» ក្រុងសៀមរាបនឹងមានកម្មវិធីអបអរបុណ្យអុំទូកសំពះព្រះខែរ » មានជនបរទេសមកសម្ងំក្នុងស្រុកខ្មែរធ្វើសកម្មភាពប្រព្រឹត្តបទល្មើសមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យារាប់ម៉ឺននាក់នាពេលកន្លងមក » សមត្តកិច្ចចុះបង្ក្រាបការជ្រើសរើសខុសច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ និងអន្តរការរវាងអ្នកសុំកូន និងស្រីស៉ីឈ្នួលពរពោះ » បន្ទាប់ពីថៃបដិសេធក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ  » ៩ខែ ដើមឆ្នាំ​២០២៨មានមនុស្សជាង១ពាន់​នាក់ស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍​ » ខួប១ឆ្នាំនៃកិច្ចព្រមព្រៀងស​ន្តិភាពកូឡាឡាំពួអាមេរិកសន្យាថាជួយឲ្យក្លាលជាការពិតកម្ពុជាថាបន្តគោរព » ខេត្តតាកែវ បញ្ចប់ការកែសម្រួលតម្រាយផ្លូវ ដើម្បីត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅខែក្រោយ » កម្ពុជា-ជប៉ុន ពិភាក្សាពង្រីកឱកាសការងារ និងពង្រឹងការគាំពារពលករខ្មែរនិងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន » យុទ្ធនាការបោះឆ្នោតពាកកណ្តាលអាណត្តិលោក ត្រាំ ចុះធ្វើយុទ្ធនាការនៅរដ្ឋ Michigan តែមួយថ្ងៃក្រោយលោក អូបាម៉ា ចុះជួយបក្សប្រជាធិបតេយ្យ » ភាពយន្តខ្លីសរុប ៩០រឿង មកពី៣៣ប្រទេស នឹងចាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៥ » រដ្ឋមន្ត្រី៖ អ្នកសារព័ត៌មាន និងអាជ្ញាធរមិនមែនជាសត្រូវនឹងគ្នាទេ តែជាដៃគូក្នុងការបម្រើពលរដ្ឋ ! » កម្ពុជាបន់ស្រន់ផងប្រជុំដាក់ផែនការកាពារផងសន្តិសុខផងនៅពេលកិច្ចប្រជុំមេដឹកនាំប្រទេសហ្វ្រង់កូនហ្វូនជិតចូលមកដល់! » ជាងក្រឡឹងម្នាក់ រអិលជើងចូលម៉ាស៊ីនក្រឡឹង បណ្តាលអោយស្លាប់ភ្លាមៗជួយមិនទាន់ » រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិរាករណ៍លិខិតខ្លួនឯងក្នុងរឿងប្រធានគណបក្សឆន្ទៈខ្មែរ! » យកបំពង់ទីបវាយសម្លាប់មនុស្សទាំងថ្ងៃ ត្រូវសមត្តកិច្ចខណ្ឌទួលគោកវ៉ៃខ្នោះបានភ្លាមៗ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 40457 នាក់

ម្សិលមិញ 8323 នាក់

សរុប 20803130 នាក់

មានជនបរទេសមកសម្ងំក្នុងស្រុកខ្មែរធ្វើសកម្មភាពប្រព្រឹត្តបទល្មើសមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យារាប់ម៉ឺននាក់នាពេលកន្លងមក

 

ភ្នំពេញ៖ ជនបរទេសជាង ៥ម៉ឺននាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញពីកម្ពុជា នៅក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៦នេះ។a scam out3 

