» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 94 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745429 នាក់

ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ពេល​ចុះ​អនុវត្តតាម​ដីកា​នៅ​ស្រុក​ស្វាយជ្រំ​


​ស្វាយរៀង​៖ មានការ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​រវាង​សមត្ថកិច្ច និង​ជន​ត្រូវ​ចោទ ពេល​ចុះ​អនុវត្តតាម​ដីកា​នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ដោយ​បង្ក​ឱ្យ​ជន​ត្រូវ​ចោទ​រងរបួស​ដៃ​ឆ្វេង និង​បាន​ឃាត់ខ្លួន​បក្ខពួក ២​នាក់​ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។​a verdic 

​លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការនគរបាល​ស្រុក​ស្វាយជ្រំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​៩ និង​៣០ នាទី​ព្រឹក លោក​វរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បាន​ដឹកនាំ​កម្លាំង​ជំនាញ​ខេត្ត ចុះមក​សហការ​ជាមួយ លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការនគរបាល​ស្រុក​ស្វាយជ្រំ និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ ព្រមទាំង​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥៤៧ ចុះ​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០២៣ ចេញ​ដោយ​លោក ចុក ងួន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្វាយរៀង ឱ្យ​ចាប់ខ្លួន​ឈ្មោះ អ៊ុច អ៊ា​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ពីបទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​អំពៅព្រៃ ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ​២០២៣​។​

ពេល​កម្លាំង​សមត្ថកិច្ច សហការគ្នា​ចុះទៅ​អនុវត្តតាម​ដីកា​មុខសញ្ញា​មាន​ដីកាចាប់ខ្លួន​នោះ ឈ្មោះ អ៊ុច អ៊ា​ន មាន​បក្ខពួក​ចំនួន​៣​នាក់​, ទី​១.​ឈ្មោះ​មាក សាំ​សូរិយា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីំ​លំនៅ​ភូមិ​កណ្ដាល ឃុំ​គ្រួស (​ម្ចាស់ផ្ទះ​), ទី​២.​ឈ្មោះ នី កក្ដ​ដា ហៅ​ច្រាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស និង​ទី​៣. ឈ្មោះ អ៊ុច អ៊ា​ន មិន​សហការ​ជាមួយ​សមត្ថកិច្ច ដោយមាន​កាន់​កាំភ្លើងខ្លី ពណ៌​ខ្មៅ​មួយ​ដើម បាន​បាញ់​មកលើ​សមត្ថកិច្ច​ជាច្រើន​គ្រាប់ ហើយ​រត់គេចខ្លួន​ចូលទៅ​ពួន​ក្នុងផ្ទះ ឈ្មោះ​មឿង សាវុន​ភេទ​ស្រី អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​ដោយមាន​ការអនុញ្ញាត​ពី លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង សមត្ថកិច្ច​វាន​ដាក់​កម្លាំង​ឡោមព័ទ្ធ​រក​គ្រប់​វិធី​ចាប់​មុខសញ្ញា រហូតដល់​ម៉ោង​១៣​និង​៤៥​នាទី ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​ទាំង ៣​នាក់​ខាងលើ​បាន​។​​ទន្ទឹមនឹងនេះ លោក​បាន​បញ្ជាក់ថា នៅពេល​ចូលទៅ​ឃាត់ខ្លួន​មុខសញ្ញា​ឈ្មោះ អ៊ុច អ៊ា​ន នោះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​វិធានការ ការពារ​ខ្លួន​បាញ់​តបត ទៅវិញ​ដើម្បី​រំដោះខ្លួន​ពី​ការបាញ់​របស់​មុខសញ្ញា បណ្តាល​ឲ្យ​ឈ្មោះ អ៊ុច អ៊ា​ន មាន​របួសស្នាម​ត្រង់​ដៃ​ខាងឆ្វេង បច្ចុប្បន្ន ឈ្មោះ អ៊ុច អ៊ា​ន ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង ។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ មាក សាំ​សូរិយា និង​ឈ្មោះ នី កក្ដ​ដា សមត្ថកិច្ច​បាន​នាំខ្លួន​មក​អធិការនគរបាល​ស្រុក​ស្វាយជ្រំ ដើម្បី​សួរនាំ នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា កន្លងមក​ពួកខ្លួន​បានដឹងថា​ឈ្មោះ អ៊ុច អ៊ា​ន ធ្លាប់ធ្វើ​សកម្មភាព​លួច​គេ​ជាច្រើនលើក ពេល​លួចបាន​ជូន​កាល​បាន​យកលុយ​មក​ប៉ាវ​ពួកខ្លួន​ផឹកស៊ី និង​បានដឹងថា​ឈ្មោះ អ៊ុច អ៊ា​ន មាន​កាំភ្លើង​ប្រើប្រាស់​តែ​ពួកខ្លួន​លាក់​មិន​ប្ដឹង​សមត្ថកិច្ច​ណា​ទេ​។ សមត្ថកិច្ច​បានធ្វើ​តេស្ដ​ម៉ូត​ទឹកនោម លើ​ជនសង្ស័យ​ទាំង​២​នាក់​លទ្ធផល វិជ្ជមាន​(+)​។​​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក ពណ៌​ខ្មៅ​ចំនួន​១​ដើម ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ទៀតផង​ដែរ​៕a verdic1 a verdic2 a verdic3 a verdic4 a verdic5