» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8630 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659137 នាក់

ប៉េអឹម​ខេត្ត​សីហនុ​ប្រកែក​ថា​មិនបាន​ជម្រឹត​ទា​លុយ​ក្រុម​ជាង​ម្នាក់​៣០០​ដុល្លារ​ទេ​បើ​ចឹ​ង​គួ​ធ្វើការ​ស្រាវជ្រាវ​មើល​!

​ព្រះសីហនុ​៖​កាលពី ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១២ និង​១០​នាទី កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត ចំនួន​១៣​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយត្រី ញា វិសិដ្ឋ ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ខេត្ត​ព្រះ​សី​ហុ ដោយ​សំអាង​មានការ​អនុញ្ញាត​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ​បាន​ចុះទៅ​ទីតាំង​ដី​តាម​ការចង្អុលបង្ហាញរ​បស់​លោកស្រី ដាំង ស៊ី​យ៉ាន ស្ថិតនៅ​ភូមិ​៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹងហាវ (​បច្ចុប្បន្ន​ប្តូរ​ទៅជា​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​) ។a pm sihanu3 

សមត្តកិច្ខ្ចប៉េអឹមបានចាប់មនុស្ស​ចំនួន​០៧​នាក់​(​ដែលជា​ជាង​ធ្វើ​ផ្ទះ​) នៅលើ​ទីតាំង​ដី រួមមាន​៖១/ ឈ្មោះ ចាន់ ប៊ុនលី ភេទ​ប្រុស អាយុ ៦០​ឆ្នាំ មុខរបរ​អ្នក​ចាំ​ដី មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ
២/ ឈ្មោះ អ៊ុង សុខា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​៣/ ឈ្មោះ នាក់ ជេន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ៤/ ឈ្មោះ អ៊ី សំអាង ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ៥/ ឈ្មោះ នូ​ច សុខុន ភេទ​ប្រុស អាយុ​៦០ ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ៦/ ឈ្មោះ ទោល អាន ភេទ​ប្រុស អាយុ ៦១​ឆ្នាំ(តំណាងម្ចាស់ដី ) មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់៧/ ឈ្មោះ ម៉ម សុធី ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

​ដោយ​ដកហូត​វត្ថុតាង​រួមមាន​៖១- ម៉ាស៊ីនភ្លើង ចំនួន ០១​គ្រឿង​។២- រថយន្ដ ចំនួន ០១​គ្រឿង ម៉ាក VISTO ព័ណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2W-1764។៣- ម៉ូតូ ចំនួន ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ព័ណ៌​ខ្មៅ ស្លាក​លេខ ព្រះសីហនុ 1F-8699។៤- ម៉ូតូ ចំនួន ០១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម ព័ណ៌​ខ្មៅ ស្លាក​លេខ ព្រះសីហនុ 1H-6363។៥- ម៉ូតូ ចំនួន ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ព័ណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1CH-9737
៦- ម៉ូ​ទ័​រ​កាត់​ដែក ចំនួន ០១។៧- ប៉ុស្ដិ៍​ផ្សារ ចំនួន ០១។៨- ខ្សែ​ម៉ែត្រ ចំនួន ០១។៩- នីវ៉ូទឹក ចំនួន ០១។១០- ម៉ូ​ទ័​រ​ស្វាន ចំនួន ០១។១១- ផ្លែ​ញញួរ ចំនួន ០១។១២- ដែក​មួយចំនួន​។ ករណី​យ៍​នេះ​បើតាម​កម្មករ​ទាំង​៧​រូប​ខាងលើ​បាន​ប្រាប់​កាសែត​ថា​សម​ត្ត​កិច្ច​បាន​ចាប់​ពួកគេ​មក​ឃុំ​អស់​២​យប់​ថ្ងៃ​ដោយ​ចោទថា​ប្រ​ហឹ​ង្សា​លើ​ម្ចាស់​អចលនៈវត្ថុ​។​

