» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8152 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698323 នាក់

សម្ដេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី អំពាវនាវ​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​របស់​កម្ពុជា


​ភ្នំពេញ​៖ នៅ​ចំពោះមុខ​វិនិយោគិន​បរទេស ដែល​កំពុងមាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​ទាំងអស់​ជួយ ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដែល​កំពុង មើលឃើញ​ស្រាប់ ដើម្បី​លុបបំបាត់​ព័ត៌មាន​ប្រឌិត ដែល​ផ្សាយ​ចោទប្រកាន់​នាំ​ឲ្យ​មានការ​យល់ច្រឡំ និង​ប៉ះពាល់​ដល់​កេរ្ដិ៍​របស់​កម្ពុ​ជា។​a manet lin 

​ការអំពាវនាវ​ធ្វើ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​ជួប​សំណេះសំណាល និង​ពិសារ​ភោជនាហារ​សាមគ្គី ពាណិជ្ជករ​ត្រកូល​លីន ពិភពលោក ដែលមាន​ការចូលរួម​ភ្ញៀវកិត្តិយស​ជាតិ និង​អន្ដរជាតិ ក្នុងនោះ​សមាជិក សមាជិកា​របស់​សភាពាណិជ្ជកម្ម ត្រកូល​លីន ពិភពលោក មកពី​៤​ប្រទេស រួមមាន ប្រទេស​ម៉ាឡេស៊ី សឹង្ហ​បុរី កូរ៉េខាងត្បូង និង​ប្រទេស​ចិន​ក្នុង​តំបន់​ជាច្រើន​ទៀត​។​

​សម្ដេច​មហា​បវរ​ធិបតី មានប្រសាសន៍ ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ដែលមាន​វត្តមាន​នៅទីនេះ សូមជួយ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​របស់​កម្ពុជា ទៅ​ឲ្យ​មិត្ត​ភ័​ក្ត បងប្អូន ដៃគូ​សហការ និង​ក្រុមគ្រួសារ​របស់​អស់លោក​-​លោកស្រី ហើយ​អញ្ជើញ​ពួកគាត់​មកលេង មក​មើល និង​ស្វែងយល់​ពី​កម្ពុជា​»​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​មហា​ប​វរ​ធិបតី ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​, កម្ពុជា​ស្វាគមន៍​ជានិច្ច​នូវ​ការអញ្ជើញ​មកដល់​របស់​ភ្ញៀវ​បរទេស​ទាំងអស់ មិន​ថា​មក​វិនិយោគ​, មក​ដើរលេង​កម្សាន្ត ឬ​មក​សិក្សា​ស្វែងយល់​នោះទេ គឺ​កម្ពុជា​ស្វាគមន៍​ជានិច្ច​។ សម្ដេច​បន្ដថា កម្ពុជា​ពិតជា​មាន​សុខ​សុវត្ថិភាព​ពិតប្រាកដ​មែន ដែល​ភ្ញៀវ​អន្តរជាតិ​អាចមក​កម្សាន្ដ ដោយ​មិនមាន​ក្តីបារម្ភ​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា មហាសន្និបាត​សភាពាណិជ្ជកម្ម​ត្រកូល​លីន​ពិភពលោក នៅពេលនេះ​មិន​ត្រឹមតែ​ជា​កម្មវិធី ដែល​កៀរគរ​នូវ​វិនិយោគ​គិ​ន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កម្មវិធី​មួយ ដែល​អាច​បង្ហាញ​ទៅ​ពិភពលោក ឲ្យ​បានឃើញ​តថភាព​ជាក់ស្តែង និង​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា ដែលមាន​សុខ​សុ​វត្តិភាព​ពិតប្រាកដ​មែន មិន​ដូចជា​អ្វីដែល​ពួកគាត់​បាន​មើលឃើញ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​នោះទេ​។​​ជាមួយនិង​ការអំពាវនាវ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា "​នៅក្នុង​ស្ថានភាព​ពិភពលោក​មិន​ពិតប្រាកដ កម្ពុជា​បាន​រក្សាបាន នូវ​កំណើនសេដ្ឋកិច្ច និង​មាន​សក្តានុពល​"​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា "​កម្ពុជា គឺជា​ទីតាំង​យុទ្ធសាស្ត្រ​សំរាប់​វិនិយោគ ជាពិសេស​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សំខាន់ៗ
​ដូចជា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP )​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ។​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​"​។​សម្តេច​ធិបតី​ក៏បាន​ថ្លែងប្រាប់​ដល់​វិនិយោគិន​បរទេស​ថា "​កម្ពុ​ជាមាន​ធនធានមនុស្ស យុវជន​វ័យក្មេង​ប្រកបដោយ​សក្តានុពល​ខ្ពស់ ចេះ​និយាយ​ភាសាបរទេស​ជាដើម​"​។សម្តេច​ធិបតី ក៏បាន​ថ្លែង​ពី​សក្តានុពល​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ដូចជា​កំពង់ផែ​ទឹក​ជ្រៅ ព្រលានយន្តហោះ​ថ្មី ទាំង​នៅ​ភ្នំពេញ ក៏ដូចជា​ខេត្តសៀមរាប ។


