» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3462 នាក់

ម្សិលមិញ 5488 នាក់

សរុប 19226789 នាក់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អារ៉ាប​រួម​ផ្តល់​ផលប្រយោជន៍​អី​ខ្លះ​?

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៣​នេះ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ថា​នី​ប៊ី​ន អា​ប៊េ​ដ អាល​ហ្សេ​យូ​ឌី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ាត់ អារ៉ាប់​រួម នៅ​វិមាន​សន្តិភាព មុននឹង​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេ​មី​រ៉ាត់ អារ៉ាប់​រួម ។a arab amirad 

​លោក ថា​នី​ប៊ី​ន អា​ប៊េ​ដ អាល​ហ្សេ​យូ​ឌី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ាត់ អារ៉ាប់​រួម បាន​សម្តែង​ការរីករាយ​ចំពោះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ដែល​កិច្ចព្រមព្រៀង​នេះ នឹង​នាំ​សេដ្ឋកិច្ច និង​ប្រជាជន​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ជិតគ្នា​ថែមទៀត​។​លោក ថា​នី​ប៊ី​ន អា​ប៊េ​ដ អាល​ហ្សេ​យូ​ឌី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ាត់ អារ៉ាប់​រួម បាន​ជម្រាប​សម្តេច​តេ​ជោ​ថា កិច្ចព្រមព្រៀង​នេះ​រួមគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​សក្ដានុពល​កំពុង​តែមាន​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ​នាំមក​នូវ​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​។​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ពិចារណា​លើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ជាមួយ​វិស័យ​ស្រូវ​អង្ករ ក្នុងនោះ ទី​១ កម្ពុ​ជាមាន​ស្រូវ​ប្រមាណ​ប្រាំមួយ​លាន​តោន​ដែល​អាច​នាំចេញ​បាន និង​ឲ្យ​ពិចារណា​បង្កើត​ម៉ាស៊ីនកិនស្រូវ ឃ្លាំង និង​បណ្ដាញ​ទិញ​សម្រាប់​ទិញ​កែច្នៃ​ស្រូវ​ការនាំចេញ​។ ទី​២ លើ​វិស័យ​ស្វាយចន្ទី កម្ពុ​ជាមាន​ស្វាយចន្ទី​ជាង​មួយ​លាន​តោន​ហើយ​ស្វាយចន្ទី​នេះ ពុំទាន់​មានការ​កែច្នៃ​សម្រាប់​ការនាំចេញ​នៅឡើយ​។ ដូច្នេះ សម្តេច ក៏បាន​ស្នើ​ឲ្យ​ពិចារណា​ជំរុញ​ការវិនិយោគ មក​វិនិយោគ​នៅលើ​ការកែច្នៃ​សម្រាប់​នាំចេញ​ទៅ​ប្រទេស​អេ​មី​រ៉ាត់ អារ៉ាប់​រួម និង​នាំ​ចេញទៅ​ប្រទេសក្រៅ​ផង ។

សម្តេច​តេ​ជោ ក៏បាន​ស្នើ​ឲ្យ​ពិចារណា​ផងដែរ​សម្រាប់​ការវិនិយោគ​ការកែច្នៃ​ដំឡូង​ដែល​កម្ពុ​ជាមាន​ច្រើន​សម្រាប់ធ្វើ​ការកែច្នៃ និង​សម្រាប់​ការនាំចេញ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​អេ​មី​រ៉ាត់ អារ៉ាប់​រួម​ពិចារណា​ឲ្យ​មាន​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ផង និង​ជំរុញ​ស្នើ​ឲ្យ​ហោះហើរ​ត្រង់​ពី​អេ​មី​រ៉ាត់ អារ៉ាប់​រួម​មកកាន់​កម្ពុជា​។​

​សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង ឯកឧត្តម​បណ្ឌិត ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​​នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ដែល​ដំណើរ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (Cambodia-UAE, Comprehensive Economic Partnership Agreement – CEPA) បាន​ឈានដល់​ពិធី​ចុះហត្ថលេខា ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិភាព​។​

​ស្របតាម​ស្មារតី​នេះ ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ​ការផ្តល់​សច្ចាប័ន្ន​លើ​កិច្ចព្រមព្រៀង​នេះ ដើម្បី​វិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជា​អ្នកប្រើប្រាស់​នៃ​ភាគី​ទាំងពីរ អាច​ច្បាម​យក​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​កាលានុវត្តភាព​ធុរកិច្ច​និង​វិនិយោគ ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់ឱ្យ​នាពេលខាងមុខ​។​​ទាក់ទង អត្ថប្រយោជន៍ ដែល​រំពឹងថា​អាច​ទទួលបាន​ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (CEPA) ជាពិសេស​នៅពេលដែល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​នាពេលខាងមុខ ប្រធាន​ក្រុមប្រឹក្សា​សមាគម​ផលិត​ស្បែកជើង​កម្ពុជា បាន​លើកឡើងថា អេ​មី​រ៉ា​ត​អារ៉ាប់​រួម គឺជា​ទីផ្សារ​ថ្មី និង​ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល សម្រាប់​ផលិតផល ស្បែកជើង កាបូប និង​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា ខណៈ​កិច្ច​ព្រៀម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ចុះហត្ថលេខា នៅ​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៣​។​

