
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 26171 នាក់
ម្សិលមិញ 29590 នាក់
សរុប 21068337 នាក់
តាកែវ៖ លោកអនុសេនីយ៍ឯក ពួយ សោវណ្ណដេត អធិការរងនគរបាលស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លូនពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦កន្លងទៅ។
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២០៖១៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពួយ សោវណ្ណដេត អាយុ៣៦ឆ្នាំ មុខរបរនគរបាលជាតិ មានឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯក អត្តលេខ ៧០៨០៨ ឋានៈអធិការរង នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
បច្ចុប្បន្នលោកអនុសេនីយ៍ឯក ពួយ សោវណ្ណដេត ត្រូវបានសាលាដំបូងខេត្តតាកែវ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ និងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តតាកែវ៕