» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10960 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701131 នាក់

អភិបាល​រាជធានី​និង​មេ​ប៉ូលិស​ប្តេជ្ញា​បង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​!

 

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​អង្គារ ៨​រោច ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​បាន​សន្យាថា នឹង​បង្ក្រាប​ឲ្យ​អស់​នូវ​គ្រឿងញៀន​នៅតាម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ទាំង​តូច ទាំង​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០១៩​នេះ ។​a khourng club 

លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា​៖ កិច្ចការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ គឺជា​ការងារ​របស់​ស​ម​ត្ថ​កិច្ច និង​អាជ្ញាធរ​របស់​យើង ដូច្នេះ​ទេ​យើង​ត្រូវតែ​រួមគ្នា​ធ្វើយ៉ាងណា​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ។ ពាក់ព័ន្ធ​នឹង​ក្លឹប កំសាន្ត​នានា​ទោះបី​តូច​ឬ​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវតែ​ចុះ​ត្រួតពិនិត្យ ហើយ​បើ​ដឹងថា នៅក្នុង​ក្លឹប​កម្សាន្ត​ដំបូង​មាន​បង្កប់​ទៅដោយ​គ្រឿងញៀន​ដាច់ខាត​ត្រូវតែ​បង្ក្រាប​បិទ​អាជីវកម្ម​ក្លឹប​ទាំងនោះ​តែម្ដង ។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា​៖ រាល់​ក្លឹប​កំសាន្ត និង ktv ទាំងអស់ អាជ្ញាធរ​ខណ្ឌ​យើង​ត្រូវ​ណែនាំ​ពួកគាត់ ឲ្យ​ជៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន​នៅក្នុង​ក្លឹប​កម្សាន្ត​ទាំងនោះ បើ​ពួកគាត់​មិន​ស្ដាប់​តាម​ការណែនាំ​របស់​យើង​ទេ យើង​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​បិទ​កាស​អាជីវកម្ម​ក្លិប​របស់​ពួកគាត់ ។​

​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ ការបង្ក្រាប​គ្រឿងញៀន​នៅតែ​អនុវត្ត​បន្ត នៅតាម​ក្លឹប​កម្សាន្ត នានា​នៅក្នុង​រាជធានី​ភ្នំពេញ បើទោះបី នៅតាម​ក្លឹប​កម្សាន្ត​ទាំងនោះ​មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា ក៏ដោយ ដោយ​យើង​នឹង​អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេង ថា នៅ​ឆ្នាំ​២០១៩ នេះ​គឺជា​ឆ្នាំ​ដែល​យើង​ត្រូវ​លុបបំបាត់​ឲ្យ​អស់​បញ្ហា​គ្រឿងញៀន​នៅតាម​បណ្ដា​ក្លឹប​កំសាន្ត​ខារ៉ាអូខេ នានា​នៅ​ទូទាំងប្រទេស ។​

សូមបញ្ជាក់ដែរថាថ្មីនគរបាលបានបង្ក្រាបក្លឹបលច្សសារីចាប់មនុស្សជាង៤០០នាក់តែជាប់សង្ស័យតែ១៧នាក់់រឿងជួញនិងប្រើគ្រឿញៀនបញ្ជុនទៅតុលាការតែសម្រាប់ថៅកែក្លឹបដែលគេមិនទាន់ឃើញសមត្តកិច្ចចាប់ខ្លួនឬតុលាការចេញដីកាឲ្យតាមចាប់ខ្លួននៅឡើយ?។a club luxa2 a club luxa3 a club luxery a club luxery3 a khourng club1 

​