» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 513 នាក់

ម្សិលមិញ 10264 នាក់

សរុប 14139695 នាក់

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រកាស​ចូលកាន់​តំណែង​ឯកឧត្តម សុខ លូ ជា​អភិបាល ខេត្តបាត់ដំបង​

​បាត់ដំបង​៖​នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០២១ សម្ដេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឯកឧត្តម​សុខ​លូ​ចូល កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ។a sok louk

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​ឯកឧត្តម សុខ លូ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ជំនួស​ឯកឧត្តម ងួន រតនៈ ដែល​ត្រូវ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​។​

ឯកឧត្តម ងួន រតនៈ បានធ្វើ​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី គណៈអធិបតី និង​អង្គពិធី អំពី​ស្ថានភាព​ទូទៅ​របស់​ខេត្តបាត់ដំបង ក្នុងនោះ​ឯកឧត្តម​បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាលខេត្ត ក្នុង​កិច្ច​ការបំរើ​ជាតិ និង​ប្រជាជន ជាពិសេស​ការបង្ការ​ទ​ប់​ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​អាណត្តិ​ការងារ​របស់​ឯកឧត្តម​ជា​អភិបាលខេត្ត​បាត់ដំបង​នាពេល​កន្លងមកនេះ​។ ឯកឧត្តម សុខ លូ ក៏បាន​ថ្លែង​ប្ដេជ្ញាចិត្ត​ជូន​សម្ដេច គណៈអធិបតី ព្រមទាំង​អង្គ​ពី​ធី សម្រាប់​ការចូល​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​នាឱកាស​នេះ​ផងដែរ​។​
​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុងនាម​រាជរដ្ឋាភិបាល​ក៏បាន​ថ្លែងអំណរគុណ​ឯកឧត្តម ងួន រតនៈ ក្នុងឋានៈ​ជា​អភិបាលខេត្ត​បាត់ដំបង​កន្លងមក ក្រុមប្រឹក្សា ថ្នាក់ដឹកនាំ​អង្គភាព​នានា​ចំណុះ​រដ្ឋបាលខេត្ត ក្រុមការងារ​រាជរដ្ឋាភិបាល ក្រុមការងារ​គណបក្ស ព្រមទាំង​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ក្នុង​រដ្ឋបាល​ខេត្តបាត់ដំបង​ទាំងមូល​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ថែរក្សា​ការពារ​បូរណភាព​ទឹកដី ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ពិសេស​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ដែលមាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

សម្រាប់​ការផ្ទេរ​តំណែង សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់ថា​នេះ​គឺជា​ការប្រព្រឹត្តទៅ​ធម្មតា​ក្នុង​ជីវភាព​នយោបាយ និង​រដ្ឋបាល ហើយ​កន្លងមក​ខេត្តបាត់ដំបង​បាន​ផ្លាស់ប្ដូរ​អភិបាលខេត្ត​ចំនួន​១១​រួចមកហើយ​។ សម្ដេច​បាន​ស្នើឱ្យ​ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ​តាម​មន្ទីរជំនាញ អភិបាល​នៃ​គណៈ​អភិបាល ក្រុង ស្រុក ផ្ដល់​ការគាំទ្រ​ជូន​ឯ​ឧ​ត្ត​ម សុខ លូ ដើម្បី​ជំរុញ​នូវ​ការចាត់ចែង​ការងារ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ក្នុងតួនាទី​ជា​អភិបាល​ថ្មី​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​​នៅក្នុង​ឱកាស​នេះដែរ សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់​អំពី​ព្រឹត្តិការណ៍​ធំៗ​នៅ​ឆ្នាំ​២០២២ ជាពិសេស​ព្រឹត្តិការណ៍​ដែល​មិនអាច​រំលង​បាន គឺ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជា​ផ្នែក​មួយ​នៃ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ពង្រឹង​ការកសាង​អំណាច​រដ្ឋបាល​នៅ​មូលដ្ឋាន ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការបំពេញភារកិច្ច បំរើ​ជាតិ និង​ប្រជាជន តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។ ដោយឡែក​ព្រឹត្តិការណ៍​ជាតិ​ធំ​មួយទៀត គឺ​កម្ពុជា​នឹង​ទទួល​ធ្វើជា​ប្រធាន​ប្ដូរ​វេន​កិច្ចប្រជុំ​អាស៊ាន ខណៈ​នៅ​ឆ្នាំ​២០២៣ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​។​

