» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3359 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099126 នាក់

អាម​រិ​ក​រកឃើញ​ឯកសា​សម្ងាត់​ស្តីពី​ផែនការ​ប្រយុទ្ធ​របស់​ពួក​អាយ​ស៊ី​ស​នាពេលខាងមុខ​បន្ទាប់ពី​សម្លាប់​មេក្លោង​!

 

​ស៊ី​រី​៖​ឯកសារ​សម្ងាត់​ជាច្រើន​របស់​ពួក​រ្ដឋ​អ៊ីស្លាម​( ISIS) ដែល​ត្រូវបាន​គេ​រកឃើញ​នៅ​ទីតាំង​លាក់ខ្លួន​របស់លោក​អា​ប៊ូ​ដា​ឌី​( Abu Bakr al-Baghdadi) មេ​អាយ​ស៊ី​ស​ដែល​បាន​ស្លាប់​ក្នុងអំឡុងពេល​នៃ​ការ​វាយឆ្មក់​ដោយ​កងកម្លាំង​ពិសេស​អាមេរិក​ក្នុងប្រទេស​ស៊ី​រី​ភាគ​ខាងជើង អាចជា​គន្លឹះ​ក្នុងការ​លាតត្រដាង​ផែនការ​វាយប្រហារ​នាពេល​អនាគត​របស់​ក្រុម​ភេរវកម្ម​មួយ​នេះ​។​a badady1 

​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​បាន​បង្ហើប​ឱ្យដឹងថា កងទ័ព​អាមេរិក​បាន​រកឃើញ "​ឯកសារ​ដ៏​រសើប​បំផុត​" ក្នុងអំឡុង​ការ​វាយឆ្មក់​ពេលយប់​ថ្ងៃ​សៅរ៍ ដែល​បានបញ្ចប់​ទៅដោយ​មេដឹកនាំ​ជី​ហាដ​នេះ​បាន​បំផ្ទុះ​គ្រាប់បែក​ធ្វើអត្តឃាត​ព្រមទាំង​កូន​បីនាក់​ទៀត​។​"​ទ័ព​អាមេរិក​បាន​ចំណាយពេល​ពីរ​ម៉ោង​នៅក្នុង​បរិវេណ​លាក់ខ្លួន​នោះ ហើយ​បាន​យក​សម្ភារៈ និង​ព័ត៌មាន​រសើប​ខ្លាំង​ពី​ការ​វាយឆ្មក់​ដែល​ភាគច្រើន​ទាក់ទង​នឹង​ដើមកំណើត​របស់ ISIS ផែនការ​អនាគត ដែល​យើង​ចង់បាន​បំផុត​"​។​

​ឥឡូវនេះ​ក្រុម​ស៊ើបការណ៍​អាមេរិក​នឹង​ចាប់ផ្តើម​ស្វែងរក​ព័ត៌មាន​សម្រាប់​ជា​ភស្តុតាង​នៃ​ការវាយប្រហារ​ដែល​បានគ្រោង​ទុក​នៅ​ជុំវិញ​ពិភពលោក​។​កងទ័ព​អាមេរិក​បាន​យក​គំរូ DNA ដែល​ត្រូវ​គ្នា ទៅកាន់​ពន្ធនាគារ​អ៊ីរ៉ាក់ កន្លែង​ដែល​លោក​បា​ដា​ឌី​( Baghdadi) ត្រូវបាន​ឃុំឃាំង​ក្នុង​ឆ្នាំ ២០០៤ ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់គាត់​។​

​សូមបញ្ជាក់ថា​នេះ​យោងតាម​កាសែត Daily Mail សរសេរ​កាលពី​ថ្ងៃអាទិត្យ​លោក​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៧​តុលា​បានប្រកាស​ឲ្យ​ដឹងថា មេដឹកនាំ​អាស៊ី​ស​( ISIS) ឈ្មោះ អា​ប៊ូ​បា​អាល់​ដា​ឌី​(Abu Bakr al-Baghdadi)​បាន "​ងាប់​ដូច​ខ្មោច​ឆ្កែ​" ដោយសារតែ​កងកម្លាំង​ពិសេស​អាមេរិក​មួយក្រុម​បាន​ឆ្មក់​ចូល​កន្លែង​លាក់ខ្លួន​របស់គាត់​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ លោក​បន្តថា អា​ប៊ូ​បា​អាល់​ដា​ឌី​(Abu Bakr al-Baghdadi)​បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួនឯង ព្រមទាំង​កូនៗ​បីនាក់​ក្រោយពី​ឆ្កែ​ហិតខ្លិន​តាមរក​ឃើញ អំឡុង​ការ​ឆ្មក់​វាយប្រហារ​ពី​សំណាក់​កងទ័ព​ពិសេស​របស់​អាមេរិក​នៅ​ខេត្ត Idlib របស់​ស៊ី​រី​។ ប្រធានាធិបតី​ត្រាំ​ចាត់ទុក​ប្រតិបត្តិ​ការសម្លាប់​មេដឹកនាំ ISIS ធំ​ជាង​ព្រឹត្តិការណ៍​សម្លាប់​ប៊ី​ន​ឡា​ឌី​ន​( Bin Laden)(​នៅក្នុង​ប្រទេស​ប៉ា​គិ​ស្ថាន​)​។​

