» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7531 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697702 នាក់

មន្ត្រី​យោធា​ម្នាក់​ផឹកស៊ី​បោក​កែវ​បងថ្លៃស្រី​ស្តីបន្ទោស​ខឹង​ក៏​ធ្វើអត្តឃាត​ដោយបាញ់សម្លាប់ខ្លួន


ភ្នំពេញ ៖ បុរស​ជា​យោ​ថា បាញ់សម្លាប់​ខ្លួនឯង​កាលពី យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៣ ឈ្មោះ តេង ឃាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​មន្ត្រី​យោធា ស្នាក់នៅ​កន្លែងកើតហេតុ សង្កាត់ ចោមចៅ​ទី​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​មាន​ស្រុកកំណើត ភូមិ​ត្នោតជុំ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ។​a army killa 

នៅ​មុនពេល​កើតហេតុ នៅ​វត្ត​អង្គ​តា​មិញ​នៅ​ចំណុច​ផ្ទះ​ម្តាយក្មេក ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មានកម្ម​វិធី​ស្រង់​ព្រះ និង​បាញ់​ទឹក​លេង​កម្សាន្ត ហើយ​ក្រុមគ្រួសារ​ខាង​ជនរងគ្រោះ​ក៏​ទៅ​ចូលរួម​លេង​បាញ់​ទឹក​នៅពេល​ថ្ងៃ​ផងដែរ​។ រហូតដល់​យប់​ទើប​មានការ​ផឹកស៊ី​ជួបជុំ​ជាមួយ​ឪពុកក្មេក បងថ្លៃ និង​បងប្អូន​ជិតខាង​ប្រមាណ​៥​ទៅ​៦​នាក់​។​ពេល​ផឹកស៊ី​ជនរងគ្រោះ​បាន​ទាស់​ពាក្យសម្ដី​ជាមួយ​បងថ្លៃ​ដែលមាន​វ័យក្មេង​ជាង​ខ្លួន ហើយក៏​បោក​កែវ​នៅ​កន្លែង​ផឹកស៊ី​ផ្ទះ​ម្តាយក្មេក​តែម្តង​។ ពេលនោះ​បងថ្លៃ​និយាយ​ណែនាំ​ជនរងគ្រោះ​កុំអោយ​ផឹកស៊ី​បោក​កែវ​ដូច​អញ្ចឹង​ទៀត​។ តែ​ការណែនាំ​ជាច្រើនលើក​ជាច្រើន​សា ធ្វើ​ឲ្យ​ជនរងគ្រោះ​ខឹង​ក៏​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​នៅផ្ទះ​ម្តាយក្មេក ទៅក្នុង​បន្ទាយ​របស់ខ្លួន​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បាត់​។​

​មួយសន្ទុះ​ក្រោយមក ជនរងគ្រោះ​ត្រឡប់​មកពី​បន្ទាយ​វិញ បាន​លា​ឪពុក​ម្តាយក្មេក រួច​ដើរ​ចេញពីផ្ទះ​មក​ខាងក្រៅ ហើយក៏​ដក​កាំភ្លើងខ្លី​ពណ៌​ខ្មៅ​ពី​ចង្កេះ​បាញ់​ទៅលើ​ចំនួន​២​គ្រាប់ បន្ទាប់មក​បាញ់​ខ្លួនឯង​ពី​ចង្ការ​ខាងស្តាំ​ធ្លាយ​ទៅ​គុម្ពត្រចៀក​ខាងឆ្វេង បណ្តាល​ឲ្យ​ដេក​ដួល​នៅក្នុង​ថ្លុកឈាម​រងរបួស​ធ្ងន់ធ្ង​រ​តែម្តង​។ ក្រុមគ្រួសារ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​លោកសង្ឃ​)​តែ​មិនអាច​សង្គ្រោះបាន ៕a kill army 

​