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា(គ្រាន់តែ) ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបជនបរទេសដែលប្រព្រឹត្តល្មើសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានឃាត់ខ្លួន និងរៀបចំតាមនីតិវិធីបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៣.១០៤លើក មនុស្សចំនួន ៥២.០៣៩នាក់ មកពី ៨៧សញ្ជាតិ។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ កើនឡើងចំនួន ៤១.៦៨៥នាក់ ស្មើនឹង ៤០២,៥៩ភាគរយ។ ក្នុងចំណោមជនបរទេសទាំងនោះ រួមមាន ជនជាតិចិនចំនួន ២២.៩២៦នាក់ ឥណ្ឌូនេស៊ី ៨.១៦៦នាក់ វៀតណាម ៤.០៩៦នាក់ បង់ក្លាដែស ៣.០៥១នាក់ ប៉ាគីស្ថាន ២.៥២២នាក់ មីយ៉ាន់ម៉ា ១.៩៥២នាក់ ថៃ ១.៥៤៦នាក់ ឥណ្ឌា ១.៣៦០នាក់ យូហ្គង់ដា ១.១១១នាក់ ហ្វីលីពីន ៩៤៥នាក់ នេប៉ាល់ ៧៣៦នាក់ នីហ្សេរីយ៉ា ៦១៩នាក់ ចិនតៃវ៉ាន់ ៥២០នាក់ កេនយ៉ា ៣៦១នាក់ ម៉ាឡេស៊ី ៣៥៩នាក់ ហ្គាណា ៣៤៨នាក់ កូរ៉េខាងត្បូង ៣១០នាក់ កាមេរូន ១៧១នាក់ ស្រីលង្កា ១៥៣នាក់ ជប៉ុន ១០២នាក់ រ៉វ៉ាន់ដា ៩៦នាក់ ឡាវ ៦៦នាក់ និងអេត្យូពី ៦១នាក់។

ក្រៅពីនេះ រួមមាន ប្រទេសសេរ៉ាឡេអូន ៦០នាក់ លីបេរីយ៉ា ៥០នាក់ តូហ្គោ ៤២នាក់ ហ្ស៊ីមបាវេ ២៦នាក់ ប្រេស៊ីល ២៥នាក់ ប៊ូរុនឌី ២៥នាក់ អាហ្វ្រិកខាងត្បូង ២២នាក់ រុស្ស៊ី ១៨នាក់ ទួកគី ១៤នាក់ អាមេរិក ១២នាក់ អង់គ្លេស ១២នាក់ និង (៥៣សញ្ជាតិទៀត មានពី១ ដល់ ១០នាក់)។ ក្នុងចំណោមនោះ អគ្គនាយកដ្ឋានក៏ទទួលបានកិច្ចសហការយ៉ាងល្អពីតំណាងស្ថានទូតនានា ក្នុងដំណើរការបណ្តេញពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសវិញផងដែរ។

ក្នុងចំណោមជនបរទេសប្រព្រឹត្តបទល្មើស ដែលត្រូវបានបណ្តេញចេញជាង ៥ម៉ឺននាក់នោះ មានពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨.៣៨៩នាក់ មកពី ៣៨សញ្ជាតិ។ ដោយឡែក បើគិតចាប់ពីឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញចេញជនបរទេសខុសច្បាប់សរុបចំនួន ១០០.៨០៦នាក់ មកពី ១១៣សញ្ជាតិ។

បើតាមរបាយការណ៍ដដែល ក្នុងរយៈពេល ៩ខែនេះ មានជនបរទេសចេញពីពន្ធនាគារក្រោយអនុវត្តទោសចប់ ចំនួន ២៨៦នាក់ (ស្រី ៤៣នាក់) មកពី ២១សញ្ជាតិ រួមមាន ជនជាតិចិន ១៤០នាក់ វៀតណាម ៨៩នាក់ ចិនតៃវ៉ាន់ ១៣នាក់ ម៉ាឡេស៊ី ៤នាក់ កូរ៉េខាងត្បូង ៤នាក់ ឥណ្ឌូនេស៊ី ៥នាក់ រុស្ស៊ី ៥នាក់ ឥណ្ឌា ៤នាក់ នេប៉ាល់ ៤នាក់ អង់គ្លេស ៣នាក់ ហ្វីលីពីន ២នាក់ អាល្លឺម៉ង់ ២នាក់ នីហ្សេរីយ៉ា ២នាក់ កាមេរូន ២នាក់ អៀរឡង់ ១នាក់ បែលហ្សិក ១នាក់ ញូស៍ឡេន ១នាក់ ស្រីលង្កា ១នាក់ ស៊ុយអែត ១នាក់ ថៃ ១នាក់ និងអ៊ុយក្រែន ១នាក់៕a scam out2