​ប្រភព​ព​តិ៍​មាន​ឲ្យ​ដឹងថា​អ្នកផ្តល់​ព័ត៌មាន​សំខាន់​ម្នាក់​(​ដែល​គេ​ជឿថា​ជាម​នុស្ស​ជំនិត​) បាន​ជួយ​នាំឱ្យ​កងកម្លាំង​ពិសេស​អាមេរិក​រកឃើញ អា​ប៊ូ​បា​អាល់​ដា​ឌី​(Abu Bakr al-Baghdadi)​។​គាត់​បានផ្តល់​ព័ត៌មាន​គន្លឹះៗ​អំពី​ផ្ទះ​សុវត្ថិភាព​របស់​មេដឹកនាំ ISIS រូបនេះ​នៅក្នុង​ប្រទេស​ស៊ី​រី និង ថែមទាំង​បាន​លួចបាន​ខោ​ទ្រនាប់​កខ្វក់​របស់គាត់​សម្រាប់​ធ្វើតេស្ត DNA ទៀត​។ ពួក​អ្នកធ្វើ​ប្រតិ​ប​ត្ដិ​ការ​ស៊ើបការណ៍​សម្ងាត់​ជនជាតិ​ឃឺ​ដ ដែល​បានចេញ​បញ្ជា​លើ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ម្នាក់​នោះ បាន​បញ្ជូន​ដំណឹង​ចារកម្ម​ឱ្យទៅ​កងកម្លាំង​អាមេរិក មុនពេល​ពួកគេ​វាយឆ្មក់​ចូល​ផ្ទះ​សុវត្ថិភាព​របស់លោក Abu Bakr al-Baghdadi​។​

អ្នកផ្តល់​ព័ត៌មាន​មិន​បញ្ចេញ​អត្តសញ្ញាណ​ម្នាក់​នោះ ជាទី​ប្រឹក្សា​សន្តិសុខ​បន្លំ​ខ្លួន​របស់លោក Abu Bakr al-Baghdadi ក៏បាន​ចូលរួម​ក្នុង​បេសកកម្ម​របស់​អាមេរិក​នៅក្នុង​បរិវេណ​ផ្ទះ​សុវត្ថិភាព​នោះ​នៅ​ខេត្ត Idlib ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ី​រី​ផងដែរ នៅពេល​កងកម្លាំង​ពិសេស​អាមេរិក​វាយឆ្មក់​ចូល​ផ្ទះ​សុវត្ថិភាព​ដើម្បី​ប្រឈមមុខ​ជាមួយ​មេដឹកនាំ​ភេរវកម្ម​រូបនេះ​។​នេះ​យោងតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ NBC News​។​

អាមេរិក​បានប្រកាស​ផ្តល់រ​ង្វាន់​២៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​កំចាត់​មេ​អាស៊ី​សរូប​នេះ​។​សូមបញ្ជាក់ថា​ទីតាំង​លាក់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​ភាគ​ខាងជើង​នោះ​មិនមែនជា​កន្លែង​ដែល​លោក​អា​ប៊ូ​បា​អាល់​ដា​ឌី​(Abu Bakr al-Baghdadi)​គ្រប់គ្រង​នោះទេ​តែ​គាត់​បាន​យក​ថ្វើ​ជាទី​តាំង​លាក់ខ្លួន​។​ទោះជា​យ៉ាងណា​ក្រោយពី​ប្រតិ​ប​ត្ត​ការណ៍​នេះ​ទា​ហ៊ាន​អាមេរិក​បាន​កំទេច​ទីតាំង​នោះ​រាប​ដល់​ដល់​ដី​ដើម្បី​បំបាត់ដាន​ថា​ខ្លាចក្រែង​ពួក​អាយ​ស៊ី​សយ​ក​ធ្វើ​ជាទី​សក្ការបូជា​!៕a badady a badady2 a badady3 a badady4 a badady5 a badady6 a badady7 


​