​អ្នកឧកញ៉ា លី ឃុន​ថៃ ប្រធាន​ក្រុមប្រឹក្សា​សមាគម​ផលិត​ស្បែកជើង​កម្ពុជា មានប្រសាសន៍ថា «​ខ្ញុំ​គិតថា អារ៉ាប់​រួម​នេះ​គឺជា​ទីផ្សារ​ល្អ សម្រាប់​ផលិតផល​ស្បែកជើង និង​ផលិត​សម្រាប់​ធ្វើដំណើរ​។ កន្លងមក​យើង​មិនបាន​នាំចូល​ដោយផ្ទាល់​ទេ ដោយសារ​ទីផ្សារ​ធំ​របស់​យើង គឺ​នាំ​ចេញទៅ​អឺរ៉ុប និង​អាមេរិក អង់គ្លេស អាស៊ាន ជប៉ុន កូរ៉េ ហើយ​កន្លះ​ឆ្នាំនេះ​យើង​មាន​នាំទៅ​ចិន​ដែរ ដោយសារ​ក្រសួងពាណិជ្ជកម្ម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​»​។​លោក​បន្ថែមថា «​ស្របពេល​ក្រសួងពាណិជ្ជកម្ម បាន​ទៅ​ពិភាក្សា​ការងារ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អារ៉ាប់​រួម ទីផ្សារ​នេះ គឺមាន​សក្តានុពល​បើក​ទីផ្សារ​សម្រាប់​ឱ្យ​វិស័យ​ស្បែកជើង កាបូប ផលិតផល​ធ្វើដំណើរ​នៅ​ថ្ងៃ​អនាគត នៅពេល​កិច្ចព្រមព្រៀង​នេះ​មាន​ប្រសិទ្ធភាព​ហើយ ដាក់ឱ្យអនុវត្ត យើង​អាច​នាំចូល​ដោយ​មិនបាច់​បង់ពន្ធ​។ ខ្ញុំ​គិតថា ទីផ្សារ​នេះ​គឺ​ល្អ​សម្រាប់​វិស័យ​រោងចក្រ​ឧស្សាហកម្ម​នៅ​កម្ពុជា​យើង គឺអាច​ជួយ​បាន​ច្រើន​មែនទែន ក្នុង​ការនាំ​ចេញទៅ​ប្រទេស​ថ្មីៗ​ទៀត​»​។​

​លោក​បន្ថែមថា នៅពេលដែល​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដាក់ឱ្យអនុវត្ត រំពឹងថា​ផលិតផល ស្បែកជើង កាបូប និង​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា នឹង​អាច​នាំ​ចេញទៅ​ប្រទេស​នេះ​លឿន ដោយសារ​បច្ចុប្បន្ននេះ បណ្តា​រោងចក្រ​មួយចំនួន មាន​ផលិតផល​ដែល​អាច​នាំចេញ​ភ្លាមៗ​បាន​។​​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជ​កម្មបាន​ថ្លែងថា លោក​គូសបញ្ជាក់ថា ក្រៅពី​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កម្ពុជា​ក៏​អាច​ឈោង​ចាប់​នូវ​ទីផ្សារ​ផ្សេងទៀត នៅ​ទ្វីបអាហ្វ្រិក​ផងដែរ​។​​លោក​បន្តថា «​នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា​បាន​ឈានចូល​ទីផ្សារ​ម​ជ្ឈឹ​ម​បូព៌ា ដែល​យើង​ឃើញថា ជា​សក្តានុពល​មួយ ហើយ​ជា​កន្លែង​មួយ​ដែល​យើង​ឈានចូល​លើ​ប្រទេស​អាហ្វ្រិក​នៅ​ថ្ងៃក្រោយ​។ ខ្ញុំ​សូមជម្រាបថា បើ​យើង​និយាយ​ពី​អាស៊ី​សិង្ហ​បុរី គឺជា​កន្លែង​មួយ​ដែឡ​ចែកចាយ​ទំនិញ​នៅ​អាស៊ី​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏ដូចជា​កន្លែង​មួយ​ចែកចាយ​ទៅ​ទ្វីបអាហ្វ្រិក​»​។​

​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា រយៈពេល​៥​ខែ ដើមឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​នាំចេញ​ស្បែកជើង​ក្នុងតម្លៃ​ជាង ៤៣៦​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​២៣.៤ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២​។​​អ្នកឧកញ៉ា លី ឃុន​ថៃ មានប្រសាសន៍ថា ស្រប​ពេលដែល​ការនាំចេញ​ផលិតផល​ស្បែក​ជើងបាន​ធ្លាក់ចុះ គួរឱ្យកត់សម្គាល់​នេះ​នៅ​ដើម​ឆ្នាំនេះ លោក​រំពឹងថា ទីផ្សារ​ប្រទេស​អារ៉ាប់​រួម ដែលជា​ទីផ្សារ​ថ្មី​នេះ នឹង​អាចជួយ​កាត់បន្ថយ​បញ្ហា​ធ្លាក់ចុះ​នេះ​បាន​៕a arab amirad1 a arab amirad2