» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9776 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699947 នាក់

ចាប់បាន​ឃាតក​ជា​ថៅកែ​ក្លឹប​ជាតិ​ថៃ​ម្នាក់​ដែល​សម្លាប់​សង្សា​២​នាក់​ប្រុង​បញ្ជូនទៅ​ស្រុក​វិញ​

 

​បាត់ដំបង​៖​ជនជាតិ​ថៃ​ល្បីឈ្មោះ​ក្នុង​ពិភព​រាត្រី​នៅ​ខេត្ត​ភូ​កេ​ត​និង​តំបន់​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​ម្នាក់​ដែល​ជាប់ ចោទថា​បានសម្លាប់​គូសង្សារ ២​នាក់ ដោយ​ដោយសារ​ភ្លើង​ប្រចណ្ឌ​ត្រូវបាន​នគរបាល​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥​សីហា ពេល​រត់​ចូលមក​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ និង​ត្រៀម​ធ្វើ​បត្យាប័ន​បញ្ជូនទៅ​កាន់​ភា​គី​ថៃ​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​។​a thai kil1 

​កាសែត​ខាវ​សុ​ត (Khaosod) ប្រទេស​ថៃ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ប៉ានី​យ៉ា​ស៊ី​យ៉ា​អួន​យិន​ដាង​( Panya “Siya Ouan” Yingdang )​បាន​ព្យាយាម​រត់​ជាច្រើន​សប្ដាហ៍ បន្ទាប់ពី​ករណី​ឃាតកម្ម​ដ៏​កក្រើក​កើតឡើង​កាលពី​ថ្ងៃ​បោះឆ្នោត​នៅ​ស្រ​យុក​ខ្មែរ​។

​បើតាម​សមត្ថកិច្ច​ថៃ បានឱ្យដឹងថា ករណី​ឃាតកម្ម គឺ​កើត​ឡើងលើ​ជនរងគ្រោះ ២​នាក់ ជា​សង្សារ​នឹង​គ្នា ដែល​ខាង​ស្រី​មាន​វ័យ ២០​ឆ្នាំ ចំណែក​ខាង​ប្រុស មិនបាន​បង្ហាញ​អត្តសញ្ញាណ​ឡើយ​តាំងពី​ថ្ងៃទី​២៩ ខែកក្កដា នៅ​វត្ត​មួយ នៃ​ខេត្ត​ឈុន​បុរី ប៉ុន្តែ​សមត្ថកិច្ច​ទើប​ស្រាវជ្រាវ​ឃើញ និង​ដឹងថា​ជនសង្ស័យ ឈាន​ជើង​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា​។​

​អ្នកនាំពាក្យ​ប៉ូលិស​ថៃ បាន​និយាយថា អាជ្ញាធរ​កំពុង​សុំ​ធ្វើ​បត្យាប័ន​សុំ​យក​ជនសង្ស័យ​ដែល​ខ្មែរ​ចាប់បាន​យកទៅ​កាន់​ប្រទេស​ថៃ​វិញ​។ បើតាម​ប៉ូលិស​ជាន់ខ្ពស់​ថៃ​ឈ្មោះ​ពី​យ៉ា​ប៉ាន​ពិន​មួង​( Piyapan Pingmuang) បានឱ្យដឹងថា សមត្ថកិច្ច​កម្ពុជា​យល់​ព្រម​ប្រគល់​ជនសង្ស័យ ដោយ​គ្មាន​លក្ខខណ្ឌ​ឡើយ បន្ទាប់ពី​ជនសង្ស័យ​រូបនោះ សម្លាប់​ជនរងគ្រោះ​ឈ្មោះ Paweena Namuangrak និង Anantachai Jaritram​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់ ត្រូវ​ខ្មាន់កាំភ្លើង ២​នាក់ បាញ់​ចំនួន 6​គ្រាប់ ស្លាប់​ទាំង​២​នាក់ អំឡុងពេល​ទៅលេង​ភ្នំ​មួយ នៃ​ខេត្ត​ឈុន​បុរី​។ ក្នុងនោះ​ប៉ា​វី​ណា​( Paweena) ត្រូវ​ចំនួន ៤​គ្រាប់ និង​អាណា​ន់តា​ឆៃ​( Anantachai) ត្រូវ​ចំនួន ២​គ្រាប់​។ ក្រៅពី​ជនដៃដល់​ទាំង​២ នៅមាន​មនុស្ស នាក់​ផ្សេងទៀត ក៏​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​នេះដែរ ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​អស់ហើយ​។​

​គួរ​បញ្ជាក់ដែរថា​ជន​ស​ង្ស័​ជន​ជាំ​តិ​ថៃ​ឈ្មោះ​ប៉ានី​យ៉ា​ស៊ី​យ៉ា​អួន​យិន​ដាង​( Panya “Siya Ouan” Yingdang )​គឺជា​មនុស្ស​មានមុខមាត់​ដែល​គេ​ស្គាល់​ច្រើន នៅ​ខេត្ត​ប៉ា​តា​យ៉ា ហើយក៏​ជា​សេដ្ឋី​ម្នាក់​ដែលមាន​ជំនួញ​ច្រើន ពាក់ព័ន្ធ​នឹង​បារ ក្លឹប​កម្សាន្ត សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​៕a thai kill2 

​