃរសៀល រួចហើយនាំគ្នាពួកម៉ាកស្រីៗដូចគ្នា ល្ងាចផឹកបន្តិច រួចហើយដល់ ពេលយប់ក៏នាំគ្នាមក ផ្ទះរៀងៗខ្លួន ។ចំណែកជនរងគ្រោះ ទៅដេក ផ្ទះសំណាក់នៅពេល យប់ជ្រៅបន្តិច ទូរស័ព្ទរបស់គាត់ រោទ៍បីបួនដង នៅពេលនោះ លោក ខេង គង់ អភិបាល រងស្រុករូបនេះ ឲ្យគាត់បើកទ្វារ ចង់ជួប មួយភ្លែត។
ដោយសារការ អង្វរ លួងលោម របស់ អភិបាល រង រូបនេះ ជនរងគ្រោះ ក៍បើទ្វារតែម្ដង នៅ ពេលនោះ បុរស ល្មោភកាម តណ្ហា ចាប់រំលោភ តែម្ដង។ នៅពេល រំលោភរួចហើយ ឈ្មោះ ខេង គង់ រូប នេះចេញមកវិញបាត់ ដោយ កំរាមកំហែង ថា កុំមាត់ ប្រយ័ត្ន មានរឿង គាត់មិន លើកលែងឲ្យទេ ចាំបង ចិញ្ចឹមឲ្យលុយ ជនរងគ្រោះ ជនរងគ្រោះបន្ត ថា នៅពេលនោះ គាត់មិន ហ៊ាន តេមក ប្រាប់ ឪពុកម្តាយ នោះទេ ដោយសារខ្លាច ការកំរាមកំហែងរបស់ លោក ខេង គង់ថានិង សម្លាប់ហេតុនេះហើយ ទើបជនរងគ្រោះ មិនហាន ប្រាប់ ឪពុកម្តាយខ្លាចវៃគាត់ ចេះតែទុកទៅ ទើបមានផ្ទៃពោះ ប្រាំខែមកហើយ។
ឪពុកម្តាយ ទើបតែដឹង កូន ស្រីមានផ្ទៃពោះ ទើបដាក់ ពាក្យបណ្តឹង ទៅអធិការដ្ឋាននគរបាលស្រុក បូទុមសាគរ នៅថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦នេះ
ពាក់ព័ន្ធរឿង អ្នកសារព័ត៌មាន បានមកកន្លែង អធិការស្រុក បូទុមសាគរ ដើម្បីសួរនាំ ព័ត៌មាននេះ តែ ចៃដន្យ បាន ជួប លោក ខេង គង់ អភិបាលរងស្រុក រូបនេះ លោក លើកដៃ សំពះ អ្នកសារព័ត៌មានយើង ហើយ អ្នក សារព័ត៌មានយើង បានសួរ នាំលោក ខេង គង់ លោក ឆ្លើយថា គាត់ ពិតជាបាន ចាប់ រំលោភ កូនក្រមុំ គេមែន ហើយ ការរំលោភនោះ រំលោភបាន តែម្ដងទេ រឿងអ្វីបានកូននោះ?។ លោក ខេង គង់ បន្តថា សូមកុំឲ្យ អ្នកសារព័ត៌មាន យើង ចុះផ្សាយអី រឿងនេះ គាត់ពិតជាខុសមែន លោក ខេង គង់ បន្តថា សូមឲ្យបង លាក់បាំងព័ត៌មាននេះហើយ ចាំគាត់ឲ្យលុយ ចាយ ឥឡូវគាត់អត់លុយ ទេ ជំពាក់សិន បើ បងចុះផ្សាយនោះ ងាប់ គាត់ហើយបង។
លោក បុរស ល្មោភកាមតណ្ហារូបនេះ បន្តទៀតថា សូមឲ្យបង ជួយ និយាយជាមួយខាង ជន រងគ្រោះផង ទារលុយ គាត់ច្រើនណាស់ គាត់មាន តែ៥០០០ដូល្លារ អាមេរិកនោះទេ ដើម្បីសង ជំងឺចិត្តជនរងគ្រោះ សូមបង ជួយនិងផង ហើយ ប្រាប់ ថា ឲ្យ ជនរង គ្រោះនេះ យកកូន នោះចេញផង គាត់មិនចង់ ពាក់ព័ន្ធទៅថ្ងៃក្រោយទេ ជាការ អះអាង របស់ លោក ខេង គង់ ចំពោះមុខ អ្នកសារព័ត៌មាន យើងនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៦នេះ។សូមកញ្ចក់ថា ជនរងគ្រោះ និង បុរស ល្មោភកាមតណ្ហា រស់នៅក្នុង ភូមិ អណ្តូងទឹក ឃុំ អណ្ដូងទឹក ស្រុក បុទុមសាគរ ខេត្ត កោះកុង។(ប្រភពកោះកុងហតញូវ)