
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5172 នាក់
ម្សិលមិញ 5667 នាក់
សរុប 18744198 នាក់
ខេត្តស្វាយរៀង៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាគេបានប្រទះឃើញសាកសព មួយរុំដោយថង់ផ្លាសស្ទីក ពណ៌ខ្មៅ ត្រូវបានគេយកមកប្លុងចោលនៅលើផ្លូវលំ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយពីទទួលព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ជិត២ម៉ោងក្រោយមក ក៏បានធ្វើការកំណត់ទីតាំង និងឈានទៅដល់ការបង្រ្កាប បានមុខសញ្ញាដែលដឹកសពទៅទម្លាក់ចោល ជាមួយមធ្យោបាយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខភ្នំពេញ 2BF-5705 នៅទីតាំងផ្ទះវីឡាមួយកន្លែង។
ក្រោយពីក្តាប់បានមុខសញញាហើយនោះកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឆែកឆេរវីឡាមួយកន្លែងនោះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក៏បានរកឃើញបុគ្គលសង្ស័យពាក់ពន្ធ័ករណីឆបោកតាមប្រព័ន្ធអនឡាញ ចំនួន២៦នាក់ (ស្រី១នាក់) ជនជាតិចិន និងវត្ថុតាងកុំព្យូទ័រ ចំនួន៨គ្រឿង ដែលមានសញ្ញាណបទល្មើសខាងលើយកមកសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