​ប្រភពពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​វិញ បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកុម្ភៈ ថា​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦ និង​១០​នាទី​
​បានទទួល​បណ្ដឹង​ពី​លោកស្រី ដាំង ស៊ី​យ៉ាន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ មុខរបរ មេផ្ទះ មាន​ទីលំនៅ​ក្រុមទី​១ ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ប្ដឹង​ទៅលើ​ឈ្មោះ ចាន់ ប៊ុនលី ភេទ​ប្រុស ជនជាតិខ្មែរ និង​បក្ខពួក ពីបទ​ប្រើ​ហិង្សា​លើ​អ្នកកាន់កាប់​អ​ច​នល​វត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​៣ សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

 

​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​នាំខ្លួន​មនុស្ស​ទាំង​០៧​នាក់ និង​ចាប់យក​វត្ថុតាង​ខាងលើ មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ​បំភ្លឺ​តាម​នីតិវិធី​។​កម្លាំង​សមត្ថកិច្ច​បាន​ពិនិត្យ​ឯកសារ​ដី​របស់​ឈ្មោះ ដាំង ស៊ី​យ៉ាន ជាដើម​បណ្តឹង និង​ធ្វើការ​ស្តាប់​ចម្លើយ​របស់​ជន​ទាំង​០៧​នាក់​ខាងលើ​រួចមក​ឃើញថា ជន​ខាងលើនេះ​ជា​កម្មករ​ស៊ីឈ្នួល និង​អ្នកមើលការខុសត្រូវ​ដី​ឱ្យឈ្មោះ យឹម វណ្ណៈ ដោយ​មិនដឹងថា​ទីតាំង​ដី​ខាងលើ​ជា​ដី​មានទំនាស់​ទេ​។

​កម្លាំង​ជំនាញ​បាន​បន្ត​ទាក់ទង​ទៅ​ឈ្មោះ យឹម វណ្ណៈ ឱ្យ​យក​ឯកសារ​មក​បង្ហាញ​សមត្ថកិច្ច​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ តែ​ឈ្មោះ យឹម វណ្ណៈ ពុំ​ចូលមក​បំភ្លឺ បែរជា​ដាក់​ឯកសារ​តាម​ម៉ូតូឌុប​មកឱ្យ​ទៅវិញ​។​រហូតមកដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​បាន​ទាក់ទង​ឱ្យឈ្មោះ យឹម វណ្ណៈ ចូល​បំភ្លឺ​តែ​ជននេះ​នៅតែ​ពុំ​ព្រម​ចូល​បំភ្លឺ ដោយ​ពិនិត្យឃើញថា​បណ្តឹង​ខាងលើ​តម្រូវឱ្យមាន​ការស៊ើបអង្កេត​បន្ថែម និង​ដោយមាន​ការអនុញ្ញាត​ពី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ កម្លាំង​ជំនាញ​បានអនុញ្ញាត​ឱ្យ​ជន​ទាំង​០៧​នាក់​ខាងលើ ធ្វើ​កិច្ចសន្យា និង​ធ្វើ​លិខិតធានា ឱ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ ចំពោះ​សម្ភារ​ផ្ទាល់ខ្លួន​ក៏ត្រូវ​បានប្រគល់​ឱ្យទៅ​កម្មករ​វិញ​ផងដែរ​។ តែ​កម្មករ​ទាំងអស់​បាន​ប្រាប់​កាសែត​ថា​សម​ត្ត​កិច្ច​ប៉េអឹម​បាន​ទារលុយ​ពួកគេ​ក្នុង​ម្នាក់​៣០០​ដុល្លារ​អាមេរិក​ជា​ថ្នូ​និង​ការដោះលែង​។​​ចំពោះ​ការចោទប្រកាន់ថា មានការ​ទាមទារ​ប្រាក់​ចំនួន ៣០០​ដុល្លារ អាម៉េរិក​ក្នុង​ម្នាក់​ជា​ថ្នូរ​នៃ​ការដោះលែង គឺជា​រឿង​មិន​ពិត​ទេ​។​ប្រសិនបើ​ចឹ​ង​មែន​គេ​គួ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ឲ្យ​ដឹងថា​តើ​កម្ម​ករទាំង​៧​នាក់បង្កាច់បង្ខូចសមត្តកិច្ចឬក៏ជាជនរងគ្រោះ?ព្រោះកម្មករថាប៉េអឹមឈ្មោះសេកសូនីជាអ្នកទាលុយពីពួកគាត់៕a pm sihanu a pm sihanu1 a pm sihanu2 a pm sihanu4 a pm sihanu5 
​