​សម្ដេច​ក្រឡាហោម​បាន​ណែ​នាំឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាលខេត្ត​ទាំងអស់ ខិតខំ​ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជំរុញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែលជា​បន្ទាត់នយោបាយ​មួយ​ក្នុង​ការពង្រឹង​សន្តិសុខ​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន​។ សម្ដេច​បាន​បន្តថា​គោលនយោបាយ​នេះ ត្រូវការ​ការផ្សព្វផ្សាយ អនុវត្ត និង​ជំរុញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ សម្ដេច​ក៏បាន​បន្ត​គូសបញ្ជាក់​អំពី​ការរៀន​រស់​ជាមួយ​កូ​វីដ​-១៩ ដើម្បី​ធានា​ប្រក្រតីភាព​នៃ​សេដ្ឋកិច្ច សង្គម ពិសេស​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ទាំងអស់​បន្ត​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ឱ្យបាន​ជាដាច់ខាត​ជាមួយនឹង​ការខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្ត​ជាប់​ព្រំដែន​ដើម្បី​ធានា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍន៍ ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​មាន​ទីផ្សារ​លក់​ផលិតផល​ឱ្យបាន​កាន់តែច្រើន ជំរុញ​ការ​ចរាចរណ៍​ផ្លាស់ប្ដូរ​ទំនិញ​ទៅវិញទៅមក ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ពិសេស​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ឆ្លងដែន​ខុសច្បាប់​។​

​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលខេត្ត​បាត់ដំបង​នេះដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​គូសបញ្ជាក់​អំពី​ការពង្រឹង​ទំនាក់ទំនង​ការងារ​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល ការងារ​កំណែទម្រង់​មុខងារសាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ព្រមទាំង​ជំរុញ​ការយកចិត្តទុកដាក់​លើ​ទឹកចិត្ត​ដល់​តួអង្គ​៤​នៅ​មូលដ្ឋាន រួមមាន​មេឃុំ ចៅសង្កាត់ ស្មើ​ន​ឃុំ​ស្មៀន​សង្កាត់ មេ​ប៉ុស្តិ៍នគរបាល​ឃុំ​សង្កាត់ និង​មេភូមិ​។​

​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ខិតខំ​យកចិត្តទុកដាក់​រួមគ្នា​ដោះស្រាយ ក្នុងនោះ​សម្ដេច​ផ្ទាល់​ក៏បាន​បង្កើត​យន្តការ​ប្រមូល​បញ្ហា​យកមក​ដោះស្រាយ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ដោយ​សម្ដេច​បាន​បន្តថា​ការបង្កើត​យន្តការ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការផ្ដល់​ជម្រើស​ជូន​ពលរដ្ឋ​ដែលមាន​បញ្ហាលំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​។

 សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី​ក៏បានផ្ដល់​ការជំរុញ​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាលខេត្ត ខិតខំ​រួម​កម្លាំង​សាមគ្គី​គ្នា​ក្នុង​ការជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​ពលរដ្ឋ​ជួយ​ការលំបាក​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ដោយសារ​គ្រោះ​ហ​ន្ត​រាយ​ធម្មជាតិ​។ សម្ដេច​ក៏បានផ្ដល់​ការលើកទឹកចិត្ត​ដល់​ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌​ដឹកនាំ​ដោយ​ឯកឧត្តម ខាន់ មា​ណេ​រ និង​ឯកឧត្តម ចន្ទ សុផល ដែល​បាន​បាន​ក្លាយជា​ចលករ​មួយ​រួមចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ​សម្ដេច​បាន​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ ក្រុមការងារ និង​វិស័យ​ឯកជន រួមគ្នា​ផ្ដល់​ការគាំទ្រ​ដល់​កិច្ចការ​ជួ​យស​ង្រោះ​ប្រជាពលរដ្ឋ​៕a sok louk1 a sok louk2 a sok louk4