» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10434 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700605 នាក់

ឃាតកម្មនិងអត្តឃាត នៅផ្សារស្គន់ថ្មី ស្រុកជើងព្រៃព្រោះស្នេហារ៍!

 

កំពង់ចាម៖ នៅថ្ងៃត្រង់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ នៅក្នុងផ្សារស្គន់ថ្មី​ ស្រុកជើងព្រៃ ខេត្តកំពង់ចាមមានករណីឃាតកម្មនិងអតហតឃាមួយបានកើតឡើង ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ។កម្លាំងនគរបាលចុះមកដល់កន្លែងកើតហេតុ ធ្វើការហ៊ុមព័ទ្ធដើម្បីធ្វើកោសល្យវិច័យ ។a kill wife1 

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌុច សុជាតិ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ ក្រុងភ្នំពេញ បានយកអាវុធខ្លីម៉ាកPATA.បាញ់ទៅលើប្រពន្ធឈ្មោះ ណាំ សារីម ៤២ឆ្នាំ  រស់នៅភូមិ-ឃុំស្រង៉ែ ស្រុកព្រៃឈរ  ដែលកំពុងតែលក់ដូរក្នុងផ្សារ និងបាញ់សម្លាប់ខ្លួនឯងសរុបអស់ចំនួន០៥គ្រាប់ ។

អធិការនគរបាលស្រុកជើងព្រៃប្រាប់ថា ស្ត្រីរងគ្រោះជាមេម៉ាយកូន១ ហើយបុរសនេះបានមកចូលស្ដីដណ្ដឹងតាមប្រពៃណីការមិនទាន់បាន១ឆ្នាំនៅឡើយ គិតរហូតមកដល់ពេលកើតហេតុ ។ នៅក្នុងហេតុការណ៍អំពើបាញ់ប្រហារនេះ ដំបូងគេបានឃើញបុរសជាប្ដីដើរមកតម្រង់តូបលក់ដូររបស់ប្រពន្ធ រួចទាញកាំភ្លើងខ្លីបាញ់មកលើប្រពន្ធទាំងកម្រោល ហើយក៏បានយកកាំភ្លើងខ្លីនោះ បាញ់ខ្លួនឯងធ្វើអត្តឃាតតាមក្រោយបញ្ចប់ជីវិតស្លាប់ក្នុងថ្លុកឈាមនៅកន្លែងតូបលក់ដូរជាមួយគ្នា ។

អាជីវករលក់ដូរនៅផ្សារស្គន់វិញបានប្រាប់ថា គេបានឮសូរសំឡេងគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់នៅក្នុងផ្សារ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលឆោឡោធ្វើឲ្យអាជីវករលក់ដូរទាំងប្រុសទាំងស្រីបាននាំគ្នារត់មកមើលកន្លែងតូបលក់ដូរកន្លែងកើតហេតុ បានឃើញប្ដីប្រពន្ធពីរនាក់ដេកស្លាប់ក្នុងថ្លុកឈាម ។

ក្រោយកើតហេតុ  កម្លាំងសន្តិសុខផ្សាររាយការណ៍ជូនប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានរួចរាយការណ៍បន្តទៅលោកអធិការនគរបាលស្រុកជើងព្រៃ បានចាត់ឱ្យកម្លាំងជំនាញបច្ចេកទេសរបស់ស្រុក សហការជាមួយមន្ទីរ ពេទ្យបង្អែកស្រុកជើងព្រៃ ដើម្បីធ្វើកោសល្យវិច័យសាកសព។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពស្ត្រីជាប្រពន្ធត្រូវបានសាច់ញាតិយកមកធ្វើបុណ្យនៅស្រុកកំណើតក្នុងស្រុកព្រៃឈរ ចំណែកបុរសជាប្ដីក្លាយជាឃាតករនោះ ត្រូវបានរៀបចំធ្វើបុណ្យនៅកន្លែងផ្សេង តែមិនបានបញ្ជាក់ទីតាំងត្រង់ចំណុចណាមួយនៅឡើយទេគិតមករហូតដល់ល្ងាចថ្ងៃទី៧ មេសា នេះ ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយកូន១ ចំណែកបុរសជាប្ដីពោះម៉ាយកូនមួយ ដោយបានរៀបការនៅខែកុម្ភៈ ឆ្នាំ២០២៦ បានរយៈពេលតែ១ខែប៉ុណ្ណោះ ក៏លែងគ្នា បុរសជាប្ដី សូម្បីតែឃើញសាច់ញាតិប្រុសខាងស្រីក៏កើតរោគប្រចណ្ឌដែរ ។ នៅក្នុងអំពើបាញ់ប្រហារនេះ ស្ត្រីជាប្រពន្ធត្រូវ៣គ្រាប់ ចំណែកបុរសជាប្ដីត្រូវមួយគ្រាប់ចំក្បាលបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម៕a kill wife2 a kill wife3