» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2333 នាក់

ម្សិលមិញ 6501 នាក់

សរុប 13950888 នាក់

ប្រមុខ​រាជរដ្ឋាភិបាល​បដិសេធ​ពត៍​មាន​វត្តមាន​កង​ទ​ព័​បរទេស​នៅ​កម្ពុជា​

 

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ក្នុងសម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​បដិសេធ​ព​តិ​ថា​កម្ពុ​ជាមាន​វត្តមាន​ក​ង​ទ​ព័​បរទេស​ដែលជា​ការរំលោភ​រដ្ឋធម្មនុញ្ញ​និង​អះអាងថា កងទ័ព​កម្ពុជា ដាច់ខាត​មិន​ចូលរួម ក្នុង​កិច្ចប្រតិបត្តិការ​យោធា ជាមួយ​ប្រទេស​ណា​ទាំងអស់ លើកលែងតែ​ក្រោម​ឆ​ត្រ័ របស់​អង្គការសហប្រជាជាតិ​។ a hun ocm 

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា “​ទាក់ទង​នឹង​វត្តមាន​របស់​កងទ័ព​ជើង​ទឹក​របស់​ចិន នៅលើ​ទឹកដី​កម្ពុជា ខ្ញុំ​សូមបញ្ជាក់​ដល់​បងប្អូន​ជនរួមជាតិ ក៏ដូចជា​មិត្ត​បរទេស​ទាំងអស់ ថា​តើ​កម្ពុជា មានការ​ចាំបាច់ ដើម្បី​នឹង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ របស់ខ្លួន​ឬទេ​?​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវបាន​ហាមឃាត់ ជាមួយនឹង​វត្តមាន​កងទ័ព​បរទេស មូលដ្ឋាន​យោធា​បរទេស នៅលើ​ទឹកដី​របស់ខ្លួន ហើយ​កងទ័ព​របស់ខ្លួន ក៏​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​មានការ​ចូលរួម​សហប្រតិបត្តិការ ជាមួយនឹង​ប្រទេស​ណា​ទាំងអស់ លើកលែងតែ​ក្រោម​ឆត្រ របស់​អង្គការសហប្រជាជាតិ ដូចដែល​យើង​កំពុង ស្ថិតនៅ​ប្រទេស​លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។​

​សម្តេច​បញ្ជាក់ថា​៖​ខ្ញុំ​នឹង​ចេញ​លិខិត​ឆ្លើយតប​ទៅកាន់ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា ទាក់ទង​ទៅនឹង​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន ដែល​បាន​ហាមឃាត់ នូវ​វត្តមាន​កងទ័ព និង​មូលដ្ឋាន​កងទ័ព​បរទេស នៅក្នុង​ប្រទេស​កម្ពុជា ។​

កម្ពុ​ជាមាន​កងទ័ពរ​បស់​ខ្លួន​ហើយ មិនមាន​ការចាំបាច់​ដាក់ កងទ័ព​បរទេស​មក​ជំនួយ​ទេ ហើយ​កម្ពុជា គ្មាន​ត្រូវ​ចាំបាច់ ត្រូវ​ប្រើ​កងទ័ព​បរទេស​នោះទេ ។ ចោទ​ជា​សំណួរ ថា​តើ​យើង​វាយ​ជាមួយ​អ្នកណា វាយ​ជាមួយ​ខ្លួនឯង វាយ​ជាមួយ​ថៃ វាយ​ជាមួយ​រៀ​ត​ណា​ម វាយ​ជាមួយ​ប្រទេស​ណា នេះ​ជា​ចំណុច​គួរ​ឲ្យ​ងឿងឆ្ងល់​ណាស់ តើ​គេ​មាន​ចេតនា​អ្វី​ចំពោះ​កម្ពុជា ឬក៏​គ្រាន់តែ​យក​វត្តមាន​អ្នកវិនិយោគ និង​អ្នកទេសចរ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ចិន ធ្វើជា​លេស ដើម្បី​មូល​បង្កាច់ និង​ដាក់​កំហុស​ចំពោះ​កម្ពុជា​។​

​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ណាស់ ជាមួយនឹង​ព័ត៌មាន​មិន​ច្បាស់លាស់ នៃ​ជនជាតិ​មួយចំនួន ដែល​ព្យាយាម​ធ្វើ​អាក្រក់​ម្តង​ហើយ​ម្តងទៀត ចំពោះ​កម្ពុជា ដែល​គ្មាន​កំហុស​ទាល់តែសោះ លើ​បញ្ហា​ទាំងឡាយ​នេះ​។ កម្ពុជា​មិនមាន​ការចាំបាច់ ឲ្យ​ប្រទេស​ណាមួយ មក​ធ្វើសង្គ្រាម​លើ​ប្រទេស​របស់ខ្លួន​ទេ ខ្ញុំ​មិន​ត្រូវការ​ឲ្យ​បរទេស មក​ច្បាំង​គ្នា​លើទឹក​ខ្មែរ ដូច​កាលពី​អតីតកាល​ទេ​។

យើង​ទាត់ចោល​នូវ​ព័ត៌មាន​ទាំងឡាយ បំ​ភ្លៃ​នូវ​ការពិត យើង​បញ្ជាក់​ជា​ផ្លូវការ​នៅថ្ងៃនេះ ហើយ​ខ្ញុំ​នឹងធ្វើ​លិខិត​ជូន ទៅ​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​គាត់​បាន​ច្បាស់​អំពី​បញ្ហា​នេះ ហើយ​ថ្ងៃស្អែក ខ្ញុំ​នឹង​ជួប​ទូត​សហរដ្ឋអាមេរិក ដើម្បី​បញ្ជាក់ប្រាប់​បន្ថែម​លើ​បញ្ហា​នេះ​”​។​

 ក្រសួងការពារជាតិ​ក​ម្ពុ​ជា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានចេញ​សេចក្តីថ្លែងការណ៍​ទាត់ចោល នូវ​ការចុះផ្សាយ​របស់​សារ ព័ត៌មាន​បរទេសមួយ​ចំនួន ក្នុងនោះ​មាន​ទាំង​សារព័ត៌មាន Asia Times ផងដែរ​ដែលថា កម្ពុជា​បានអនុញ្ញាត​ឱ្យ​ប្រទេស​ដទៃ ដែល​ទំនង​សំដៅ​ដល់​ប្រទេស​ចិន ប្រើប្រាស់​ទឹកដី​ក​កម្ពុជា ធ្វើជា​មូលដ្ឋាន​យោធា​។​

អ្នកនាំពាក្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត បាន​ចាត់ទុកថា នេះ​គ្រាន់តែ​ជា​ដំណឹង​ក្លែងក្លាយ (Fake News) ដែល​ក្រុម​បរទេស​មួយចំនួន ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មកលើ​កម្ពុជា ក្នុង​ចេតនា​អាក្រក់ ញុះញង់ ដើម្បី​បំភាន់​សាធារណ​ជនជាតិ​-​អន្តរជាតិ និង​ជា​ចេតនា​បំផ្លាញ​ដល់ ឯករាជ្យ ភាព​អ​ព្យា​ក្រឹត្យ​អចិន្ត្រៃយ៍​របស់​កម្ពុជា​តែប៉ុណ្ណោះ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​រដ្ឋ​ឯករាជ្យ អព្យាក្រឹត​អចិន្ត្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ ដូច​មានចែង​ក្នុង មាត្រា​៥៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​។a hun ocm1 a army hun