» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6596 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671236 នាក់

មួយថ្ងៃ​មេរោគ​កូ​វិដ​១៩​ឆ្លង​ចូល​មនុស្ស​ជាង​១​ម៉ឺន​នាក់​អាមេរិក​សាក​វ៉ាកសាំង​!

 

​ហ្សឺ​ណែវ ៖ អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO បានប្រកាសថា​មាន​មនុស្ស​ចំនួន ១០,៩៥៥​នាក់ បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) ក្នុង​រយៈពេល​តែ ២៤​ម៉ោង​ប៉ុណ្ណោះ កាលពី​ថ្ងៃអាទិត្យ​ទី​១៥​មិនា​នៅ​ទូទាំង​ពិភពលោក (​មិន​គិត​ចំនួន​នៅ​ចិន​) ខណៈ​ស្ថានការណ៍​នៃ​ការរីក​រាលដាល គឺ​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ​ហើយ​។​a covid who2 

បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែមីនា ឆ្នាំ​២០២០ ឱ្យដឹងថា​​បើបូក​ថែម​តួលេខ​ខាងលើនេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ទូទាំង​សកលលោក​ក្រៅពី​ចិន កើនឡើង​រហូតដល់ ៧២,៤៦៩​នាក់ ។​ប្រទេស​ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​នាពេលនេះ​គឺ អ៉ី​តា​លី​មាន​អ្នក​ឆ្លង​ជាង ២៤,០០០​ករណី​, អ៉ី​រ៉ង់​ជាង ១៣,០០០​ករណី​, កូរ៉េខាងត្បូង​ជាង ៨,០០០​ករណី និង​អេ​ស្ប៉ា​ញ​ជិត ៨,០០០​ករណី​។ ដោយឡែក​សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និង​អង់គ្លេស ក៏​កំពុង​បង្ហាញ​សញ្ញា​ឈានទៅរក​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​ផងដែរ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​មនុស្ស​សរុប ១៥៣,៥១៧​នាក់​ហើយ​បាន​ឆ្លង COVID-19 នៅក្នុង​បណ្តា​ប្រទេស​ចំនួន ១៤៤ នៅ​ទូទាំង​ភពផែនដី ដែលមាន​ប្រទេស​ផ្លូវការ​ចំនួន ១៩៣ និង​ប្រជាជន​សរុប​ជាង ៧​ពាន់​លាន​នាក់​។

​ដោយឡែក​ ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែមីនា ឆ្នាំ​២០២០ បានឱ្យដឹងថា ការធ្វើ​តេស្ដ​ផ្នែក​សិក្សា​ស្រាវជ្រាវ​មួយ​លើ​វ៉ាក់សាំង ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) នឹងត្រូវ​ចាប់ផ្ដើម​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​) ដោយ​ក្រុម​អ្នកចូលរួម​ការពិសោធ​ន៍​ម្នាក់ៗ នឹង​ទទួល​ការចាក់​វ៉ាក់សាំង​ផ្សេងៗ​ពីគ្នា​។​ការធ្វើ​តេស្ដ​នេះ​ទទួលបាន​ការគាំទ្រ ពី​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​អាមេរិក (NIH)​។

ប៉ុន្តែ​ការធ្វើ​តេស្ដ​វ៉ាក់សាំង មិនទាន់​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ​។ មន្ត្រី​ដដែល​បន្ថែមថា ការធ្វើ​តេស្ដ​ពិសោធន៍​លើ​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) នឹងត្រូវ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខាភិបាល​រដ្ឋ​វ៉ាស៊ីនតោន ខាយ​សឺ (Kaiser Permanente Washington Health Research Institute) ក្នុង​ទីក្រុង​សៀ​តថល (Seattle) ដោយមាន​អ្នកស្ម័គ្រចិត្ត​ចូលរួម ជា​យុវជន​មាន​សុខ​ភាពល្អ​ចំនួន ៤៥​នាក់​។​

​ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំង ៤៥​នាក់ នឹង​ទទួល​ការចាក់​វ៉ាក់សាំង​ផ្សេងៗ​ពីគ្នា ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​រួមគ្នា​ដោយ​វិទ្យាស្ថាន NIH និង ក្រុមហ៊ុន ម៉ូ​ឌែ​ណា (Moderna) ហើយ​អ្នកចូលរួម​ទាំងនេះ​ទៀតសោត នឹងមិន​ប្រឈមមុខ​នឹង​ការឆ្លង​វីរុស​នោះទេ ខណៈ​ពួកគេ​មិនមាន​ផ្ទុក COVID-19​។a covid who1 

​