
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10883 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701054 នាក់
ភ្នំពេញ:លោកឡាចសំរោងដែលជាសាកលវិទ្យាធិការឥន្ទ្រវិជ្ជាផងជាមេធាវីផងជាដៃស្តាំលោកឧកញ៉ាទីប្រឹក្សាលីសាម៉េតដែលជាប់ទោសជាច្រើនឆ្នាំករណីពុករលួយផងកាលពីថ្ងៃទី១០វិច្ឆិកាបានចេញមុខតាមតាមបណ្តាញសង្គមបោះបង់ចោលដោយគ្មានស្តាយស្រណោះនូវគោរម្យងារជាឧកញ៉ា
លោកឡាចសំរោងដែលមានប្រវត្តិហក់លោតជាចាងហ្វាងកាសែតបានសសេរថា:ខ្ញុំបាទឧកញ៉ា ឡាច សំរោង ឆ្នាំកំណើត១៩៦៩ កាន់អត្តសញ្ញាណបណ្ណលេខ០១០៤៩០៧១២(០១) មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៤៣អឺ១ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ត្រូវបានព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង ជា ឧកញ៉ា តាម ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៤/១១២០ ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៤ ។
ដោយខ្ញុំបាទឧកញ៉ា ឡាច សំរោង មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា ខ្ញុំបាទសូមប្រកាសជាសាធារណៈថា ខ្ញុំបាទ ឡាច សំរោង សូមបោះបង់គោរម្យងារ ឧកញ៉ា រស់នៅក្នុងជីវភាពជាពលរដ្ឋខ្មែរសាមញ្ញធម្មតាវិញ ចាប់ពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះតទៅ ។គេមិនដឹងថាតើលោកឡាចសំោងត្រូវបានដោះស្រាយបញ្ហាពាក់ពន្ធជាមួយអតីតឧកញ៉ាទឹប្រឹក្សាអតីតនាយករដ្ឋមន្ត្រីតេជោហ៊ុនសែនដែលកំពុងជាប់ទោសបែបណានោះទេបានជាលោកមិនត្រូវបានសមត្តកិច្ចធើស៊ី។
ការពិតបើតាមអ្នកដែលធ្លាប់ស្គាល់លោកឡាចសំរោងលោកធ្លាប់ត្រូវបានសមត្តកិច្ចប្រើប្រើប្រាស់ឲ្យធ្វើកម្លាំងបង្កប់ក្នុងក្រុម CFFកាលពីទសវត្ស១៩៩០ប្លាយ។ប្រហែលគុណបំណាច់ហ្នុងហើយទើបធ្វើឲ្យលោកឡាចសំរោងមិនមានបញ្ហា?។ក្រោយមកលោឡាចសំរោងធ្វើជាចាងហ្វាងកាសែតសាកលមុននឹងចូលរៀនមេធាវីនិងឡើងជាឧកញ់ាជានាយកសាកលវិទ្យាល័យ៕