» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3870 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331029 នាក់

សម្ដេច​តេ​ជោ ផ្ញើ​ពាក្យ ទៅ​ប្រធាន​ប្តូរ​វេន​អាស៊ាន នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ីរ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​


​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៥​នេះ​បាន​ប្រាប់​ពី​ជំហរ​ដោះស្រាយ​ដោយ​សន្ដិវិធី និង​ច្បាប់​អន្តរជាតិ​របស់​កម្ពុជា​ពី​ជម្លោះព្រុំដែន​ជាមួយ​ប្រទេស​ថៃ​ទៅកាន់​ឯកឧត្តម អាន់​វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នាពេល​បច្ចុប្បន្ន​។​a tejo malay 

​កា​ថ្លែង​របស់​សម្តេច​តេ​ជោ​ធ្វើឡើង​ក្នុងឱកាស​ទទួល​ធ្វើ​សវនាការ​ជាមួយ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​វិមាន​ព្រឹទ្ធសភា ។ ន​​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងថា​ក្នុងឱកាស​នោះ​សម្ដេច​តេ​ជោ បាន​រំ​លេចទៅ​ឡើង​ថា ស្ថានភាព​ពិតប្រាកដ​នៃ​ការកើតឡើង​នៃ​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ ជាពិសេស​បានកើត​ឡើង​មកពី​យោធា​ថៃ​បាន​បាញ់សម្លាប់​យោធា​ខ្មែរ កាលពី​ថ្ងៃទី​២៨ ខែឧសភា​កន្លងទៅ ដែលជា​ការប្រមាថ​មក​លើ​កម្ពុជា និង​ជាការ​ឈ្លានពាន​មកលើ​ប្រ​ទស​កម្ពុជា​។​

​សម្ដេច​តេ​ជោ គ៏​បានបញ្ជាក់​អំពី​រឿងរ៉ាវ​នៃ​ជម្លោះ​ដែល​បង្កឡើង​ដោយ​ភាគី​ថៃ​ជាពិសេស​គឺ​តាមរយៈ​ការបិទច្រក​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​ដោយ​ឯកតោភាគី​, ការប្រមាថ​របស់​ភាគី​ថៃ​មកលើ​កម្ពុជា តាមរយៈ​ការ​គំរាម​ផ្ដាច់​អគ្គិសនី ផ្ដាច់​អ៊ិន​ធឺ​ណិ​ត និង​ការប្រមាថ​មកលើ​ពលករ​កម្ពុជា​ជាដើម​។ ប៉ុន្ដែ​កម្ពុជា​បាន​ចាត់វិធានការ​ឆ្លើយតប​ទៅវិញ​ទាន់ពេលវេលា​ហើយ​មិន​អនុញ្ញាតឱ្យ​បរទេស ជាពិសេស​ប្រទេស​ថៃ​ប្រមាថ​មកលើ​ប្រទេស​កម្ពុជា ប្រជាជន​កម្ពុជា ឬ​ប្រមាថ​មកលើ​បូរណភាព​ដែនដី​របស់​កម្ពុជា​នោះទេ​។​

​សម្ដេច​តេ​ជោ​បាន​ពន្យល់​អំពី​ទិដ្ឋភាព​ពិត​ជាក់ស្ដែង​អំពី​បញ្ហា​វិវាទ​ព្រំដែន​កម្ពុជា និង​ថៃ​នេះ​ទៅកាន់​ប្រធាន​អាស៊ាន​ទៀតថា កម្ពុជា​រក្សា​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី ដូច្នេះ​ទើប​កម្ពុជា​អនុវត្ត​នូវ​ការចរចា​ទ្វេភាគី ប៉ុន្ដែ​ការចរចា​ទ្វេភាគី​គ្មាន​ប្រសិទ្ធភាព ទើប​កម្ពុជា​សម្ដេច​បញ្ជូន​រឿងក្ដី​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែលជា​យន្តការ​តាមច្បាប់​អន្តរជាតិ ជា​យន្តការ​ចាស់ទុំ ផ្អែក​តាម​ទិដ្ឋភាព​ច្បាប់​។ ដូច្នេះ​សម្ដេច​តេ​ជោ​ស្នើឱ្យ​ប្រធាន​អាស៊ាន​មានការ​គាំទ្រ​ចំពោះ​ជំហរ​របស់​កម្ពុជា​លើ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​។​

​សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា កម្ពុជា​មិន​ចង់​មាន​សង្គ្រាម និង​មិន​ចង់​ប្រយុទ្ធ​ជាមួយ​ប្រទេសជិតខាង​ទេ ប៉ុន្ដែ​សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា ក្នុងករណី​បើ​មានការ​ឈ្លានពាន​មកលើ​កម្ពុជា​បន្តទៀត គឺ​កម្ពុជា​រក្សា​សិទ្ធិ​នៅក្នុង​ការការពារ​ខ្លួន និង​អាច​វាយបក​ត្រឡប់​ទៅវិញ​បើសិនជា​ករណី​ថៃ​បន្ត​ឈ្លានពាន​មកលើ​កម្ពុជា​។ សម្ដេច​បញ្ជាក់ថា កម្ពុជា​បាន​ព្យាយាម​ដោះស្រាយ​ដោយ​សន្ដិវិធី​តាមផ្លូវ​ច្បាប់ ប៉ុន្ដែ​ខាង​ភាគី​យោធា​ថៃ តែងតែ​រុញ​បញ្ហា​បង្កជម្លោះ​មកកាន់​កម្ពុជា​។ សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា កម្ពុជា​នាំ​ករណី​វិវាទ​កម្ពុជា​-​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយសារ​យន្តការ​ច្បាប់​អន្តរជាតិ គឺជា​យន្ត​ការដែល​ពិភពលោក​ត្រូវ​ដោះស្រាយ​។

​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី បាន​សន្យា​នាំសារ​របស់​សម្ដេច​តេ​ជោ​ទៅកាន់​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី ដែលជា​ប្រថាន​ប្ដូរ​វេន​អាស៊ាន ដើម្បី​ពិនិត្យថា តើ​ម៉ាឡេស៊ី​ក្នុងនាម​ប្រធាន​ប្ដូរ​វេន​អាស៊ាន​នឹងចូលរួម​ដោះស្រាយ​យ៉ាងដូចម្ដេច​ចំពោះ​បញ្ហា​កម្ពុជា​-​ថៃ​នាពេលនេះ​។​​ដោយឡែក​ក្រៅពី​ប្រសាសន៍​ផ្ទាល់មាត់​របស់​សម្តេច​ត​តេ​ជោ​ហ៊ុនសែន​គេ​មិនដឹងថា​តើ​រាជរដ្ឋាភិបាល​សម្តេច​ធិបតី​បានធ្វើ​លិខិតស្នាម​ផ្លូវការ​ជម្រាប់ជូន​ប្រធាន​អាស៊ាន​ដែរ​ឬ​យ៉ាងណា​នោះទេ​?​។​

​ដោយឡែក​ក្នុងឱកាស​ចូលជួប​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៅ​វិមាន​សន្ដិភាព នា​រសៀល ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៥​ឯកឧត្តម Dato' Sri Tiong King Sing រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌​ម៉ាឡេស៊ី អះអាង​ពី​ការបន្ត​សហការគ្នា ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ រួមទាំង​ទេសចរណ៍​បែប​វប្បធម៌ និង​សិល្ប​: រវាង​ប្រទេស​ទាំងពីរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ទេសចរ​ណ៍ំ​ម៉ាឡេស៊ី​បានបង្ហាញ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ម៉ាឡេស៊ី និង​កម្ពុជា ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​។ ឯកឧត្តម​បានលើកឡើង​ពី​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍​ដែលជា​វិស័យ​មួយ​ចូលរួមចំណែក​ដល់​ការធានា​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​, ការបង្កើត​ការងារ​, និង​ការលើកកម្ពស់​វប្បធម៌​ជាតិ​។

​សម្ដេច​បវរ​ធិបតី​ក៏បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី ចំពោះ​សារៈសំខាន់​របស់​វិស័យ​ទេសចរណ៍ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​។ សម្ដេច​បវរ​ធិបតី​បាន​រំលឹក​អំពី​ជំនួប​ទ្វេភាគី​រវាង​សម្ដេច​បវរ​ធិបតី និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី នាពេល​កន្លងមក ដោយបាន​ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន រួមទាំង​វិស័យ​ទេសចរណ៍​។

សម្ដេច​បវរ​ធិបតី​ក៏បាន​បង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ការសម្រេចបាន​នូវ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ ពី​កម្ពុជា​ទៅកាន់​កោះ​ប៉េ​ណាំង និង​បាន​គូសបញ្ជាក់ថា ប្រទេស​ទាំងពីរ​នៅមាន​សក្ដានុពល​ច្រើន​ទៀត ដែល​អាច​ពង្រឹង​និង​ពង្រីក​ក្នុង​ការតភ្ជាប់​ជេ​ី​ង​ហោះ​ហេ​ី​រ​បន្ថែមទៀត​។ ក្នុងន័យនេះ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ក្រសួងទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​សហការគ្នា​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ រួមទាំង​ជំរុញ​ការបង្កើត នូវ​កញ្ចប់​ទេសចរណ៍​រួមគ្នា​។a manet malay