​សូមបញ្ជាក់ថា​ពិធី​ជួបជុំ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ពរ​ណ៌​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាតិ និង​អន្ដរជាតិ ក្នុងនោះ​សមាជិក សមាជិកា របស់​សភាពាណិជ្ជកម្ម ត្រកូល​លីន ពិភពលោក មកពី​៤​ប្រទេស​មាន​ប្រទេស​ម៉ាឡេស៊ី សឹង្ហ​បុរី កូរ៉េខាងត្បូង​៣​នាក់ និង​ប្រទេស​ចិន​ក្នុង​តំបន់​ជាច្រើន​ទៀត​។​​សមាគម​ពាណិជ្ជកម្ម​ត្រកូល​លីន​នៅ​កម្ពុជា បានរៀបចំ​ពិធី​នេះ​ឡើង​ក្នុង​គោលបំណង​៣​សំខាន់​៖

*​ទី​១៖ កៀរគរ​នូវ​វិនិយោគ​គិ​ន​ក្រៅប្រទេស ឲ្យ​បានមក​មើលឃើញ និង​ដឹង​ពី​សក្តានុពល និង​ឱកាស​វិនិយោគ​ថ្មី​ក្នុងប្រទេស​កម្ពុជា​នាបច្ចុប្បន្ន​។ ថ្វីត្បិតតែ​ការដាក់​ឈ្មោះថា ត្រកូល​លីន ក៏ពិតមែន ប៉ុន្តែ​នៅក្នុង​មហាសន្និបាត​នេះ គឺមាន​វិនិយោគ​គិ​ន​ក្រៅប្រទេស និង​ក្នុងប្រទេស ចូលរួម​ក្រៅពី​ត្រកូល​លីន​ផងដែរ​។​

*​ទី​២៖ ដោយសារតែ​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិការ​រប​ស់​សមាគម គឺ​សុទ្ធសឹងតែ​ចេះ​៣​ភាសា ហើយក៏​មានបទពិសោធន៍ ក្នុងការ​ប្រកបការងា​រ​រកស៊ី​ជាមួយ​ជនបរទេស​ជាច្រើន និង​ជា​យូរ​មកហើយ ជាពិសេស​គឺជា​មួយ ជនជាតិ​ចិន ហើយក៏​យល់​ពី​បរិបទ​នៃ​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន និង​ពីមុន​ផងដែរ ដូច្នេះ​ចង់​ឲ្យ​វិនិយោគ​គិ​ន​ដែល​ឆ្លងកាត់​តាម​សមាគម ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​វិនិយោគ​គិ​ន​ដែល​បានមក​វិនិយោគ ក្នុងប្រទេស​កម្ពុជា​រួចមកហើយ​។​

*​ទី​៣៖ ដោយ​មើលឃើញ​ពី​ការ​លាប​ពណ៌​មូល​បង្កាច់​បង្អួច​ពី​ប្រទេស​កម្ពុជា តាមរយៈ​វីដេអូ​មិន​ពិត ឬ​ប្រឌិត ដោយ​ចោទថា​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​គ្មាន​សុខ​សុវត្ថិភាព និង​ជាទី​កន្លែង នៃ​ការប្រមូលផ្តុំ​នូវ​ពួកក្រុម​ប្រក​បរបរ ខុសច្បាប់​ជាច្រើន ដោយ​មូលហេតុ​នេះហើយ​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​រង​នូវ​ផលប៉ះពាល់​ជាខ្លាំង ទើប​សមាគម​មានបំណង និង​គំនិត​ក្នុង​ការចូលរួម​លុបបំបាត់ និង​បង្ហាញ​ទៅ​សាធារណជន​នៅ ក្រៅប្រទេស​ជាពិសេស គឺ​ប្រទេស​សឹង្ហ​បុរី ម៉ាឡេស៊ី និង​ចិន​ឲ្យ​មើលឃើញ និង​បានដឹង​ពី​ទិដ្ឋភាព​ជាក់ស្ដែង និង​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​a manet lin1 


​